ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន ! ខេត្ត​ព្រះ​សីហ​នុ​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​ជន់​លិច​តំបន់​ទំនាប​មួយ​ចំនួន

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ស្រុក​ព្រៃ​នប់ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទៀត​ហើយ ដែល​ធ្វើ​ឲ្យ​នៅ​មានការ​ជន់​លិច​នៅ​កន្លែង​ទំនាប​មួយ​ចំនួន​នៅ​ក្រុងព្រះសីហនុ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​កម្រិត ១៤៣.៥ ម​ម នា​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ស្រុក​ព្រៃ​នប់ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទៀត​ហើយ ដែល​ធ្វើ​ឲ្យ​នៅ​មានការ​ជន់​លិច​នៅ​កន្លែង​ទំនាប​មួយ​ចំនួន​នៅ​ក្រុងព្រះសីហនុ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​កម្រិត ១៤៣.៥ ម​ម នា​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០​នេះ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម និងផេក រដ្ឋបាលខេត្តព្រះសីហនុ

លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ សីហ​នុ ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​ឃុំ ស្រុក​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ស្រប​ពេល​ដែល​កំពុង​តែ​ធ្លាក់​ភ្លៀង ។

ក្នុង​ឱកាស​នោះ លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ឃុំ ស្រុក ចុះ​ពិនិត្យ​ជំនន់​ទឹកភ្លៀង​នៅ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ និង​បន្ត​ចុះ​ពិនិត្យ​មើល​តាម​អូ ប្រឡាយ​រំដោះ​ទឹក ជំនន់ ដោយ​បញ្ជា​គ្រឿងចក្រ​ចំនួន ៩​គ្រឿង បែងចែក​ជា​ពីរ​គោលដៅ ដើម្បី​រំដោះ​ទឹក​ចេញពី​ភូមិ ព្រមទាំង​បាន​ធ្វើការ​ណែ នាំ​ឱ្យ​អាជ្ញាធរ​ភូមិ ឃុំ ដែល​នៅ​ជិត​ជាមួយ​ប្រជាពលរដ្ឋ​ត្រូវ​តាមដាន​ស្ថានភាព​អាកាសធាតុ ជាប់​ជា​ប្រចាំ ប្រ​សិន​មាន​ភាព​ចាំបាច់​យើង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​របស់​យើង​បាន​ទាន់​ពេលវេលា ។

សូម​រំលឹក​ថា​កាលពី​ថ្ងៃ​ទី ១៧ ខែកញ្ញា ឆ្នាំ​២០២០ កន្លង​មក ជំនន់​ទឹកភ្លៀង​បាន​ធ្វើ​ឲ្យ​ជន់​លិច​ឃុំ​ចំនួន​៣ ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ដូច​ជា ឃុំ​ទួល​ទទឹង ឃុំ​សំរុង និង​ឃុំ​អណ្តូង​ថ្ម ៕