ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ក្នុង​ការ​គ្រប់គ្រង​ស្ត្រេ​ស​ពេល​ដែល​កំពុង​រក​ការងារ

3 ឆ្នាំ មុន

ស្ថាន​ការ​ទីផ្សារ​ការងារ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ស្ថាន​ការ​មុន​ៗ​ច្រើន​ណាស់​ខណៈ​ដែល​មនុស្ស​កាន់តែ​ច្រើន​កំពុង​រក​ការងារ​។ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​មិន​មានការ​ងារ​ក្នុង​រយៈពេល​វែង​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​មនុស្ស​បាន​។ ដូច្នេះ​តើ​អ្នក​ត្រូវធ្វើ​យ៉ាងដូចម្តេច​ដើម្បី​មើលថែ​ខ្លួនឯង​ក្នុង​កំឡុង​ពេល​រក​ការងារ? ១. កំណត់​ម៉ោង​សម្រាប់​ការ​រក​ការងារមាន​កត្តា​ជា​ច្រើន​ដែល​អ្នក​មិន​អាច​គ្រប់គ្រង​បាន​ដូច​ជា​ស្ថាន​ការ​សេដ្ឋកិច្ច ទីផ្សារ​ការងារ និង​បញ្ហា​ក្នុង​សង្គម​ផ្សេង​ៗ​ជាដើម​។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ផ្តោត​ស្មារតី​លើ​អ្វី​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​ដើម្បី​កាត់​បន្ថយ​ការ​ស្ត្រេ​ស…

ស្ថាន​ការ​ទីផ្សារ​ការងារ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ស្ថាន​ការ​មុន​ៗ​ច្រើន​ណាស់​ខណៈ​ដែល​មនុស្ស​កាន់តែ​ច្រើន​កំពុង​រក​ការងារ​។ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​មិន​មានការ​ងារ​ក្នុង​រយៈពេល​វែង​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​មនុស្ស​បាន​។ ដូច្នេះ​តើ​អ្នក​ត្រូវធ្វើ​យ៉ាងដូចម្តេច​ដើម្បី​មើលថែ​ខ្លួនឯង​ក្នុង​កំឡុង​ពេល​រក​ការងារ?

១. កំណត់​ម៉ោង​សម្រាប់​ការ​រក​ការងារ
មាន​កត្តា​ជា​ច្រើន​ដែល​អ្នក​មិន​អាច​គ្រប់គ្រង​បាន​ដូច​ជា​ស្ថាន​ការ​សេដ្ឋកិច្ច ទីផ្សារ​ការងារ និង​បញ្ហា​ក្នុង​សង្គម​ផ្សេង​ៗ​ជាដើម​។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ផ្តោត​ស្មារតី​លើ​អ្វី​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​ដើម្បី​កាត់​បន្ថយ​ការ​ស្ត្រេ​ស និង​ការ​នឿយហត់​។ ជាដំបូង​គឺ​អ្នក​អាច​កំណត់​ម៉ោង​សម្រាប់​ការ​ចំណាយ​លើ​ការ​រក​ការងារ​ ។ លោក​ដេ​ន ប្លេ​ក (Dan Black) ដែល​ជា​អ្នក​ជ្រើសរើស​បុគ្គលិក​មក​ពី​ក្រុមហ៊ុន​ប្រឹក្សា EY ផ្តល់​យោបល់​ឲ្យ​ចំណាយពេល​រវាង ១​ទៅ ៣​ម៉ោង​ប៉ុណ្ណោះ​សម្រាប់​ការ​រក​ការងារ​។

២. ធានា​ថា​អ្នក​សម្រេច​បាន​អ្វីមួយ​ជា​រៀងរាល់ថ្ងៃ
លោក​ប្លេ​ក​ផ្តល់​យោបល់​ទៀត​ថា​អ្នក​គួរតែ​រៀបចំ​កិច្ចការ​ដែល​អ្នក​ត្រូវ​សម្រេច​ជា​រៀងរាល់ថ្ងៃ​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​មើលឃើញ​ថា​អ្នក​បាន​សម្រេច​អ្វីមួយ​។ វា​អាច​ជា​ការ​រៀន​វគ្គ​ខ្លី អាន​សៀវភៅ ឬ​កិច្ចការ​ផ្ទះ​ដែល​អ្នក​ត្រូវធ្វើ​ជាដើម​។

៣. ផ្តោត​ស្មារតី​លើ​អ្វី​ៗ​ជុំវិញ​ខ្លួន​អ្នក
ចំណុច​មួយទៀត​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​គឺ​បរិស្ថាន​ជុំវិញ​ខ្លួន​របស់​អ្នក​។ ការ​ផ្ញើ​អ៊ីមែល ឬ​ប្រវត្តិរូប​សង្ខេប​ពី​គ្រែ​គេង​របស់​អ្នក​មិនល្អ​សម្រាប់​រាង​កាយ និង​សតិ​របស់​អ្នក​ទេ​។ ប្រសិនបើ​អ្នក​ធ្វើ​ឲ្យ​បរិស្ថាន​ជុំវិញ​ខ្លួន​អ្នក​កាន់តែ​ល្អ អ្នក​កាន់តែ​មាន​អារម្មណ៍ល្អ​ជាង​មុន​ក្នុង​ការ​រក​ការងារ និង​ដាក់​ពាក្យសុំ​ការងារ​ដែរ​។

៤. រៀបចំ​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ​ជា​រៀង​រាល់​ស​ប្តា​ហ៍
មនុស្ស​មិន​ចូល​ចិត្ត​បរិស្ថាន​ដែល​មាន​ភាព​ដដែល​ៗ​ទេ​។ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ស្ត្រេ​ស អ្នក​គួរតែ​រៀបចំ​នូវ​សកម្មភាព​ង្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្តង​ក្នុង​កួយ​ស​ប្តា​ហ៍ ដូច​ជា​ការ​លេង​កីឡា ឬ​ការ​ដើរ​ហាត់ប្រាណ​ជាដើម​។ ការ​រៀបចំ​ពេលវេលា​សម្រាប់​វា​ឲ្យ​បាន​ច្បាស់លាស់​ក៏​ជួយ​ឲ្យ​អ្នក​ជៀសវាង​មាន​អារម្មណ៍​រអៀសខ្លួន​ដែល​ដើរ​ចេញពី​ការ​រក​ការងារ​ទៅ​ធ្វើ​អ្វី​ផ្សេង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ