ឃើញភ្លាមលង់ភ្លែត ! Pedro ចាប់ដៃ Pepsi ច្នៃម៉ូដដ៏ប្លែកសម្រាប់រដូវកាលថ្មីនេះ មានទាំងការបញ្ចុះតម្លៃទៀតផង


រាជធានីភ្នំពេញ ៖ Pedro x Pepsi បានសហការគ្នាបង្កើតនូវ Collection ថ្មីផ្តាច់មុខដែលមានលក់នៅតែកម្ពុជាប៉ុណ្ណោះ ។ សម្រាប់ការបង្កើតថ្មីនេះ គឺតំណាងឲ្យភាពក្លាហាន និងប្រកាន់ខ្ជាប់នូវភាពជាខ្លួនឯង សម្រាប់អ្នកដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្តូរពិភពលោករបស់ពួកគេ ។ នៅក្នុង Collection ថ្មីរបស់ Pedro x Pepsi នេះមានដូច ជា កាបូបស្ពាយ, កូនកាបូប, Sliders, និងស្បែកជើងប៉ាតាផងដែរ ។

កាបូបស្ពាយពីក្រោយនេះ គឺមានការច្នៃម៉ូដលាយបញ្ជូលជាមួយនឹងកំប៉ុង Pepsi ដែលមានកូនកាបូបតូចមួយអាចដកដាក់តាមការលេងស្ទាយ និងគ្រប់កាលៈទេសៈ ។ ការលេងម៉ូដថ្មីជាមួយនឹងឆ្នូតពណ៌ខៀវ និងពណ៌ក្រហម តាមបែបកីឡា ដែលធ្វើឲ្យកាបូបទាំងមូលកាន់តែមានភាពទាក់ទាញ ។ សម្រាប់ Sliders វិញ គឺមានភាពសាមញ្ញ ប៉ុន្តែវាមានភាពស្រស់ស្អាត និងទាក់ទាញ មានម៉ូដប្លែក ដូចគ្នាជាមួយនឹងស្បែកជើងប៉ាតានេះដែរ ដែលសាកសមទាំងបុរស និងនារី ។

កាន់តែពិសេសទៀតនោះ សម្រាប់ហ្វេន Pepsi ទាំងអស់ដែលតែងតែសន្សំពិន្ទុ និងអាចប្តូរយក collection ដ៏ស្រស់ស្អាតនេះបាននៅក្នុងអេប Pepsi rewards ចាប់ពីថ្ងៃនេះតទៅ ។ ដើម្បីប្តូរយករង្វាន់អ្នកអាចទៅកាន់ហាង Pedro សាខាផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ, សាខាផ្សារទំនើបអ៊ីអនម៉ល សែនសុខ និងសាខាព្រះសីហនុឥឡួវនេះ ឬមកកាន់ ទីស្នាក់ការក្រុមហ៊ុន ប៉ិបស៊ី ផ្ទាល់ក៏បាន ។ អ្នកក៏អាចទទួលបានការបញ្ចុះតម្លៃរហូតដល់ 5% នៅ Pedro ដោយគ្រាន់តែបង្ហាញ Pepsi Rewards ID របស់អ្នកប៉ុណ្ណោះ ។ ប្រញាប់ឡើង សន្សំពិន្ទុបានកាន់តែច្រើន ប្តូរយកទំនិញណាមួយនៅក្នុង Collection ថ្មីនេះបានឥឡូវនេះផងដែរ ។

គួរបញ្ជាក់ដែរថា ការសហការគ្នារវាង Pedro និង Pepsi នេះ គឺជាការសហការដ៏ធំសម្បើ មប្រចាំឆ្នាំ ២០២០ នេះ ដែលបានសម្ពោធចេញលក់ជាផ្លូវការកាលពីថ្ងៃទី ១០ និងទី ១១ តុលាកន្លងទៅ នៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ និងផ្សារទំនើបអ៊ីអនម៉ល សែនសុខ ។ ចំពោះការដាក់លក់ជាផ្លូវការនូវ Pedro X Pepsi Collection ថ្មីនេះ ក៏មានវត្តមាន កញ្ញា Jany Min និងលោក Sinora Roath ដែលជាតារាដ៏ល្បីនៅលើប្រព័ន្ធបណ្តាញសង្គម ក៏ បានចូលរួមក្នុងការ unboxing នូវរូបរាងថ្មី ប្លែក ស្អាតដាច់ពីគេនេះដែរ ។

ចង់ឃើញឲ្យកាន់តែច្បាស់នូវរូបរាង និងម៉ូដថ្មីមួយនេះ អ្នកអាចអញ្ជើញទៅមើលផ្ទាល់នៅ ហាង Pedro គ្រប់សាខាទាំងអស់ និងលើអនឡាញដោយចូលទៅកាន់វេបសាយ www.pedroshoes.com.kh/collections/pepsi-x-pedro ។ ប្រញាប់ឡើង ! ទំនិញមានកំណត់ណា៎ !
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
-ហ្វេសប៊ុកផេក ៖ pedroshoes
-លេខទូរស័ព្ទ៖ 069 215 777
-វិបសាយ ៖ www.pedroshoes.com.kh ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is e387d6cc72dcf518dac3bc52f2311b33-1024x1024.jpg
This image has an empty alt attribute; its file name is 1d8ca363a8d7d99d900712a76acd5d79.jpg
This image has an empty alt attribute; its file name is 1679091c5a880faf6fb5e6087eb1b2dc-33-722x1024.jpg
Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ