ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ចាយ​លុយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ

3 ឆ្នាំ មុន

លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) មិន​ដែល​ខ្មាស​អៀន​ក្នុង​ការ​អួតអាង​ពី​អំណាច​ទឹកប្រាក់ និង​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែល​លោក​មាន​ទេ​។ ប៉ុន្តែ​ទម្លាប់​ក្នុង​ការ​ចាយវាយ​របស់​លោក​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សាធារណជន​ក្នុង​ពេល​ថ្មី​ៗ​នេះ​។ ខាងក្រោម​គឺជា​ទម្លាប់​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល​៖ ១. ការ​កែ​ច្នៃ​យន្តហោះ​ផ្ទាល់ខ្លួនលោក​ប្រធានាធិបតី​ខាងលើ​មាន​យន្តហោះ​ផ្ទាល់ខ្លួន​មួយ​ដែល​លោក​បាន​ទិញ​ពី​លោក​មហាសេដ្ឋី​ផល…

លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) មិន​ដែល​ខ្មាស​អៀន​ក្នុង​ការ​អួតអាង​ពី​អំណាច​ទឹកប្រាក់ និង​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែល​លោក​មាន​ទេ​។ ប៉ុន្តែ​ទម្លាប់​ក្នុង​ការ​ចាយវាយ​របស់​លោក​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សាធារណជន​ក្នុង​ពេល​ថ្មី​ៗ​នេះ​។ ខាងក្រោម​គឺជា​ទម្លាប់​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល​៖

១. ការ​កែ​ច្នៃ​យន្តហោះ​ផ្ទាល់ខ្លួន
លោក​ប្រធានាធិបតី​ខាងលើ​មាន​យន្តហោះ​ផ្ទាល់ខ្លួន​មួយ​ដែល​លោក​បាន​ទិញ​ពី​លោក​មហាសេដ្ឋី​ផល អេ​ឡេ​ន (Paul Allen) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft​។ លោក​ត្រាំ​បាន​អះអាង​ថា​លោក​បាន​ចំណាយ​ប្រមាណ ១០០​លាន​ដុល្លារ​លើ​យន្តហោះ​នេះ ប៉ុន្តែ​យោង​តាម​សេចក្តីរាយការណ៍​មួយ​របស់ CNBC បាន​ឲ្យ​ដឹង​ថា​លោក​ចំណាយ​មិន​ដល់ ៥០​លាន​ដុល្លារ​ផង​។ យោង​ទៅ​តាម Forbes បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចំណាយ​លើ​ការ​ប្រើ​យន្តហោះ​នេះ​ស្មើ​សរុប​ប្រមាណ ៨​ពាន់​ទៅ ១​ម៉ឺន ៣​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ោង​។
បន្ទាប់​ពី​បាន​ទិញ​យន្តហោះ​ពី​លោក​អេ​ឡេ​ន​ហើយ លោក​ត្រាំ​បាន​ចំណាយ ១០​លាន​ដុល្លារ​លើ​ការ​កែ​ច្នៃ​ផ្សេង​ៗ​ដែល​រួម​មាន​ខ្សែ​ក្រ​វ៉ា​ត់​ស្រោបមាស ប៊ូ​តុង​ម៉ាស និង​កន្លែង​លាងដៃ​ស្រោម​មាស​ផង​ដែរ​។

២. អាហារ Fast Food
លោក​ប្រធានាធិបតី​ត្រាំ​មិន​ដែល​លាក់បាំង​ចំណង់​ចំណូលចិត្ត​របស់​លោក​សម្រាប់ McDonald’s និង KFC ទេ​។ លោក​ធ្លាប់​បាន​លើក​ឡើង​ពីមុខ​ម្ហូប​ដែល​លោក​ចូល​ចិត្ត​ជាងគេ​ប្រចាំ McDonald’s ថែម​ទៀត​ផង​ដែល​ថ្លៃ​ប្រមាណ​ពី ៤.៦៩​ដុល្លារ​ទៅ​៧.៦៩​ដុល្លារ​។

៣. រថយន្ត​ថ្លៃ​ៗ
ទោះជា​លោក​ប្រធានាធិបតី​ត្រាំ​មិន​បើកបរ​ដោយ​ខ្លួនឯង​ពិតមែន​ក្តី លោក​តែងតែមាន​អ្នកបើកបរ​ដែល​ចាំ​ជូន​លោក​ទៅ​គ្រប់កន្លែង​។ លោក​ក៏​ធ្លាប់​អួត​ពី​រថយន្ត​ថ្លៃ​ៗ​ដែល​លោក​មាន​ផង​ដែរ​ដូច​ជា Roll-Royce Phantom ឆ្នាំ ២០១៥ ដែល​មាន​តម្លៃ​ចាប់ពី ៤០​ម៉ឺន​ដុល្លារ និង Mercedes-Benz S600 ឆ្នាំ ២០១៥ ដែល​មាន​តម្លៃ​ចាប់ពី​១០​ម៉ឺន​ដុល្លារ​ផង​ដែរ​។

៤. សម្លៀក​បំពាក់
លោក​ប្រធានាធិបតី​ត្រាំ​ពិតជា​ស្រលាញ់​ប្រេ​ន Brioni ដែល​ជា​ប្រេ​ន​អ៊ី​តា​លី​ណាស់​សម្រាប់​សម្លៀក​បំពាក់​របស់​លោក​។ ឈុត​អាវធំ​មួយ​ប្រចាំ​ប្រេ​ន​នេះ​មាន​តម្លៃ​ប្រមាណ​៤​ពាន់​ទៅ ៥​ពាន់​ដុល្លារ​ទៅ​ហើយ​។

៥. រូបភាព និង​គំនូរ
អ្នកមាន​ជា​ច្រើន​មាន​ទម្លាប់​ទិញ​រូបភាព និង​រូបគំនូរ ហើយ​លោក​ត្រាំ​ក៏​មិន​ខុស​ពី​អ្នក​ដទៃ​ប៉ុន្មាន​ដែរ​។ នៅ​ឆ្នាំ ២០១៣ លោក​បាន​ចំណាយ​១០​ម៉ឺន​ដុល្លារ​ដើម្បី​ទិញ​រូបគំនូរ​នៃ​រូប​របស់​លោក​។ នៅ​ឆ្នាំ ២០០៧ លោក​ក៏​បាន​ទិញ​រូបគំនូរ​នៃ​រូប​ខ្លួន​លោក​ក្នុង​តម្លៃ​ប្រមាណ ២​ម៉ឺន​ដុល្លារ​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ