ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កំពុងតាមប្រមាញ់​ជនបង្កគ្រោះថ្នាក់​ចរាចរណ៍លើក្បួន​ព្រះទីន័ងសម្តេចក្រុមព្រះ

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ សមត្ថកិច្ចខេត្ត​បានកំណត់អត្តសញ្ញាណ​អ្នកបើកបររថយន្ត​ដឹកដីដែលបង្កគ្រោះថ្នាក់​ចរាចរណ៍លើក្បួនព្រះទីន័ង ​(រថយន្ត)​ សម្តេច​ក្រុម​

ខេត្តកំពង់ចាម ​៖ សមត្ថកិច្ចខេត្ត​បានកំណត់អត្តសញ្ញាណ​អ្នកបើកបររថយន្ត​ដឹកដីដែលបង្កគ្រោះថ្នាក់​ចរាចរណ៍លើក្បួនព្រះទីន័ង ​(រថយន្ត)​ សម្តេច​ក្រុម​ព្រះ ​ព្រះប្រធានឧត្តមទីប្រឹក្សា​ព្រះមហាក្សត្រ​និងជាព្រះប្រធានគណបក្ស​ហ្វ៊ុនស៊ិនប៉ិចរួចរាល់ហើយ ​និងកំពុងតាមប្រមាញ់​ដើម្បីនំាខ្លួនជនបង្ក​មកផ្តន្ទា​ទោស​​តាម​ច្បាប់ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តីប៉ូលិស​មូលដ្ឋានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ​មេសា ២០១៥​នេះទៀតថា ​បច្ចុប្បន្នព្រះទីន័ង​សម្តេចក្រុមព្រះ និងរថយន្តដឹកដី​ (រថយន្តបង្ក) ​កំពុងរក្សាទុកនៅ​អធិការដ្ឋាន​នគរបាលស្រុកព្រៃឈរ ។

គួរបញ្ជាក់ថា ​នៅកន្លែងគ្រោះថ្នាក់​ចរាចរណ៍កាលពី​ម៉ោងប្រមាណ១២ថ្ងៃត្រង់​ថ្ងៃសៅរ៍ម្សិលមិញ​នៅចំណុចភូមិខ្វិតធំ​ ឃុំខ្វិត​ ស្រុកព្រៃឈរ ​សមត្ថកិច្ចបាន​រកឃើញ​អត្តសញ្ញាណសញ្ជាតិខ្មែរមួួយ​សន្លឹកដែលគេដាក់​ការសង្ស័យថា ​អាចជារបស់អ្នកបើកបរឈ្មោះ​ ឈឿន រ៉ុន​ អាយុ២៣ឆ្នាំ​ បច្ចុប្បន្នមានទីលំនៅ​អចិន្រ្តៃយ៍ក្នុងភូមិភ្នំ ​ឃុំទន្លេបិទ​ ខេត្តត្បូងឃ្មុំ​ និង​បើកបរឲ្យថៅកែឈ្មោះ ផាត ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕