ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមទប់ទល់! សល់​តែ​៣​តឹក​​ទៀត ទឹកស្ទឹង​ព្រែក​ត្នោត​នឹងប្រកាស​អាសន្ន​​ហើយ​ (វីដេអូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖​ ទឹកស្ទឹង​ព្រែក​ត្នោត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​កើនឡើង​កាន់តែ​ខ្លាំង​គួរ​ឲ្យ​បារម្ភ ដែល​តាម​របាយការណ៍​នគរបាល​ខណ្ឌដង្កោ​បញ្ជាក់​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០ ទឹកបាន​ឡើង​៣​តឹក​កន្លះ​ថែម​ទៀត…

​រាជធានី​ភ្នំពេញ ​៖​ ទឹកស្ទឹង​ព្រែក​ត្នោត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​កើនឡើង​កាន់តែ​ខ្លាំង​គួរ​ឲ្យ​បារម្ភ ដែល​តាម​របាយការណ៍​នគរបាល​ខណ្ឌដង្កោ​បញ្ជាក់​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០ ទឹកបាន​ឡើង​៣​តឹក​កន្លះ​ថែម​ទៀត បណ្ដាល​ឲ្យ​ជំនន់​លិច​ភូមិឋាន​នានា​នៅ​ប្រប​មាត់​ស្ទឹង​កើនឡើង​ចំនួន​៨​សង្កាត់​ទៅ​ហើយ​ ។​ មិនតែប៉ុណ្ណោះ ​កម្ពស់​ទឹកស្ទឹង​ខាងលើ​នៅ​ខ្វះ​តែ​៣​តឹក​ទៀត​ប៉ុណ្ណោះ និង​ដល់​កម្រិត​ត្រូវ​ប្រកាស​អាសន្ន​ហើយ ចំណែកឯ​នៅ​ស្ថាន​នី​យ៍​ទំនប់​ទឹក​៧​មក​រា ទឹក​មាន​កម្ពស់​៥,៦០​ម៉ែត្រ ហើយ​នៅ​ខ្វះ​តែ​៥​តឹក​ទៀត​ប៉ុណ្ណោះ​និង​ត្រូវ​ប្រកាស​អាសន្ន​ដែរ​។ គួររំលឹកថា គិត​ត្រឹម​រសៀល​នេះ​! ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​តែ​បន្ត​ឡើង

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា សង្កាត់​ទាំង​៨​ដែល​ត្រូវ​ទឹក​ជន់​លិច​នោះ​ស្មើនឹង​ចំនួន​១៧​ភូមិ ដែល​មានផ្ទះ​ចំនួន​២៧០​ខ្នង ​ព្រមទាំង​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​៨៩២​នាក់ ក្នុង​នោះ​រួម​មាន​ ១-​សង្កាត់​សាក់​សំពៅ ជន់​លិច​ចំនួន​៦​ភូមិ មានផ្ទះ​ចំនួន​៤២​ខ្នង មនុស្ស​១៦០​នាក់​ ២-​សង្កាត់​គង​ន​យ​ជន់​លិច​ចំនួន​២​ភូមិ​មានផ្ទះ​ចំនួន​៩២​ខ្នងមនុស្ស​ចំនួន​៤២៧​នាក់​ ៣-​សង្កាត់​ព្រៃ​ស​ជន់​លិច​១​ភូមិ​មាន​ចំនួន​៣៥​ខ្នងមនុស្ស​ចំនួន​១២៩​នាក់ ៤-​សង្កាត់​ដង្កោ​ជន់​លិច​១​ភូមិ​មានផ្ទះ​ចំនួន​២១​ខ្នងមនុស្ស​៥​ចំនួន​០​នាក់​។

៥-​សង្កាត់​ទៀន​ជន់​លិច​ភូមិ​មានផ្ទះ​ចំនួន​២៣​ខ្នង មនុស្ស​ចំនួន​៩១​នាក់ ៦-​សង្កាត់​ស្ពានថ្ម​ជន់​លិច​ចំនួន​៤​ភូមិ​មានផ្ទះ​ចំនួន​២៦​ខ្នង ៧-​សង្កាត់​ព្រៃវែង ជន​លិច​១​ភូមិ​មានផ្ទះ​ចំនួន​២១​ខ្នង ៨-​សង្កាត់​ជើងឯក ជន់​លិច​១​ភូមិ​មានផ្ទះ​ចំនួន​១០​ខ្នង​និង​មនុស្ស​ចំនួន​៣៥​នាក់ ។

តាម​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រៅពី​ភូមិឋាន​និង​ផ្ទះសម្បែង​ខាងលើ នៅ​មាន​សាលា​បឋម​សិក្សា​វត្ដ​ហា,​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​គង​ន​យ និង​សាលាសង្កាត់​គង​ន​យ រួម​ជាមួយ​ផ្លូវថ្នល់​មួយ​ចំនួន​ទៀត​ផង ក៏​ត្រូវ​បាន​ទឹក​ជន់​លិច​ផង​ដែរ ប៉ុន្តែ​ទោះជា​បែប​ណា​នៅ​ក្នុង​គ្រោះ​ធម្មជាតិ​នេះ​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់​នោះ​ឡើយ​។​

ទន្ទឹម​នឹង​នេះ ​កម្លាំង​នគរ​បា​ល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​រួម​ជាមួយ​អាជ្ញាធរ​ខណ្ឌ​និង​សង្កាត់​បាន​តាមដាន​ពី​ស្ថានភាព​ទឹកស្ទឹង​ជាប់​ជា​និច្ច ហើយ​ក៏​បាន​ត្រៀម​ដើម្បី​ជួយ​សង្គ្រោះ ប្រជាពលរដ្ឋ​ក្នុង​ករណី​មាន​ហេតុការណ៍​ធ្ងន់ធ្ងរ​ណាមួយ​កើតឡើង​។

ដោយឡែក​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ទឹក​នៅ​តែ​បន្ត​កើនឡើង ដែល​បាន​ហូរ​ជន់​លិច​ចូល​ផ្ទះ​អ្នកស្រុក​ជា​បន្តបន្ទាប់ ​ប៉ុន្តែ​នៅ​កន្លែង​ដែល​ស្ថិត​នៅ​ជាប់​ផ្ទាល់​និង​មាត់​ស្ទឹង​ឬ​វាលទំនាប​នោះ​និង​ត្រូវ​លិច​ជ្រៅ​មិន​អាច​នៅ​បាន​ទេ តែ​ចំពោះ​ផ្ទះ​ភាគច្រើន​ទៀត​ស្ថិត​នៅ​ឆ្ងាយ​បន្តិច​ពី​មាត់​ស្ទឹង​នោះ​ត្រូវ​ទឹក​លិច​រាក់​អាច​នៅ​លើ​គ្រែ​ឬ​លើ​ផ្ទះ​បាន​មិន​ទាន់​ដល់​កម្រិត​ត្រូវ​ចាកចេញ​នោះ​ទេ ប៉ុន្តែ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​គ្មាន​ការ​ធ្វេសប្រហែស​ឡើយ​។​

ទន្ទឹម​នឹង​នេះ ​ពួក​គាត់​មានការ​ព្រួយបារម្ភ​និង​សំណូម​បរ​សូម​ឲ្យ​អាជ្ញាធរ​ខណ្ឌដង្កោ​ជួយ​ពិនិត្យ​មើល​នូវ​ស្ថានភាព​វត្ត​សាក់​សំពៅ​ផង ព្រោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា​នេះ​ទឹកបាន​ឡើង​លិច​ផ្លូវ​ជិត​ខ្លោងទ្វារ​មុខ​វត្ត​នេះ​១​ចំហៀង​ផ្លូវទៅ​​ហើយ ​។ ​មិនតែប៉ុណ្ណោះ​ផ្លូវ​នេះ​មាន​រថយន្ត​ធុន​ធំ​ដឹក​ដី ថ្ម និង​ខ្សាច់​បើក​ឆ្លងកាត់​ជាប់​ហូរហែ ប្រសិនបើ​គ្មាន​វិធានការ​ទេ​នោះ​ទឹក​និង​បុក​ផ្ដាច់​ផ្លូវ​ហើយ​ហូរ​ជន់​លិច​វត្ត​ព្រមទាំង​លំនៅ​ឋាន​ដែល​ស្ថិត​នៅ​ជិត​នោះ​មិន​ខាន​ឡើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ