ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ដែល​អ្នក​ត្រូវ​ដឹង​មុន​ពេល​ចាប់ផ្តើម​អាជីវកម្ម​អន​ឡាញ

3 ឆ្នាំ មុន

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​ជំរុញ​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​ធ្វើការ​ទិញ​ទំនិញ​អន​ឡាញ​។ ទោះជា​ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង​ជា​គំនិត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ពិតមែន​ក្តី អ្នកមាន​ចំណុច​ច្រើន​ណាស់​ដែល​ត្រូវ​ពិចារណា​មុន​ពេលធ្វើការ​សម្រេចចិត្ត​។ ប្រសិនបើ​អ្នកមាន​ចិត្ត​ចង់​ចាប់ផ្តើម​អាជីវកម្ម​លក់​អន​ឡាញ អ្នក​គួរតែ​ដឹង​ពី​ចំណុច​សំខាន់​ៗ​ខាងក្រោម​ជា​មុន​សិន​៖ ១. បទ​ពិសោធន៍​អ្នក​ប្រើប្រាស់ប្រព័ន្ធ​សង្គម​បាន​ចេញ​នូវ​បច្ចេកវិទ្យា និង​កម្មវិធី​ថ្មី​ៗ​ដែល​បង្ក​ឲ្យ​អតិថិជន​មាន​ទម្លាប់​ថ្មី​ក្នុង​ការ​ទិញ​ទំនិញ​អន​ឡាញ​។…

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​ជំរុញ​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​ធ្វើការ​ទិញ​ទំនិញ​អន​ឡាញ​។ ទោះជា​ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង​ជា​គំនិត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ពិតមែន​ក្តី អ្នកមាន​ចំណុច​ច្រើន​ណាស់​ដែល​ត្រូវ​ពិចារណា​មុន​ពេលធ្វើការ​សម្រេចចិត្ត​។ ប្រសិនបើ​អ្នកមាន​ចិត្ត​ចង់​ចាប់ផ្តើម​អាជីវកម្ម​លក់​អន​ឡាញ អ្នក​គួរតែ​ដឹង​ពី​ចំណុច​សំខាន់​ៗ​ខាងក្រោម​ជា​មុន​សិន​៖

១. បទ​ពិសោធន៍​អ្នក​ប្រើប្រាស់
ប្រព័ន្ធ​សង្គម​បាន​ចេញ​នូវ​បច្ចេកវិទ្យា និង​កម្មវិធី​ថ្មី​ៗ​ដែល​បង្ក​ឲ្យ​អតិថិជន​មាន​ទម្លាប់​ថ្មី​ក្នុង​ការ​ទិញ​ទំនិញ​អន​ឡាញ​។ ដោយហេតុ​ដូចនេះ​ហើយ​អ្នក​ត្រូវ​តែ​ធានា​ថា​អតិថិជន​របស់​អ្នក​មានបទពិសោធន៍​ល្អ​ៗ​ពេល​ដែល​ជ្រើសរើស​អាជីវកម្ម​របស់​អ្នក​។
អតិថិជន​ជា​ច្រើន​នឹង​មិន​សម្រេចចិត្ត​ទិញ​ប្រសិនបើ​ដំណើរការ​ក្នុង​ការ​ទិញ​មាន​ភាព​ស្មុគស្មាញ ឬ​ទាមទារ​ពេលវេលា​យូរ​ពេក​។

២. រូបភាព
ជា​ទូទៅ ចំណុច​ដែល​ទាក់ទាញ​សម្រាប់​អាជីវកម្ម​អន​ឡាញ​គឺ​រូបភាព​ដែល​មាន​លើ Page របស់​អ្នក​។ អាជីវកម្ម​ដែល​មាន Cover Photo ស្អាត​ៗ មានឱកាស​ទាក់ទាញ​អតិថិជន​ច្រើន​ជាង​អាជីវកម្ម​ដទៃ​ផង​ដែរ​។ ក្រៅពី​នេះ​ហើយ រូបថត​សម្រាប់​ផលិតផល​របស់​អ្នក​ក៏​គួរតែ​មាន​ភាព​ទាក់ទាញ​ដែរ​។ ប្រសិនបើ​អ្នកមាន​សមត្ថភាព អ្នក​គួរតែ​រក​អ្នកជំនាញ​ច្បាស់លាស់​ដើម្បី​ជួយ​ថតរូប និង​កែ​រូបភាព​សម្រាប់​អ្នក​។

៣. ការ​ផុស
ការ​មាន​យុទ្ធសាស្ត្រ​ទីផ្សារ​ច្បាស់លាស់​នឹង​ជួយ​ទាក់ទាញ​អតិថិជន​សម្រាប់​អ​ឫ​ជីវ​កម្ម​អ្នក​។ វា​មិន​ទាមទារ​ឲ្យ​អ្នក​ត្រូវ​ធ្វើការ Boost គ្រប់ពេល​ទេ ព្រោះ​ប្រសិនបើ​អតិថិជន​របស់​អ្នក​ចូល​ចិត្ត​អ្វី​ដែល​អ្នក​ចែករំលែក ពួក​គេ​នឹង​ចូល​ទៅ​មើល Page របស់​អ្នក​ដោយ​ខ្លួនឯង និង​ជួយ​ធ្វើការ​ចែករំលែក​ទៅ​មិត្ត​របស់​ពួក​គេ​ថែម​ទៀត​។

ដើម្បី​បង្កើត​បាន​យុទ្ធសាស្ត្រ​ល្អ អ្នក​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ពី​ដៃគូ​ប្រកួតប្រជែង​របស់​អ្នក ស្តាប់​មតិ​របស់​អតិថិជន​របស់​អ្នក និង​ព្យាយាម​រក​មើល​អ្វី​ដែល​អតិថិជន​របស់​អ្នក​ពេញចិត្ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ