ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​ក៏​បាន​ប៉ះពាល់​ដល់​ខេត្តកំពង់​ឆ្នាំង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ស្ថានភាព​ទឹកជំនន់​ដែល​កំពុង​តែ​បង្ក​ឡើង​នៅ​ខេត្ត​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ​មាន​ដូច​ជា​បន្ទាយ​មាន​ជ័យ, បាត់ដំបង, ពោធិ៍សាត់ និង​​នៅ​ខេត្តកំពង់​ឆ្នាំង ជំនន់​ទឹកភ្លៀង​ក៏​មានការ​កើនឡើង​គួរ​កត់សម្គាល់​។​ ក្នុង​ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ​ក៏​បាន​ត្រៀម​ចេញ​អន្តរាគមន៍​ឲ្យ​ទាន់​ពេល​វេលា​ផង​ដែរ ។…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ស្ថានភាព​ទឹកជំនន់​ដែល​កំពុង​តែ​បង្ក​ឡើង​នៅ​ខេត្ត​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ​មាន​ដូច​ជា​បន្ទាយ​មាន​ជ័យ, បាត់ដំបង, ពោធិ៍សាត់ និង​​នៅ​ខេត្តកំពង់​ឆ្នាំង ជំនន់​ទឹកភ្លៀង​ក៏​មានការ​កើនឡើង​គួរ​កត់សម្គាល់​។​ ក្នុង​ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ​ក៏​បាន​ត្រៀម​ចេញ​អន្តរាគមន៍​ឲ្យ​ទាន់​ពេល​វេលា​ផង​ដែរ ។

លោក ដោក ប៊ុ​ន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ភ្នាក់ងារ​យើង​នៅ​ព្រឹក​ថ្ងៃ​ទី១២​ តុលា​ នេះ​ថា ដោយ​ស្ថានភាព​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ផ្នែក​ខាងលើ នៅ​ថ្ងៃ​ទី១០ និង១១ តុលា បណ្តាល​ឱ្យ​ជំនន់​ទឹកភ្លៀង​បាន​សម្រុក​ធ្លាក់​មក​យ៉ាង​ខ្លាំង ​និង​បាន​ជម្រុល​ធ្លាក់​មក​ដល់​ប៉ែក​ខាងលើ​នៃ​ស្រុក​សាមគ្គី​មាន​ជ័យ ក្នុង​ស្ថានភាព ទឹក​ជម្រុល​ខ្លាំង​បែប​នេះ មន្ត្រី​ជំនាញ ក៏​បាន​ទៅ​បើក​ទ្វា​រទឹក​ទាំងអស់​នៃ​ទំនប់​អន្លង់​ជ្រៃ ដែល​ជា មុ​ច​ទឹកធំ​បំផុត​ជាប់​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ដើម្បី​ទម្លាក់​ទឹក​ចុះ​មក​ក្រោម ជៀសវាង​ការ​ជន់​លិច​និង​បាក់​ទំនប់​។

លោក​ដោក ប៊ុ​ន​ថន បាន​បន្ត​ថា បន្ទាប់​ពី​ទឹក​អន្លង់​ជ្រៃ បាន​បើក​មកទឹកបាន​ធ្លាក់​ជា​បន្ត​បន្ទាប់​មក​ដល់​ទំនប់​ដ​ង្វា​យ និង​ទំនប់​យុទ្ធសាស្ត្រ រួច​ក៏​ធ្លាក់​មក​ដល់​ផ្លូវជាតិ​លេខ 5 ។ លោក​បាន​បញ្ជាក់​ថា ​ជំនន់​ទឹកភ្លៀង ពិតជា​រង​ការ​ប៉ះពាល់​ខ្លះ​ ហើយ​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ពេក​ទេ​។ សម្រាប់​ថ្ងៃទី១២ តុលា ​នេះ បើ​ពិនិត្យ​មើល​អាកាសធាតុ មិន​ទាន់​មាន​អ្វី​ប្រែប្រួល​គូគាប់​សម្គាល់ ឡើយ ហើយ​បើ​ក្នុង​រយៈពេល​ថ្ងៃនេះ​មិន​មាន​ភ្លៀង​ធ្លាក់​ពីលើ​មក​ទេ ទឹក​អាច​នឹង​ស្រក​ទៅ​វិញ​ជា​ពុំខាន​ឡើយ ។

ដោយឡែក តាម​ការ​ពិនិត្យ នៅ​ទំនប់​គង្គារ ដែល​ជាទី​រមណីយដ្ឋាន​របស់​ភ្ញៀវ​ទេសចរ​គឺ​ទឹកបាន​លិច អស់​ទៅ​ហើយ ក្នុង​ស្ថានភាព​បែប​នេះ​ភ្ញៀវ​មិន​អាច​ទៅ​អង្គុយ​លេង បាន​ឡើយ​ព្រោះ​ខ្ចុះ​បាន​លិច​ទឹក​អស់​ទៅ​ហើយ ។​ជាង​នេះ​ទៅ​ទៀត​ប្រជាពលរដ្ឋ​ដែល​មាន​ស្រូវ​ស្រែ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ 5 ចំណុច ឃុំ​ជ្រៃ​បាក់ ក៏​បាន​លិចលង់​អស់​ដែរ ដែល​ប្រជាពលរដ្ឋ​ពលរដ្ឋ​ខ្លះ​បាន​លើក​ឡើង​ថា​គាត់​ទើបនឹង​បាច​ជី​ហើយ​មួយ​ថ្ងៃ​ពី​មុន​ពេល​នេះ​ទឹក​លិច​អស់ហើយ ។

លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា​ទឹក​ពិតជា​បាន​លិច​ស្រូវ​ស្រែ របស់​ប្រជាពលរដ្ឋ​ពិតមែន​ប៉ុន្តែ​មិន​ទាន់​ដល់​សាន​ភាព​រង​គ្រោះ​ប៉ះពាល់​នោះ​ទេ ដោយសារ​តែ​ស្រូវ​អាច​រស់នៅ​ក្នុង​ទឹក​រយៈពេល​ជាង 10 ថ្ងៃ ។​យ៉ាងនេះ​ក្តី​កំណាត់​ផ្លូវជាតិ​លេខ 5 ក្នុង​ខេត្តកំពង់ឆ្នាំង ក៏​មាន​ចំណុច​ខ្លះ​ក៏​មានការ​លិច ខ្លះ​ដែរ ដែល​គេ​សង្កេត​ឃើញ​កម្មករ​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​បាន​យក​ដី​ច្រក​កា​រ៉ុ​ង​បិត​លើ​ផ្លូវជាតិ ដើម្បី​ការពារ​មិន​ឲ្យ​ទឹក​លិច​លើ​ផ្លូវ​ផង​ដែរ​៕ ​

អត្ថបទសរសេរ ដោយ