ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សូមប្រយ័ត្ន​​! ទឹកស្ទឹងព្រែកត្នោត​ហក់​ឡើងដល់​ចំណុចប្រកាសអាសន្ន​ហើយ​ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​​ឱ្យ​ដឹង​ថា នា​ព្រឹកថ្ងៃទី​១៣ តុលា ឆ្នាំ​​​​២០២០ ​គេសង្កេតឃើញ​ថា ស្ថានភាពទឹក​​នៅស្ទឹងព្រែកត្នោត ត្រង់ចំណុច​ស្ពាន​៧មករា តាម​បណ្តោយផ្លូវជាតិលេខ៣…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​​ឱ្យ​ដឹង​ថា នា​ព្រឹកថ្ងៃទី​១៣ តុលា ឆ្នាំ​​​​២០២០ ​គេសង្កេតឃើញ​ថា ស្ថានភាពទឹក​​នៅស្ទឹងព្រែកត្នោត ត្រង់ចំណុច​ស្ពាន​៧មករា តាម​បណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិ​ទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺទឹកបានហក់​ឡើងយ៉ាង​ខ្លាំង​​មានកម្ពស់​​ដល់​៦,១០​ម៉ែត្រ​ និង​​បាន​ពេញព្រៀប​លើ​​ស្ពានទៅ​​ហើយ ។ គួររំលឹកថា ត្រៀម​ទប់ទល់​! សល់​តែ​៣​តឹក​ទៀត ទឹកស្ទឹង​ព្រែក​ត្នោត​នឹង​ប្រកាស​អាសន្ន​ហើយ (​វី​ដេ​អូ​)

ជា​មួយនឹងស្ថានភាពទឹកឡើងបែបនេះ បើ​តាម​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​​ត្រង់​ចំណុច​នេះ​បាន​​​បញ្ជាក់​ថា ទឹកឡើង​ដល់​កម្រិត​ប្រកាសអាសន្នហើយ ព្រោះតែ​​ស្ថានភាព​ទឹកនៅតែបន្តហក់​ឡើង​ ដោយសារទឹក​​ហូរមកខ្លាំង​ពី​ខាងខេត្តកំពង់ស្ពឺ ។

បើតាម​សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​បន្ត​ថា ​ផ្ទះ​របស់​ប្រជា​ពលរដ្ឋច្រើន​រយខ្នង​​​នៅ​តំបន់​ខាងលើនេះ​មានការ​ជន់លិចជាបន្តទៀត​រហូតដល់​១០សង្កាត់ទៅហើយ ។

ស្ថានភាពទឹកជន់លិច​បែបនេះ សមត្ថកិច្ច​​ខណ្ឌដង្កោ​បានអំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​មានការប្រុងប្រយ័ត្នខ្ពស់ ​ជា​ពិសេស​កូនចៅតូចៗ និង​សត្វអសិរពិសផ្សេងៗជា​ដើម​ ។​

គិតត្រឹម​​វេលាម៉ោង​​១០និង​២២នាទីព្រឹកថ្ងៃទី​​​​​១៣ តុលា ឆ្នាំ​​២០២០ នេះ​ដែរ កម្លាំង​នគរបាល​និង​សណ្ដាប់ធ្នាប់​ខណ្ឌដង្កោ​ ព្រមទាំង​​នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ​កំពុង​ប្រចាំការ​​តាមដានស្ថានភាពទឹក​​នៅ​ចំណុច​ខាងលើ​នោះ​​ជា​បន្តទៀត ។ ព័ត៌មាន​លម្អិតនឹងមានផ្សាយជូននៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ