ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ក្នុង​ការ​គណនា​តម្លៃ​ពេលវេលា​របស់​អ្នក

3 ឆ្នាំ មុន

ពេលវេលា​ជា​មាសប្រាក់ ​។ អ្នក​ប្រហែលជា​លឺ​ប្រយោគ​នេះ​ជា​ច្រើន​ដង​មក​ហើយ​ជា​ពិសេស​ក្នុង​ពិភព​អា​ចីវ​កម្ម​។ ប៉ុន្តែ​តើ​ពេលវេលា​របស់​អ្នកមាន​តម្លៃ​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ? ប្រសិនបើ​អ្នក​កំពុង​តែ​ធ្វើការ Freelance ឬ ផ្តល់​សេវា​ប្រឹក្សា តើ​អ្នក​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ដឹង​ពី​ថ្លៃ​សេវា​របស់​អ្នក? ជាដំបូង…

ពេលវេលា​ជា​មាសប្រាក់ ​។ អ្នក​ប្រហែលជា​លឺ​ប្រយោគ​នេះ​ជា​ច្រើន​ដង​មក​ហើយ​ជា​ពិសេស​ក្នុង​ពិភព​អា​ចីវ​កម្ម​។ ប៉ុន្តែ​តើ​ពេលវេលា​របស់​អ្នកមាន​តម្លៃ​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ? ប្រសិនបើ​អ្នក​កំពុង​តែ​ធ្វើការ Freelance ឬ ផ្តល់​សេវា​ប្រឹក្សា តើ​អ្នក​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ដឹង​ពី​ថ្លៃ​សេវា​របស់​អ្នក?

ជាដំបូង អ្នក​ប្រហែលជា​ព្យាយាម​ដឹង​ពី​ថ្លៃ​សេវា​គិត​ម៉ោង​ដោយ​សាកសួរ​មនុស្ស​ដែល​ធ្វើការ​ស្រ​ដៀង​នឹង​អ្នក​ជាដើម​។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា ម៉ោង​ដែល​អ្នកធ្វើការ​ឲ្យ​អតិថិជន​ម្នាក់​គួរតែ​បូក​ផ្សំ​នូវ​ម៉ោង​ដែល​អ្នក​ត្រូវ​ខិតខំ​សិក្សា​ស្រាវជ្រាវ និង​ធ្វើការ​ផ្សព្វផ្សាយ​ពី​ខ្លួនឯង​ផង​ដែរ មិនមែន​គ្រាន់តែ​គិត​ពេល​ដែល​អ្នក​ចំណាយ​លើ​កិច្ចការ​នោះ​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ត្រូវ​គិត​ពី​ពេលវេលា​ដែល​អ្នក​អាច​ចំណាយ​លើ​ការងារ ឬ​ការ​វិនិយោគ​ផ្សេង​ៗ​ដែល​អាច​រក​ចំណូល​ឲ្យ​អ្នកផង​ដែរ​។

វិធី​ងាយ​មួយ​ក្នុង​ការ​គណនា​គឺ​ការ​គណនា​តាម​ប្រាក់​ចំណូល​របស់​អ្នក​ប្រចាំឆ្នាំ​។ ឧទាហរណ៍​ថា​អ្នករក​ចំណូល​បាន ១០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​អាច​ធ្វើការ​ក្រៅ​បាន ១​ពាន់​ម៉ោង​ក្នុង​មួយ​ឆ្នាំ​ក្នុង​ចំណោម​២​ពាន់​ម៉ោង​ដែល​អ្នកមាន​សរុប​។ បើ​អ្នក​យក ១០​ម៉ឺន​ទៅ​ចែក​នឹង ១​ពាន់​ម៉ោង​នោះ​អ្នក​នឹង​ឃើញ​ថា​តម្លៃ​នៃ​ពេល​១​ម៉ោង​របស់​អ្នក​ស្មើ ១០០​ដុល្លារ​។

វា​ជា​រូបមន្ត​ងាយ​មួយ តែ​វា​អាច​ឲ្យ​អ្នក​យល់​ដឹង​កាន់តែ​ច្បាស់​ពី​តម្លៃ​ខ្លួន និង​ពេលវេលា​របស់​អ្នក​។ ហើយ​ចំណេះដឹង​នេះ​នឹង​ជួយ​ដល់​អ្នក​ក្នុង​ការ​រៀបចំ​ផែនការ​ហិញ្ញ​វត្ថុ និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។ ប៉ុន្តែ​មេរៀន​សំខាន់​មួយទៀត​គឺ​ពេលវេលា​មាន​តម្លៃ​ណាស់​។ ពេល​ដែល​អ្នក​យល់​ដឹង​ពី​តម្លៃ​ពេលវេលា​របស់​អ្នក​ហើយ អ្នក​នឹង​មិន​ខ្ជះខ្ជាយ​វា​លើ​អ្វី​ដែល​មិន​មាន​ប្រយោជន៍​សម្រាប់​អ្នក​ឡើយ​។

អ្នក​ក៏​អាច​យក​រូបមន្ត​នេះ​ទៅ​ប្រើ​ក្នុង​កន្លែង​ការងារ​ដែរ​។ ប្រសិនបើ​អ្នកមាន​បុគ្គលិក​ដែល​ធ្វើការ​ក្រោម​អ្នក អ្នក​អាច​គណនា​ពី​ប្រាក់​ចំណូល​ដែល​បុគ្គលិក​ម្នាក់​ជួយ​រក​ឲ្យ​ក្រុមហ៊ុន រួច​ចែក​វា​ជាមួយនឹង​ម៉ោង​ធ្វើការ​របស់​ពួក​គេ ព្រមទាំង​ធ្វើការ​កែសម្រួល​ប្រាក់ខែ​របស់​ពួក​គេ​តាម​នោះ​។ ប្រសិនបើ​អ្នក​សម្រេចចិត្ត​មិន​ផ្តល់​ជា​ការ​តំឡើង​ប្រាក់ខែ អ្នក​ត្រូវ​តែ​វិនិយោគ​ថវិកា​នោះ​ទៅ​លើ​បុគ្គលិក​របស់​អ្នក​វិញ​ដើម្បី​ផ្តល់​ឱកាស និង​ជំរុញ​ទឹកចិត្ត​ឲ្យ​ពួក​គេ​បន្ត​ខិតខំ​ប្រឹងប្រែង​។

ពេលវេលា​គឺជា​ធនធាន​ដែល​មាន​កំណត់​សម្រាប់​មនុស្ស​គ្រប់​គ្នា​។ រាល់​វិនាទី​របស់​អ្នកមាន​តម្លៃ​ណាស់ ហើយ​ពេល​ដែល​អ្នក​យល់​ដឹង​ពី​តម្លៃ​នៃ​ពេលវេលា​របស់​អ្នក អ្នក​នឹង​អាច​ធ្វើ​ឲ្យ​ខ្លួន​មាន​ទំនួល​ខុស​ត្រូវ​ជាង​មុន និង​អាច​ជំរុញ​ខ្លួន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ជាង​មុន​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត វា​ជួយ​ឲ្យ​អ្នក​យល់​ដឹង​ពី​តម្លៃ​នៃ​ពេលវេលា​របស់​អ្នក​ដទៃ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​គោរព​ដល់​ពួក​គេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ