ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចង.ក​សម្លា.ប់​ខ្លួន​នៅ​លើ​ផ្ទះ​ដោយ​មិនដឹង​មូលហេតុ

10 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ឈ្មោះ ហ៊ឹ​ម រ៉ា​ដូ អាយុ​២៧​ឆ្នាំ បាន​ចង.ក​ស្លា.ប់​នៅ​លើ​ផ្ទះ​របស់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទ្បើ​ង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១២ មេ​សា ស្ថិត​ក្នុងភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ។

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ឈ្មោះ ហ៊ឹ​ម រ៉ា​ដូ អាយុ​២៧​ឆ្នាំ បាន​ចងក​ស្លាប់​នៅ​លើ​ផ្ទះ​របស់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទ្បើ​ង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១២ មេ​សា ស្ថិត​ក្នុងភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ។

បើ​តាម​ស្ត្រី​ឈ្មោះ អ៊ុំ សែន ត្រូវជា​ម្តាយបង្កើត​រៀបរាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២ មេ​សា​នោះ កូន​របស់​គាត់​ឈ្មោះ ហ៊ឹ​ម រ៉ា​ដូ បាន​ទៅ​ចូលរួម​ពិធីបុណ្យ​មួយ​នៅផ្ទះ​ឈ្មោះ ហង្ស សន ក្នុងភូមិ​ជាមួយ​គ្នា​រហូត​ដល់​វេលា​ម៉ោងជាង​៤​រសៀល ទើប​ត្រ​ទ្ប​ប់​មក​ផ្ទះ​វិញ​ក្នុង​ស្ថានភាព​ស្រវឹង ។ ខណៈ​ពេល​ត្រ​ទ្ប​ប់​មក​ដល់​ផ្ទះ កូន​គាត់​នេះ​បាន​អង្គុយ​នៅ​ក្រោមផ្ទះ​ដោយ​គ្មាន​និយាយ​ស្តី​អ្វី​ទាំងអស់ លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ដើរ​ទ្បើ​ង​ទៅ​លើ​ផ្ទះ ។

ស្ត្រី​ជា​ម្តាយ​បន្ត​ថា ពេល​នោះ​រូប​គាត់​ក៏​មានការ​សង្ស័យ​និង​ចម្លែក​ក្នុង​ចិត្ត​ដែរ ព្រោះ​កូន​នេះ​មិន​ធ្លាប់​មាន​អាការ​បែប​នេះ​ទេ ក៏​ដើរ​ទ្បើ​ង​ទៅ​លើ​ផ្ទះ​តាម​ក្រោយ​កូន តែ​ត្រូវ​គេ​ប្រាប់​ឱ្យ​គាត់​ចុះ​មក​ដី​វិញ ។ លុះដល់​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល រូប​គាត់​ទ្បើ​ង​ទៅ​លើ​ផ្ទះ​ហៅ​កូន​នៅ​ក្នុង​បន្ទប់ តែ​មិន​ឮ​ឆ្លើយ​តប ហើយ​បន្ទប់​ចាក់សោ​ខាងក្នុង​ជាប់​ទៀត ។ ដោយ​មានការ​សង្ស័យ គាត់​បាន​ស្រែកហៅ​កូនប្រសា​ប្រុស​ឈ្មោះ សែត ច​ន្ធី មក​ជួយ​គាស់​ទ្វារ ស្រាប់តែ​ឃើញ​កូនប្រុស​ចងក​នឹង​ក្រមា​ជាប់​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ។

នគរបាល​ប៉ុស្តិ៍​បាន​ទៅ​ហ៊ុម​ព័ទ្ធ​ជុំវិញ​កន្លែង​កើតហេតុ និង​រាយការណ៍​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​មក​ធ្វើ​កោសល្យវិច័យ​សព ។ ក្រោយ​ពី​ពិនិត្យ​រួច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើ​អត្តឃាត​មែន មិន​មាន​ពាក់ព័ន្ធ​នឹង​ករណី​អ្វី​នោះ​ទេ ៕