ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាវ ! សុទ្ធតែតារាចម្រៀងវ័យក្មេងប៉ះជាមួយ ចាន់ មករា ចេញបទ «តោះ ! យើងទៅហែរកឋិន» ប្លែកអារម្មណ៍អស់ស្ទះ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងរដូវកាលបុណ្យកឋិនទាននេះ ហង្សមាស ពិតជាខ្លាំងមែន ចេញបទ ចម្រៀងសុទ្ធតែប្រណីតដើម្បីអបអរបុណ្យសាសនាជាតិមួយនេះ ដោយបទចម្រៀងជាច្រើន បទកំពុងតែតម្រៀបជួរគ្នាត្រៀមចេញជាបន្តបន្ទាប់ ។…

រាជធានីភ្នំពេញ ៖ ក្នុងរដូវកាលបុណ្យកឋិនទាននេះ ហង្សមាស ពិតជាខ្លាំងមែន ចេញបទ ចម្រៀងសុទ្ធតែប្រណីតដើម្បីអបអរបុណ្យសាសនាជាតិមួយនេះ ដោយបទចម្រៀងជាច្រើន បទកំពុងតែតម្រៀបជួរគ្នាត្រៀមចេញជាបន្តបន្ទាប់ ។ រឹតតែអស្ចារ្យនៅព្រឹកថ្ងៃចុងសប្តាហ៍មកនេះ អាយដូលតូចៗដែលជាតារាចម្រៀងវ័យក្មេងប្រចាំ ក្នុងផលិតកម្មនាំមុខក្នុងប្រទេសមួយនេះ បាន សាងភាពភ្ញាក់ផ្អើលទាំងព្រឹកតែម្តងដោយបាន រួមគ្នាសរុប ៧នាក់មានដូចជា ៖ ពេជ្រ ថៃ ឡុង លីគង្គ ចាន់ សុបញ្ញា ភឿន សុភាព សុខ សុជាតា ឃុយ ម៉េងហៀង និង រ៉ន ចាន់ឌីន ចេញបទចម្រៀងមួយបទដើម្បីអបអរបុណ្យកឋិន ទានមានចំណងជើងថា «តោះ ! យើងទៅហែរកឋិន» គឺពិតជាស្រស់ស្រាយសម្បើមណាស់ ម្នាក់ៗរៀបចំខ្លួនយ៉ាងស្រស់ស្អាតបែបប្រពៃណីខ្មែរ រាំពត់ពេនយ៉ាងគួរឱ្យស្រឡាញ់គ្រប់ៗ គ្នាតែម្តង ។

បទចម្រៀងចង្វាក់សប្បាយៗបែបរាំដង្ហែរកឋិនមួយនេះ ក៏បានរួមបញ្ចូលនូវចម្រៀងអាយ៉ៃ ឆ្លើយឆ្លងផងដែរ ដែលពិតជាគួរឱ្យ ស្ញើចសរសើរដល់តារាចម្រៀងវ័យក្មេងរបស់យើងដែល អាចច្រៀងអាយ៉ៃបានយ៉ាងពីរោះ ហើយក៏គួរឱ្យសរសើរដល់អ្នកផលិតផងដែរ ដែលរូបភាព បែបនេះ គឺឆ្លុះបង្ហាញនឹងនាំផ្លូវដល់ក្មេងជំនាន់ក្រោយឱ្យស្គាល់នូវសិល្បៈបុរាណថាល្អល្អះ យ៉ាងណាខ្លះ ។ ក្នុងបទ «តោះ ! យើងទៅហែរកឋិន» នេះក៏សង្កេតឃើញមានវត្តមានរបស់ម្ចាស់បទ «ចាបយំ ល្វើយៗ» លោក ចាន់ មករា ផងដែរ ដែលបានចូលរួមបើកឆាកច្រៀងឆៃយ៉ាំធ្វើឱ្យបទចម្រៀង មួយនេះត្រូវចំសណ្ឋានតែម្តង ។

តាំងពីដើមមក គឺមានតែផលិតកម្មរស្មីហង្សមាស តែមួយគត់ ដែលអាចផលិតបទចម្រៀង បែបប្រពៃណីត្រូវចំក្បួនខ្នាត និងមានគុណភាពល្អវិសេសបែបនេះ ហើយពិតជាគួរឱ្យស្ញើច សរសើរផងដែរដល់ផលិតកម្មនាំមុខគេក្នុងប្រទេសមួយនេះ តែងតែប្រកាន់ខ្ជាប់នូវការផលិត បទចម្រៀងបែបប្រពៃណីទៅតាមរៀងរាល់បុណ្យជាតិធំៗមិនដែលរំលងឡើយតាំងពីដើមមក ។ ហើយអ្វីដែលកាន់តែពិសេសចំពោះរដូវកាលបុណ្យកឋិនទានឆ្នាំ ២០២០នេះ ផលិតកម្មរស្មី ហង្សមាស ត្រូវបានគេទម្លាយឱ្យដឹងថា បានចាយទុនខ្នាតយក្សតែម្តងដើម្បីផលិតបទចម្រៀង ប្រពៃណីខ្មែរអបអរបុណ្យកឋិនទាននេះ ដែលមានការប្រមូលផ្តុំដោយសិល្បករច្រើនជំនាន់ គ្រប់ទម្រង់រាប់រយនាក់មកជុំគ្នាតែម្តង ៕

ចង់ដឹងច្បាស់ សូមអញ្ជើញទស្សនាវីដេអូបទ «តោះ ! យើងទៅហែរកឋិន» ទាំងអស់គ្នា ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ