ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ធ្លាយ!​ John Cena ​រៀប​ការ​ស្ងាត់​ៗ​ជាមួយ​មិត្ត​ស្រី​ជា​ផ្លូវការ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កំពូល​អ្នក​កីឡាកាស John Cena ត្រូវ​បាន​រាយការណ៍​ថា បាន​រៀប​ការ​ស្ងាត់​ៗ​ជាមួយ​មិត្ត​ស្រី​ដែល​មាន​ទំនាក់ទំនង​គ្នា​តាំងពី​ឆ្នាំ​២០១៩ គឺ​នាង Shay Shariatzadeh​។…

សហរដ្ឋអាមេរិក ៖ កំពូល​អ្នក​កីឡាកាស John Cena ត្រូវ​បាន​រាយការណ៍​ថា បាន​រៀប​ការ​ស្ងាត់​ៗ​ជាមួយ​មិត្ត​ស្រី​ដែល​មាន​ទំនាក់ទំនង​គ្នា​តាំងពី​ឆ្នាំ​២០១៩ គឺ​នាង Shay Shariatzadeh​។

អ្នក​កីឡាកាស និង​ជា​តារា​សម្តែង​ហូ​លី​វី​ដ​វ័យ ៤៣​ឆ្នាំ​រូប​នេះ បាន​ដឹក​ដៃ​មិត្ត​ស្រី Shay Shariatzadeh វ័យ ៣១​ឆ្នាំ​របស់​ខ្លួន ទៅ​កាន់​ការិយាល័យ​មេធាវី​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ ព្រមទាំង​បាន​ធ្វើ​ពិធី​រៀប​ការ​ស្ងាត់​ៗ​លក្ខណៈ​ឯកជន​មួយ​នៅ​ក្នុង​ទីក្រុង Tampa រដ្ឋ Florida នេះ​បើ​យោង​តាម​របាយការណ៍​ពី​ទស្សនាវដ្តី​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក People បាន​ធ្វើការ​ចុះ​ផ្សាយ​។

John Cena និង​អតីត​គូ​ដណ្តឹង

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ប្តី​ប្រពន្ធ​ថ្មីថ្មោង​មួយគូ​នេះ បាន​ចាប់ផ្តើម​មាន​ទំនាក់ទំនង​គ្នា​តាំងពី​ខែមីនា ឆ្នាំ​២០១៩​មក​ម្ល៉េះ នៅ​ក្រោយ​ពេល​ដែល John Cena បាន​បែកបាក់​គ្នា​ជាមួយ​អតីត​គូ​ដណ្តឹង​របស់​ខ្លួន គឺ​នាង Nikki Bella​។

សូម​បញ្ជាក់​ថា John Cena ធ្លាប់​បាន​ឆ្លងកាត់​ជីវិត​ប្តី​ប្រពន្ធ​ម្តង​រួច​មក​ហើយ បន្ទាប់​ពី​បាន​រៀប​ការ​ជាមួយ​អតីត​ប្រពន្ធ​គឺ​នាង Elizabeth Huberdeau កាលពី​ឆ្នាំ ២០០៩ ប៉ុន្តែ​ចំណងអាពាហ៍ពិពាហ៍​មួយ​នេះ ត្រូវ​បាន​ប្រេះឆា​នៅ​ក្នុង​ឆ្នាំ ២០១២៕

John Cena និង​អតីត​គូ​ដណ្តឹង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ