ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ​10​នៅ​ជប៉ុន​មាន​អាហារ​ពេល​ព្រឹក​ឆ្ងាញ់

8 ឆ្នាំ មុន

វេ​ប​សាយ​ទេសចរណ៍ Trip Advisor Japan បាន​រៀបចំ​ចំណាត់ថ្នាក់​សណ្ឋាគារ​ជប៉ុន​ដែល​មាន​អាហារ​ពេល​ព្រឹក​ឆ្ងាញ់​ជាងគេ​ជាង​ពាក់កណ្តាល​ជា​សណ្ឋាគារ​ស្ថិត​នៅ​ខេត្ត​ហុ​ក​កៃ​ដូ ។

វេ​ប​សាយ​ទេសចរណ៍ Trip Advisor Japan បាន​រៀបចំ​ចំណាត់ថ្នាក់​សណ្ឋាគារ​ជប៉ុន​ដែល​មាន​អាហារ​ពេល​ព្រឹក​ឆ្ងាញ់​ជាងគេ​ជាង​ពាក់កណ្តាល​ជា​សណ្ឋាគារ​ស្ថិត​នៅ​ខេត្ត​ហុ​ក​កៃ​ដូ ។

របាយការណ៍​បញ្ជាក់​ថា ក្រៅពី​មាន​គ្រែ​ទំនើប ការ​ស្វាគមន៍​រាក់ទាក់​ល្អ និង​បរិយាកាស​ល្អ អាហារ​ពេល​ព្រឹក​ក៏​ជា​កត្តា​មួយ​ធ្វើ​ឱ្យ​សណ្ឋាគារ នីមួយ​ៗ​ទាក់ទាញ​ភ្ញៀវ​ដែរ ពិសេស​សណ្ឋាគារ នៅ​ក្នុង​ប្រទេស​ជប៉ុន​ភាគច្រើន​មាន​អាហារ​ព្រឹក​តាម​បែប​លោក​ខាងលិច និង​បែប​ជប៉ុន ។

វេ​ប​សាយ Trip Advisor Japan បាន​បង្ហាញ​លទ្ធផល​អង្កេត​របស់​អ្នកទេសចរ​ទាក់ទិន​នឹង​សណ្ឋាគារ​មាន​អាហារ​ពេល​ព្រឹក​ដ៏​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​ដោយ​១០​ចំណាត់ថ្នាក់​រួម​មាន​៖

១-Hotel  Piena Kobe
សណ្ឋាគារ Piena Kobe ជាប់​ចំណាត់ថ្នាក់ សណ្ឋាគារ​មាន​អាហារ​ពេល​ព្រឹក​ដ៏​លេចធ្លោ​ជា​ឆ្នាំ​ទី​៣​ជាប់​គ្នា ។ ចំណុច​លេចធ្លោ​ដែល​គ្មាន​សណ្ឋាគារ​ណាមួយ​ប្រៀបផ្ទឹម​បាន គឺ​នំ​ប័​ុ​ង និង​នំ​ខេ​ក​ជា​ច្រើន​ប្រភេទ ដែល​ដុត​នៅ​រៀង​រាល់  ព្រឹក​។ ក្រៅពី​នេះ​មាន​អាហារ​បែប​បារាំង និង​ជប៉ុន ដោយ​អតិថិជន​អាច​ភ្លក្ស​រសជាតិ​សាច់​គោ​ក្រុង​កូ​បេ ដែល​មាន​សាច់​ផុយ គួរ​ឱ្យ​ឆ្ងាញ់​នៅ​ជប៉ុន ។

២-La Vista Hakodate Bay Hotel
សណ្ឋាគារ​La Vista Hakodate Bay ស្ថិត​នៅ​ក្រុង​ហា​កូ​ដា​តេ ខេត្ត​ហុ​ក​កៃ​ដូ បាន​ជាប់​ចំណាត់ថ្នាក់​ទី​២ ជា​សណ្ឋាគារ​មាន​អាហារ​ពេល​ព្រឹក​ដ៏​ឆ្ងាញ់​ពិសា​ចាប់តាំងពី​ឆ្នាំ​មុន ដោយ​លក្ខណៈ​ពិសេស​នៃ​អាហារ​គឺ​មាន​ត្រី និង​អាហារ​សមុទ្រ​ស្រស់ ស្រប​តាម​តម្រូវការ​របស់​ភ្ញៀវ ។ ក្រៅពី​នេះ​មាន​លក្ខណៈ​បែប​លោក​ខាងលិច រួម​ទាំង​មាន​បន្លែស្រស់ និង​ផ្លែ​ឈើ​ទៀត​ផង ។ 

៣-Sapporo Grand Hotel
សណ្ឋាគារ Sapporo Grand ស្ថិត​នៅ​ក្រុង​សាប​ប៉ូ​រូ​៉ ខេត្ត​ហុ​ក​កៃ​ដូ បាន​ជាប់​ចំណាត់ថ្នាក់​ទី​៣ ខណៈ​ពេល​កាលពី​ឆ្នាំ​មុន​ស្ថិត​នៅ​លំដាប់​ទី​១២ ។ ក្នុងឆ្នាំនេះ សណ្ឋាគារ Sapporo Grand មាន​អាហារ​ពេល​ព្រឹក​បែប​លោក​ខាងលិច គឺ​នំ​ប័​ុ​ង និង​ស៊ុតមាន់ ។ រីឯ​ភ្ញៀវ​អាច​ជ្រើសរើស​យក​អាហារ​ឈុត​ជប៉ុន​ចំនួន​៣​ប្រភេទ រួម​មាន​សាច់ ត្រី និង​បន្លែ រួម​ទាំង​សាលាដ​និង​ផ្លែ​ឈើ ។

៤-Hotel Keihan Sapporo
សណ្ឋាគារ Keihan Sapporo ស្ថិត​នៅ​ក្រុង​សាប់​បូ​រ៉ូ ខេត្ត​ហុ​ក​កៃ​ដូ ។

៥-Hakodate Kokusai
សណ្ឋាគារ Hakodate Kokusai ស្ថិត​នៅ​ក្រុង​ហា​កូ​ដា​តេ ខេត្ត​ហុ​ក​កៃ​ដូ ។ 

៦-Century Royal Hotel
សណ្ឋាគារ​Century Royal ស្ថិត​នៅ​ក្រុង​សាប់​បូ​រ៉ូ ខេត្ត​ហុ​ក​កៃ​ដូ ។

៧-Hotel Shiroyama
Shiroyama ជា​សណ្ឋាគារ​មួយ​នៅ​ក្នុង​ខេត្ត កា​កូ​ស៊ី​ម៉ា ។

៨-Hotel  Rocore Naha
Rocore Naha ស្ថិត​នៅ​ទីក្រុង​ណា​ហា ខេត្ត​អូ​គី​ណា​វ៉ា ។

៩-Nikko Alivila
Nikko Alivila  មាន​ទីតាំង​ក្នុងស្រុក​យ៉ូ​មី​ថា​ន ខេត្ត​អូ​គី​ណា​វ៉ា ។

១០-Asahikawa Grand Hotel
 សណ្ឋាគារ Asahikawa Grand ស្ថិត​នៅ​ក្រុង​អា​សាហ៊ី​កា​វ៉ា ខេត្ត​ហុ​ក​កៃ​ដូ ៕