ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីជា​​ឈ្មួញ​​កណ្តាល២នាក់​​ ជាប់អន្ទាក់​​នៅ​ចំណុចស្ថានីយប្រេង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ច​បង្ក្រាប​តាម​រូបភាព​ភ្លៀងរលឹម នៅ​បន្ត​តែ​ចាប់ខ្លួន​ក្រុម​ជនឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន ជាក់ស្តែង​ដូច​ជាមួយ​ករណី​នេះ​ទៀត កាលពី​វេលា​ម៉ោង​៧ នឹង​១៥ នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ កិច្ច​បង្ក្រាប​តាម​រូបភាព​ភ្លៀងរលឹម នៅ​បន្ត​តែ​ចាប់ខ្លួន​ក្រុម​ជនឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន ជាក់ស្តែង​ដូច​ជាមួយ​ករណី​នេះ​ទៀត កាលពី​វេលា​ម៉ោង​៧ នឹង​១៥ នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ស្ថា​នី​យ៍​ប្រេង​ឥន្ទ​នៈ​មួយកន្លែង​ (​ទំនប់​កប់​ស្រូវ​) តាម​វិ​ថី​វិមាន​ឈ្នះ​ឈ្នះ ស្ថិត​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

កម្លាំង​សមត្ថ​កិច្ច​នគ​របាល​ជំនាញ​ការិយាល័យ​ទី​៥ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹក​នាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី នាយករង និង​មានការ​សម្របសម្រួល​ពី​លោក សឿ​ន មុនី​រត្ន៍ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេ​ញ បាន​បើក​ការ​ស៊ើប​អង្កេត ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ជនឧក្រិដ្ឋដឹក​ជញ្ជូន និង​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​ស្ត្រី​ដែល​ជនសង្ស័យ​២​នាក់ នឹង​រឹបអូស​ថ្នាំ​ញៀន​បាន​ជិត​២​គីឡូក្រាម ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈុត នី​តា ភេទ​ស្រី អាយុ​៣២​ឆ្នាំ និង​ម្នាក់ ឈ្មោះ ស៊ន សូលី​ណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ។ វត្ថុ​តាង​ដែ ល​ចាប់​យក​ម្សៅ​ស​ថ្លា សង្ស័យ​ថ្នាំ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(ICE)​​ ស្មើនឹងជិត​២គីឡូក្រាម​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង និង​ទូរ​សព្ទ័​ដៃ​៣​គ្រឿង ។

បើ​តាម​លោ​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ឲ្យ​ដឹង​ថា នារី​២​នាក់​ដែល​ជា​ឧក្រិ​ដ្ឋ​ជន​គ្រឿងញៀន​ខាងលើ​នេះ គឺជា​ឈ្មួញកណ្តាល​លើក​ពី​ក្រុម​មួយ​យក​ទៅ​លក់​ឲ្យ​ក្រុម​មួយ​សម្រាប់​សេវា​ផ្គត់​ផ្គង់​ក្នុងស្រុក ។

ទោះ​ជា​យ៉ាងណា​ក្តី​ សមត្ថកិច្ច​បាន​និង​កំពុង​តាម​ក្រសោប​ក្រុម​ជន​ឧក្រិ​ដ្ឋ ដែល​ជា​បណ្តាញ​ជួញដូរ​គ្រឿងញៀន​ទាំង​អស់នោះ មិន​ឲ្យ​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ឡើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ