ការវិវត្តនៃអាជីពទាំង៣នៅកម្ពុជា តាំងពី២០ឆ្នាំមុន និង៥ឆ្នាំចុងក្រោយយ៉ាងណាដែរ!
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប៉ុន្មានឆ្នាំចុងក្រោយ ក្នុងប្រទេសកម្ពុជា សេដ្ឋកិច្ចហាក់មានសន្ទុះខ្លាំងក្លា និងកើនជាលំដាប់ បើទោះបី បច្ចុប្បន្នពិភពលោកកំពុងរាតត្បាត ដោយជំងឺកូវីដ ១៩…
រាជធានីភ្នំពេញ ៖ ប៉ុន្មានឆ្នាំចុងក្រោយ ក្នុងប្រទេសកម្ពុជា សេដ្ឋកិច្ចហាក់មានសន្ទុះខ្លាំងក្លា និងកើនជាលំដាប់ បើទោះបី បច្ចុប្បន្នពិភពលោកកំពុងរាតត្បាត ដោយជំងឺកូវីដ ១៩…
រាជធានីភ្នំពេញ ៖ ប៉ុន្មានឆ្នាំចុងក្រោយ ក្នុងប្រទេសកម្ពុជា សេដ្ឋកិច្ចហាក់មានសន្ទុះខ្លាំងក្លា និងកើនជាលំដាប់ បើទោះបី បច្ចុប្បន្នពិភពលោកកំពុងរាតត្បាត ដោយជំងឺកូវីដ ១៩ ក្តី ប៉ុន្តែបើក្រឡេកមើលមកក្នុងប្រទេសកម្ពុជា ផ្នែកឬវិស័យខ្លះ ហាក់បីដូចជាមិនមានការប៉ះពាល់អ្វីនោះទេ ពោលគឺនៅតែមានសន្ទុះខ្លាំង ជាពិសេសគឺផ្នែកអចលនទ្រព្យ និងមាស ជាដើម។
ប៉ុន្តែក៏មានផ្នែកជាច្រើនផងដែរ ដែលកំពុងទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ ដូចជាផ្នែកទេសចរណ៍ ជាដើម។ អ្នកជំនាញម្នាក់លើកថា ក្នុងប្រទេសកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយ មានអាជីព ៣ ដែលមានការវិវត្ត ដូចជា បុគ្គលិក ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគ ។
យ៉ាងណាមិញ មានការលើកឡើងខុសគ្នាថា ប្រសិនបើអ្នករៀន ហើយចូលបំរើការនៅកន្លែងឬក្រុមហ៊ុនណាមួយ នោះពួកគាត់មានប្រាក់ថេរ ឬមិនអាចមានចំណូលលើសពីនេះ ប៉ុន្តែបើគាត់ចេញរកស៊ី ឬធ្វើអាជីវកម្មណាមួយនោះពួកគាត់អាចមានឳកាសក្លាយជាសេដ្ឋីឬអ្នកមានជាដើម។
ទាក់ទងជាមួយគ្នានេះដែរ ថ្មីៗនេះ អ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុ និងជាអ្នកជំនាញខាងអចនទ្រព្យ លោក ង៉ែត ជូ បានលើកឡើងនៃការវិវត្ត របស់អាជីពទាំង៣នៅកម្ពុជា “បុគ្គលិក ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគ” ដូចនេះថា ៖
១) កាលពី១០-២០ឆ្នាំមុន បំណងប្រាថ្នាររបស់មាតាបិតា និងយុវជន ចង់អោយយុវជនមានការងារជាបុគ្គលិកអង្គការ ក្រុមហ៊ុន ឬធនាគារ។
២) ក្នុងកំឡុងពេល៥ឆ្នាំចុងក្រោយនេះ យុវជនមួយចំនួនបានគិតគូរ និងមានចំណង់ចង់ក្លាយជាសហគ្រិន ឬម្ចាស់អាជីវកម្ម។
៣) បចុប្បន្ន យុវជនមួយចំនួនចាប់ផ្តើមគិតគូរ និងមានចំណង់ចង់ក្លាយជាអ្នកវិនិយោគ ដោយប្រើប្រាក់ខែដែលសន្សំបាន អោយជួយធ្វើការបង្កើតជាផលចំណេញ តាមរយៈការវិនិយោគលើជម្រើសនានា ដូចជាភាគហ៊ុន អចលនទ្រព្យ។ល។ ចំណង់នេះទាមទារអោយយុវជនត្រូវខិតខំ កសាងសមត្ថភាព អោយបានកាន់តែខ្លាំង។
លោកបានបន្ថែមថា ទោះជាយ៉ាងណាសេដ្ឋកិច្ចមួយមានការរីកចំរើនគឺត្រូវការប្រភេទអាជីពទាំង៣បំពេញអោយគ្នា។ ម្ចាស់អាជីវកម្មត្រូវការដើមទុន និងបុគ្គលិកដើម្បីបំពេញការងារ។ អ្នកវិនិយោគផ្តល់ទុន ជំនាញ និងគំនិតយោបល់ក្នុងការដឹកនាំដល់ម្ចាស់អាជីវកម្ម។ ទាំងអស់គ្នាត្រូវរៀនសូត្រជាប់ជាប្រចាំ ដើម្បីដើរអោយទាន់ការវិវត្តនៃសេដ្ឋកិច្ច និងមានជំនាញគ្រប់គ្រាន់ក្នុងការបំពេញការងាររៀងៗខ្លួន៕
ចែករំលែកព័តមាននេះ