ជំនន់​ទឹកភ្លៀង​ស្រក​ទៅ​វិញ បន្សល់​អ្វីខ្លះ​សម្រាប់​ខេត្តពោធិ៍​សាត់?


ខេត្តពោធិ៍សាត់​ ៖ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​រង​ឥទ្ធិពល​ព្យុះ​និង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ គិត​ត្រឹម​ថ្ងៃ​ទី​១៣​​ តុលា​ បាន​ទទួល​រង​គ្រោះ​ដោយ​ទឹកជំនន់ ដែល​ហូរ​ធ្លាក់​ពី​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំក្រវាញ ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​១៤.៧២១​គ្រួសារ នៅ​ក្នុង​០៦​ក្រុង​ស្រុក ក្នុង​នោះ​មានស្រុក​វាល​វែង ស្រុក​ភ្នំក្រវាញ ស្រុក​បាកាន ស្រុក​កណ្ដៀង ស្រុក​តា​លោ​សែន​ជ័យ និង​ក្រុង​ពោធិ៍សាត់ ស្មើនឹង​៣៤​ឃុំ​សង្កាត់​ ។ ​

គ្រោះធម្មជាតិនេះ បាន​ធ្វើឱ្យប៉ះ​ពាល់​ដំណាំ​កសិកម្ម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ដូច​ជា ស្រូវ​ចំនួន ២៥.១៤៧ ហិ​កតា ដំណាំ​កសិឧស្សាហកម្ម​ចំនួន ៣.៨១៦ ហិ​កតា​, ដំណាំ​រួម​ផ្សំ​គ្រប់​ប្រភេទ​សរុប ៦.២៥៤ ហិ​កតា ទឹក​លិច​ផ្លូវ​ក្រួស​​ក្រហម ផ្លូវ​កៅស៊ូ ផ្លូវ​ដីស សរុប ១៥៧​ខ្សែ​ស្មើនឹង​២១៨.០៧០​ម៉ែត្រ​។

ការខូចខាត​ផ្លូវ​ទាំងស្រុង​សរុប​មាន​ប្រវែង​៤៨,៤០១​ម៉ែត្រ​, ខូច​ស្ពាន​០៩​កន្លែង​, ខូច​លូ ២៤​កន្លែង ,​ប្រឡាយ​មេ​០៣​កន្លែង​, ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ខូចខាត​ទាំងស្រុង៤៣​ខ្នង​, ជម្លៀស​​ប្រជាពលរដ្ឋ​ទៅ​កាន់​ទួល​សុវត្ថិភាព​ចំនួន​៧៧២​គ្រួសារ​, លិច​សាលារៀន ២៦​កន្លែង​, លិច​វត្ត​អារាម​៣៣ កន្លែង​, លិច​មណ្ឌល​សុខភាព០៣​កន្លែង និង​មាន​ករណី​លង់ទឹក​ស្លាប់​ចំនួន​០២​នាក់​(​ស្រី​ម្នាក់ ប្រុស​ម្នាក់​)​។

​កាលពី​​ថ្ងៃ​ទី​០៩ រហូត​​មក​ដល់​ថ្ងៃ​ទី​១៣​ តុលា​ ឆ្នាំ​២០២០ លោក​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត បាន​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ឆ្លើយ​តប​ផ្ដល់​ស្បៀង​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​១៤,៦៤៨ គ្រួសារ​ផង​ដែរ​។ យោង​​តាម​ការ​តាមដាន​កម្ពស់​ទឹក​នៅ​ក្នុង​ថ្ងៃ​ទី​១៣ គិត​ត្រឹម​ម៉ោង​០៧​ព្រឹក​ឃើញ​ថា ទឹកស្ទឹង​នៅ​ស្រុក​ភ្នំក្រវាញ​មាន​កម្ពស់ ៥.៦០ ម​(​ថយ​ចុះ ០,៥៩​ម​) ស្ទឹង​ស្រុក​វាល​វែង​មាន​កម្ពស់ ៤.២៦ ម​(​កើនឡើង ០,១០​ម​)​។ សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ខែតុលា​ឆ្នាំ​២០២០​នេះ នៅ​ស្រុក​ក្រគរ ស្រុក​កណ្ដៀង ស្រុក​បាកានមាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ