ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ក្លាយជា​អ្នក​បិតស្រា​ធំ​ជាងគេ​បំផុត​ទី​2​ពិភពលោក

8 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ តាម​តួលេខ​ចេញផ្សាយ​ដោយ​អង្គការ​ផលិត​ស្រា​អន្តរជាតិ​បង្ហាញ​ថា បច្ចុប្បន្ន​ប្រទេស​ចិន​បាន​គ្រប់គ្រង​តំណែង​ជា​អ្នក​បិតស្រា​ធំ​ជាងគេ​បំផុត​ទី​២​លើ​ពិភពលោក បន្ទាប់​ពី​អេ​ស្ប៉ា​ញ

ប៉េ​កាំ​ង ៖ តាម​តួលេខ​ចេញផ្សាយ​ដោយ​អង្គការ​ផលិត​ស្រា​អន្តរជាតិ​បង្ហាញ​ថា បច្ចុប្បន្ន​ប្រទេស​ចិន​បាន​គ្រប់គ្រង​តំណែង​ជា​អ្នក​បិតស្រា​ធំ​ជាងគេ​បំផុត​ទី​២​លើ​ពិភពលោក បន្ទាប់​ពី​អេ​ស្ប៉ា​ញ និង​បាន​រុញច្រាន​បារាំង​ឱ្យ​ធ្លាក់​មក​លំដាប់​លេខ​រៀង​ទី​៣ ។

ទិន្នន័យ​កាលពី​ឆ្នាំ​២០១៤ បង្ហាញ​ថា ប្រទេស​ចិន​មាន​ផ្ទៃដី​បង្កបង្កើន​ផល​ដាំ​ណាំ​សម្រាប់​បិតស្រា​ចំនួន​៧៩៩.០០០​ហិ​កតា ធៀប​នឹង​អេ​ស្ប៉ា​ញ​១,០២​លាន​ហិ​កតា ។ ចំណែក​បារាំង​នៅ​តែ​ជា​អ្នក​ផលិត​ស្រា​ធំ​ជាងគេ​បំផុត​ដដែល​លើ​ពិភពលោក គឺ​ផលិត​បាន​៤៧​លាន​ហិ​តូ​លី​ត្រ កាលពី​ឆ្នាំ​មុន ហើយ​ក៏​ជា​អ្នកលក់​ចេញ​ទៅ​បរទេស​បាន​ច្រើន​ជាងគេ​ដែរ ក្នុង​ទំហំ​ទឹកប្រាក់​៨,៤​ពាន់​លាន​ដុល្លារ ។ រីឯ​សហរដ្ឋអាមេរិក គឺជា​អតិថិជន​ធំ​ជាងគេ​ដែល​ទទួល​អស់​ប្រមាណ​ជា​៣១០.០០០​ហិ​តូ​លី​ត្រ ឬ​១៣%​នៃ​ការ​នាំ​ចូល​មក​ពី​ជុំវិញ​ពិភពលោក ដែល​តាម​ពីក្រោយ​ដោយ​បារាំង និង​អុ​ី​តា​លី ។ ដោយឡែក​ចិន​បាន​ស្ទុះ​ឡើង​យ៉ាង​លឿន​ធ្វើ​ជា​អ្នក​ប្រកួតប្រជែង​ធំ​មួយ​ក្នុង​ការ​ដាំ​ទំពាំងបាយជូរ​ដែល​ស្មើនឹង​១១% នៃ​ដែនដី​ដែល​បាន​ផ្តល់​ឱ្យ​លើ​ចម្ការ​ទំពាំងបាយជូរ​កាលពី​ឆ្នាំ​មុន​កើនឡើង​៤% ពី​ឆ្នាំ​២០០០ ។

អ្នក​នាំ​ចូល​ស្រា​ធំ​ជាងគេ​បំផុត គឺ​ប្រទេស​អា​ល្លឺ​ម៉​ង់ អង់គ្លេស និង​សហរដ្ឋអាមេរិក ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ជំនួញ​នេះ​លើ​ពិភពលោក​សរុប​ចំនួន​២៦​ពាន់​លាន​អឺ​រ៉ូ ៕