ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​គួរ​ធ្វើ​យ៉ាងដូចម្តេច​ប្រសិនបើ​លុយ​កំពុង​តែ​បំផ្លាញ​អា​ពា​ហ៍​ពិ​អា​ហ៍​របស់​អ្នក?

3 ឆ្នាំ មុន

លុយ​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​អាពាហ៍ពិពាហ៍​របស់​មនុស្ស មិន​ថា​ដោយ​វិជ្ជមាន ឬ​អវិជ្ជមាន​ទេ​។ ជា​ទូទៅ បញ្ហា​លុយ​ជា​បញ្ហា​ធំ​ជាងគេ​ដែល​នាំ​ឲ្យ​គូ​ស្វាមីភរិយា​បញ្ចប់​ចំណងអាពាហ៍ពិពាហ៍​របស់​ពួក​គេ​ដែរ​។ ប៉ុន្តែ​ប្រសិនបើ​គូ​ស្វាមីភរិយា​អាច​គ្រប់គ្រង​លុយ​ដោយ​ល្អ វា​អាច​នាំ​យក​សុភមង្គល​មក​ឲ្យ​អ្នក​ទាំង​ពីរ​វិញ​ ។ ខាងក្រោម​គឺជា​អ្វី​ដែល​គូ​ស្វាមីភរិយា​ត្រូវ​ជៀសវាង​ប្រសិនបើ​អ្នក​មិន​ចង់​ឲ្យ​លុយ​បំផ្លាញ​អាពាហ៍ពិពាហ៍​របស់​អ្នក​៖ ១….

លុយ​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​អាពាហ៍ពិពាហ៍​របស់​មនុស្ស មិន​ថា​ដោយ​វិជ្ជមាន ឬ​អវិជ្ជមាន​ទេ​។ ជា​ទូទៅ បញ្ហា​លុយ​ជា​បញ្ហា​ធំ​ជាងគេ​ដែល​នាំ​ឲ្យ​គូ​ស្វាមីភរិយា​បញ្ចប់​ចំណងអាពាហ៍ពិពាហ៍​របស់​ពួក​គេ​ដែរ​។ ប៉ុន្តែ​ប្រសិនបើ​គូ​ស្វាមីភរិយា​អាច​គ្រប់គ្រង​លុយ​ដោយ​ល្អ វា​អាច​នាំ​យក​សុភមង្គល​មក​ឲ្យ​អ្នក​ទាំង​ពីរ​វិញ​ ។ ខាងក្រោម​គឺជា​អ្វី​ដែល​គូ​ស្វាមីភរិយា​ត្រូវ​ជៀសវាង​ប្រសិនបើ​អ្នក​មិន​ចង់​ឲ្យ​លុយ​បំផ្លាញ​អាពាហ៍ពិពាហ៍​របស់​អ្នក​៖

១. ការ​លក់​លុយ
គ្រប់​គូស្នេហ៍​ទាំងអស់​តែងតែមាន​អ្នក​ដែល​ចូល​ចិត្ត​ចាយ និង​អ្នក​ចូល​ចិត្ត​សន្សំ​។ ជា​ទូទៅ អ្នក​ដែល​ចូល​ចិត្ត​សន្សំ​ភ័យ​ខ្លាច​ទម្លាប់​ចាយវាយ​របស់​ភាគី​ម្ខាង​ទៀត ទើប​ពួក​គេ​ចាប់ផ្តើម​លួច​សន្សំ​លុយ​ដោយ​សម្ងាត់​។ តើ​វា​មាន​ជា​បញ្ហា​អ្វី​ដែរ?
ទំនាក់ទំនង​ទាំងអស់​ត្រូវការ​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។ ការ​លាក់​លុយ​មិនជា​បញ្ហា​ទេរ​ហូត​ដល់​ភាគី​ម្ខាង​ទៀត​ប្រទះ​ឃើញ​។ ការ​លក់​លុយ​បង្ហាញ​ទៅ​ភាគី​ម្ខាង​ទៀត​ថា​អ្នក​មិន​ជឿ​ទុកចិត្ត​គ្នា​ដែល​អាច​បង្ក​ឲ្យ​មាន​ជំ​លោះ​ផ្សេង​ៗ​។

២. ការ​លក់​បំណុល
ក្រៅពី​រឿង​លុយ​ហើយ រឿង​បំណុល​ក៏​ជា​អ្វី​ដែល​អ្នក​មិន​ត្រូវ​លក់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​។ ជា​ទូទៅ មនុស្ស​ដែល​ជ្រើសរើស​ការ​លក់​បាំង​ពី​បំណុល​ដែល​ខ្លួន​មានបាន​ធ្វើការ​សម្រេចចិត្ត​នេះ​ព្រោះតែ​អារម្មណ៍​ខ្មាស​អៀន​។ ប៉ុន្តែ​អ្នក​មិន​អាច​ធ្វើការ​សម្រេចចិត្ត និង​រៀបចំ​ផែនការ​ទាក់ទិន​នឹង​លុយ​បាន​ល្អ​ទេ​ប្រសិនបើ​អ្នក​មិន​យល់​ពី​ស្ថា​បការរ​បស់​ភាគី​ម្ខាង​ទៀត​ច្បាស់លាស់​។

៣. ការ​រិះ​លុយ​ពេក
ទោះជា​ការ​ចេះ​សន្សំ​លុយ​ជា​ទម្លាប់​ល្អ​ពិតមែន​ក្តី វា​មិនមែន​មាន​ន័យ​ថា​អ្នក​មិន​អាច​ចាយ​លុយ​ដែល​ខិតខំ​រកម​កបាន​ទាល់តែ​សោះ​ទេ​។ អ្នក​ត្រូវ​ដឹង​ថា​ដៃគូ​របស់​អ្នកមាន​គោលដៅ​អ្វី ហើយ​ពួក​គេ​ជា​មនុស្ស​បែប​ណា មុន​នឹង​ធ្វើការ​សម្រេចចិត្ត​លើ​ការ​ចាយវាយ​ជាមួយ​គ្នា​។

៤. ការ​ចាយ​លុយ​ច្រើន​ពេក
ប្រសិនបើ​អ្នក និង​ដៃគូ​របស់​អ្នកមាន​កំណត់​ការ​ចាយវាយ​ច្បាស់លាស់ អ្នកមាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​តាម​ផែនការ​នោះ​។ ការ​រៀបចំ​ផែនការ​ចាយវាយ​ជាមួយ​គ្នា​មាន​ន័យ​ថា​អ្នក​ទាំង​ពីរ​យល់​ស្រប​ទៅ​នឹង​ផែនការ​នោះ ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​តែ​ព្យាយាម​អន​វុត្ត​តាម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ