ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយ​គម្រោង​ដល់​សហគម​ន៍​កសិកម្ម​ជា​លើក​ដំបូង​សំរាប់ខេត្ត​ក្រចេះ

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ តំណាង​ប្រជា​សហគមន៍​ចំនួន១០សហ​គមន៍​​នៅ​ទូ​ទាំង​ខេត្ត បាន​មក​ទទួល​នូវ​ការ​ផ្សព្វផ្សាយ​អំពី​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា តាម​រយៈ​សិក្ខាសាលា​លើក​ដំបូងនៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា…

ខេត្តក្រចេះ ​៖ តំណាង​ប្រជា​សហគមន៍​ចំនួន១០សហ​គមន៍​​នៅ​ទូ​ទាំង​ខេត្ត បាន​មក​ទទួល​នូវ​ការ​ផ្សព្វផ្សាយ​អំពី​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា តាម​រយៈ​សិក្ខាសាលា​លើក​ដំបូងនៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ ។

លោក ហុ​ក គឹ​ម​ធួន អនុប្រធាន​នាយកដ្ឋាន​ផែនការ​ស្ថិតិ និង​ជា​ប្រធាន​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ គោលបំណង​សំខាន់​នៃ​គម្រោង​ថ្មី​មួយ​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​គម្រោង​ឲ្យ​ទៅ​ដល់​សហគមន៍​កសិកម្ម ក្រុម​ផលិត ក​សិ​-​ធុរកិច្ច​ខ្នាត​តូច និង​មធ្យម អ្នក​ប្រមូល​ទិញ​ផលិតផល​កសិកម្ម ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ ម្ចាស់​សត្តឃាតដ្ឋាន ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​តំបន់​គោលដៅ ដោយ​មានការ​គាំទ្រ​ហិរញ្ញប្បទាន​របស់​គម្រោង រួម​មាន​ហិរញ្ញប្បទាន​ឥត​សំណង​បំពេញបន្ថែម​ទុន​វិនិយោគ និង​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ផង​ដែរ​។

លោក​ប្រធាន​គម្រោង​បាន​មាន​ប្រសាសន៍​បន្ត​ថា​៖ ការ​កំណត់​អត្តសញ្ញាណ​របស់​សហ​គមន៍​កសិកម្ម ក្រុម​ផលិត ក​សិ​ធុរកិច្ច​ខ្នាត​តូច និង​មធ្យម និង​អ្នក​ពាក់ព័ន្ធ គឺ​ដើម្បី​រៀបចំ​សំណើរ​ពិពិធ​កម្ម​កសិកម្ម និង​ផែនការអាជីវកម្ម ដែល​នឹង​ទទួល​បាន​ហិរញ្ញប្ប​ទាន​ឥត​សំណង​ពី​គម្រោង និង​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​។ ជាមួយ​គ្នា​នេះ​ក៏​មានការ​គាំពារ​បរិស្ថាន និង​សង្គម រួម​ទាំង​លើកកម្ពស់​យេ​ន​ឌ័​រ ទៀត​ផង​។

លោក ទ្រី សុ​ភ័ក្ត្រ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តក្រចេះ បាន​សំដែង​ដោយ​ក្តី​ជឿជាក់​ថា ÷ តាម​រយៈ​សិក្ខាសាលា​នា​ពេល​នេះ នឹង​ខិតខំ​ស្វែង​យល់ និង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ក្រុមការងារ​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត ដើម្បី​ទទួល​បាន​នូវ​ការ​គាំទ្រ​ហិរញ្ញប្បទាន​របស់​គម្រោង រួម​មាន​ហិរញ្ញប្បទាន​ឥត​សំណង​បំពេញបន្ថែម​ទុន​វិនិយោគ និង​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន ដើម្បី​គាំទ្រ​ដល់​ការងារ​ធុរកិច្ច និង​ពង្រីក​អាជីវកម្ម​បន្ថែម​ទៀត​ដល់​សហគមន៍​កសិកម្ម ក្រុម​ផលិត ក​សិ​ធុរកិច្ច​ខ្នាត​តូច និង​មធ្យម អ្នក​ប្រមូល​ទិញ​ផលិតផល​កសិកម្ម ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ ម្ចាស់​សត្តឃាតដ្ឋាន ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ។

គួរ​បញ្ជាក់​ថា​ គោលដៅ​គម្រោង គឺ​ធ្វើការ​សម្របសម្រួល​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​ពិពិធ​កម្ម វិស័យ​កសិកម្ម និង​ផ្ដល់​អន្តរាគមន៍​ឆ្លើយ​តប​ជា​បន្ទាន់ នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ ខេត្តបាត់ដំបង មណ្ឌលគិរី រតនគិរី ស្ទឹង​ត្រែង ព្រះ​វិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ សៀមរាប កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ ដែល​មាន ថវិកា​សរុប​ចំនួន១០១,៦៧​លាន ដុល្លារ​​អា​មេ​រិ​ក ។

អត្ថបទសរសេរ ដោយ