ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរមានកម្លាំងយ៉ាងណាដែរធៀបនឹងលុយជប៉ុន !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរបានបង្ហាញពីកម្លាំងរបស់ខ្លួនខ្លាំងជាងប្រាក់ យ៉េនជប៉ុនបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៤ខែតុលា ឆ្នាំ ២០២០…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរបានបង្ហាញពីកម្លាំងរបស់ខ្លួនខ្លាំងជាងប្រាក់ យ៉េនជប៉ុនបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៤ខែតុលា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ១០០យ៉េនជប៉ុន ទិញចូលត្រឹមតែ ៣៨៩១ រៀល ហើយលក់ចេញតែ ៣៩៣០ រៀលប៉ុណ្ណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៣៨៩៨ រៀល និងលក់ចេញ ដល់ទៅ ៣៩៣៧ រៀលឯណោះ ។

ទន្ទឹមនេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ ៗ ទាំងនេះដែល ១ដុល្លារអាមេរិក ស្មើនឹង ៤១០៤ រៀល, ១អឺរ៉ូ ទិញចូល ៤៨២០ រៀល លក់ចេញ ៤៨៦៨ រៀល ហើយ ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៤២ រៀល លក់ចេញ ២៩៧១ រៀល ។

ក្នុងថ្ងៃដដែលនេះដែរ ១យន់ចិន ទិញចូល ៦០៨ រៀល លក់ចេញ ៦១៥ រៀល, ១០០វុនកូរ៉េ ទិញចូល ៣៥៨ រៀល លក់ចេញ ៣៦១ រៀល និង ១ដុល្លារសាំងហ្គាពូរ ទិញចូល ៣០១៩ រៀល លក់ចេញ ៣០៤៩ រៀល ។ ដោយឡែក ១បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣៣ រៀល ខណៈដែល ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល និងលក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ