ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ready Q ផលិតផលបន្សាបជាតិស្រវឹង បណ្តេញជាតិពុលចេញពីថ្លើម និងជំនួយដល់ថ្លើម ដែលល្បីល្បាញនៅប្រទេសកូរ៉េ បានមកដល់កម្ពុជាហើយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការពិសាស្រាត្រូវបានចាត់ទុកថា ជាកត្តាបង្កគ្រោះថ្នាក់ចំពោះជំងឺបេះ ដូង ជំងឺទឹកនោមផ្អែម និងក៏មានជំងឺមហារីក ដែលក្នុងនោះក៏បង្កឱ្យកើតជំងឺមហារីកថ្លើមផងដែរ ។ ពិសាស្រាក្នុងបរិមាណច្រើនអាចនឹងចោទជាបញ្ហារដល់ថ្លើមដែលអាចឱ្យក្រិនថ្លើម…

រាជធានីភ្នំពេញ ៖ ការពិសាស្រាត្រូវបានចាត់ទុកថា ជាកត្តាបង្កគ្រោះថ្នាក់ចំពោះជំងឺបេះ ដូង ជំងឺទឹកនោមផ្អែម និងក៏មានជំងឺមហារីក ដែលក្នុងនោះក៏បង្កឱ្យកើតជំងឺមហារីកថ្លើមផងដែរ ។ ពិសាស្រាក្នុងបរិមាណច្រើនអាចនឹងចោទជាបញ្ហារដល់ថ្លើមដែលអាចឱ្យក្រិនថ្លើម ដែលជាផលប៉ះពាល់ដ៏អាក្រក់សម្រាប់ការជំរុញឱ្យមានការវិវឌ្ឍឆាប់រហ័ស និងបណ្តាលឱ្យអ្នកជំងឺឆាប់ស្លាប់ ។ ក្រៅពីបង្កគ្រោះថ្នាក់ចំពោះជំងឺផ្សេងៗហើយនោះអាការស្រវឹងក្រោយពិសាស្រាលើសកម្រិតវាមិនត្រឹមតែពិបាកក្នុងខ្លួនប៉ុណ្ណោះទេ តែវាថែមទាំងធ្វើឱ្យប៉ះពាល់ដល់ការងារប្រចាំថ្ងៃ ឬក៏អាចបង្កឱ្យមានជម្លោះក្នុងការងារទៀតផង ។

This image has an empty alt attribute; its file name is 9bf31c7ff062936a96d3c8bd1f8f2ff3-29.jpg

ជាទូទៅឱ្យតែពិសាស្រា ឬជាតិអាល់កុលច្រើន មិនថាស្រី មិនថាប្រុស សុទ្ធតែអាចប្រឈមអាការស្រវឹងខ្លាំង និងធ្វើទុក្ខក្រោយស្រវឹងទាំងអស់ ប៉ុន្តែអ្នកអាចចៀសវាងអាការដែលធ្វើទុកក្រោយពេលស្រវឹងបានជាមួយផលិតផល Ready Q ដែលជាភេសជ្ជៈមានធាតុផ្សំធម្មជាតិសុទ្ធដូចជារមៀត ទឹកស្វាយ វីតាម៉ីន C, B6, B12, ម្រេចខ្មៅ និងទឹកឃ្មុំជាដើម ។ល។ Ready Q ជាភេសជ្ជៈមានរសជាតិឈ្ងុយឆ្ងាញ់ងាយស្រួលពិសា និងអាចបន្សាបជាតិស្រវឹងបានផងដែរ ។

This image has an empty alt attribute; its file name is 4e732ced3463d06de0ca9a15b6153677-29-1024x684.jpg

លោកស្រី រស់ និរន្តរ៍ នាយកចាត់ចែង ក្រុមហ៊ុន SrasNirann Partnership, Ltd ដែលនាំចូលផលិតផល Ready Q ផ្តាច់មុខមកពីប្រទេសកូរ៉េ បានឱ្យដឹងថា ចំណុចសំខាន់ៗរបស់ផលិតផល Ready Q គឺដោយសារអ្នកវិទ្យាសាស្រ្តបានរកឃើញថា រមៀតអាចប្រឆាំងនឹងជាតិអាល់កុល ជំនួយក្នុងការកុំឱ្យមានការហើម ឬរលាកដល់ថ្លើម ដូចនេះនៅពេលដែលយើងពិសាគ្រឿងស្រវឹងហើយ ក្រោយមកពិសាភេសជ្ជៈ Ready Q ទៅគឺវាអាចបណ្តេញជាតិ ពុល ឬជាតិអាល់កុលចេញពីក្នុងថ្លើម ដែលជាតិរមៀតនៅក្នុងភេសជ្ជៈនេះអាចជួបបន្សា បជាតិអាល់កុល ហើយនឹងជួយការពារថ្លើមទៀតផង ដែលធ្វើឱ្យថ្លើមមិនឆាប់រលាក និងមិនងាយក្រិន ។

This image has an empty alt attribute; its file name is a12f16c644039099699332e247f11ec0-1024x1024.jpg

លោកស្រីបន្តថា ភេសជ្ជៈនេះគឺផ្សំពីគ្រឿងធម្មជាតិសុទ្ធតែម្តង ដោយមានដាក់ទឹកស្វាយចូល និងធ្វើឱ្យងាយស្រួលក្នុងការពិសាដោយមិនផ្សំពីជាតិស្ករ ឬជាតិកាហ្វេអ៊ីននោះទេ ហើយវាក៏មិនមែនជាភេសជ្ជៈប៉ូវកម្លាំងដែរ វាជាគ្រឿងភេសជ្ជៈដែលបន្សាបជាតិស្រវឹង និងជំនួយដល់ថ្លើម ។ ម្យ៉ាងវិញទៀត Ready Q ក៏អាចយកទៅលាយធ្វើជាស្រា ឃុកថែល (Cocktail ) បានថែមទៀតផងដែរ ឧទាហរណ៍ ដូចជាលាយជាមួយ Vodka អាចក្លាយទៅជា Screwdriver Cocktail ដែលមានឱជារសឆ្ងាញ់ពិសា ។

This image has an empty alt attribute; its file name is a0a080f42e6f13b3a2df133f073095dd-6-893x1024.jpg

លោកស្រីបន្ថែមថា លក្ខណៈពិសេសរបស់ Ready Q គឺប្រសិនជាបើអ្នកមានកម្មវិធីជប់ លៀងញឹកញាប់ គឺយើងផ្តល់យោបល់ឱ្យពួកគាត់ពិសា Ready Q ១ ដប ឬក៏ ២ ដប ក្នុងមួយសប្តាហ៍ និងមួយវិញទៀតយើងក៏អាចទៅកម្មវិធីជប់លៀងផ្សេងៗដោយសប្បាយចិត្ត និងមិនចាំបាច់មានការព្រួយបារម្មណ៍ថា តើថ្ងៃស្អែកអាចងើបទៅធ្វើការបាន ឬអត់ ។

This image has an empty alt attribute; its file name is 6ea9ab1baa0efb9e19094440c317e21b-25-1024x574.jpg

គោលដៅរបស់ Ready Q មិនចង់មានន័យថា លើកទឹកចិត្តឱ្យមនុស្សកាន់តែពិសាស្រា ឬស្រាបៀរ ច្រើននោះទេ ពិតមែនតែវាជួយបន្សាបជាតិស្រវឹង ប៉ុន្តែមិនបានលើកទឹកចិត្តដល់នរណាម្នាក់ឱ្យពិសាគ្រឿងស្រវឹងកាន់តែច្រើននោះទេ គ្រាន់តែថា ជាធម្មតាជីវិតរបស់មនុស្សតែងតែមានការជួបជុំ និងកម្មវិធីនានាម្តងម្កាលហើយ មិនមែនអត់សោះនោះទេ ដូចនេះពេលដែលយើងទៅជប់លៀងបើទោះបីជាថ្ងៃស្អែកជាថ្ងៃធ្វើការ ក៏យើងមិនមានការព្រួយបារម្មណ៍ដែរ គឺពិសា Ready Q នៅពេលបន្ទាប់ ឬមុនពេលបញ្ចប់ការពិសាគ្រឿងស្រវឹង ដូច្នេះស្អែកឡើងយើងមានអារម្មណ៍ស្វាងស្រស់ស្រាយ យើងទៅធ្វើការបានដោយមិនមានអាការឈឺក្បាល វិលមុខនោះទេ ។

This image has an empty alt attribute; its file name is c20ad4d76fe97759aa27a0c99bff6710-36-1024x743.jpg

មួយវិញទៀតផលិតផលភេសជ្ជៈ Ready Q នេះសូម្បីតែអ្នកដែលមានជំងឺទឹកនោមផ្អែមក៏
អាចពិសាបានដែរដោយសារវាមិនមានជាតិស្ករ គឺមានតែជាតិស្ករធម្មជាតិប៉ុណ្ណោះ គឺស្ករទឹកស្វាយនេះឯង ដូច្នេះវាឆាប់រលាយចូលទៅក្នុងឈាម ហើយឆាប់ចេញមកវិញផងដែរ ។
សូមបញ្ជាក់ផងដែរថា Ready Q ចាប់ផ្តើមផលិតឡើងនៅក្នុងឆ្នាំ ២០១៤ និងបច្ចុប្បន្នភេសជ្ជៈនេះត្រូវបានចែកចាយទៅក្នុងប្រទេសចំនួន ១៣ នៅទូទាំងពិភពលោក ។ ហើយសម្រាប់ប្រទេសកម្ពុជាបាននាំចូល និងដាក់លក់ក្នុងទីផ្សារតាំងពីខែតុលា ឆ្នាំ ២០១៩ មកម្លេះ ដោយបច្ចុប្បន្នផលិតផលនេះមានលក់ក្នុងម៉ាត និងផ្សារទំនើបជីប ម៉ុង ជាង ២៣ កន្លែងក្នុងប្រទេសកម្ពុជា ។

This image has an empty alt attribute; its file name is 02e74f10e0327ad868d138f2b4fdd6f0-28-1024x499.jpg

ផលិតផលនេះដែរត្រូវបាននាំចូលផ្តាច់មុខពីប្រទេសកូរ៉េ ដោយក្រុមហ៊ុន SrasNirann Partnership, Ltd ។ ទន្ទឹមនេះភេសជ្ជៈ Ready Q ត្រូវបានទទួលការគាំទ្រពីប្រជាជនកម្ពុជាចាប់តាំងពីខែមីថុនា ឆ្នាំ ២០២០ ហើយបច្ចុប្បន្ន Ready Q មានប្រូម៉ូសិនពិសេស គឺទិញ ២ដបថែមជូន ១ដបភ្លាម ។ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរកទិញផលិតផល Ready Q គឺក្នុងពេលឆាប់ៗនេះ Ready Q នឹងមានលក់នៅក្នុងផ្សារទំនើបល្បីៗនៅក្នុងប្រទេសកម្ពុជាថែមទៀតដូចជា Fair Plus, Super Market, Aeon Express, ផ្សារទំនើប ឡាក់គី និង ២៤ម៉ោង ម៉ាត នៅទូទាំងប្រទេសកម្ពុជា ។

This image has an empty alt attribute; its file name is c8ffe9a587b126f152ed3d89a146b445-6-722x1024.jpg

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ 011 375 545/015 300 154/068 930 283 ឬ Facebook: Ready Q Cambodia ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ