ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ក្នុង​ការ​ប្តូរ​ទៅ​ប្រកប​អាជីវកម្ម​អន​ឡាញ

3 ឆ្នាំ មុន

ប្រសិនបើ​អ្នកជា​ម្ចាស់​អាជីវកម្ម​ដែល​មាន​ហាង និង​ទីតាំង​ច្បាស់លាស់ អ្នក​ប្រហែលជា​ធ្លាប់​គិត​ហើយ​ថា​តើ​អ្នក​គួរតែ​ប្តូរ​ទៅ​ប្រកប​អាជីវកម្ម​អន​ឡាញ​ដែរ​ឬទេ? ការ​ពិត​ជាក់ស្តែង ប្រសិនបើ​ហាង​របស់​អ្នក​កំពុង​តែ​ដំណើរការ​បាន​ល្អ​ហើយ អ្នក​មិន​គូរ​ភ័យ​ខ្លាច​ការ​ប្តូរ​ទៅ​ប្រកប​អាជីវកម្ម​អន​ឡាញ​ទេ​ព្រោះ​វា​មិន​មាន​អ្វី​គួរ​ឲ្យ​ខ្លាច ឬ​ស្មុគស្មាញ​ពេក​ឡើយ ហើយ​វា​អាច​ជា​ឱកាស​ដែល​អ្នក​អាច​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក​បាន​ថែម​ទៀត​ផង​។ប៉ុន្តែ​ដើម្បី​ងាក​ទៅ​ប្រកប​អាជីវកម្ម​អន​ឡាញ​ខណៈ​ដែល​អ្នកមាន​ហាង​ដែល​មាន​ទីតាំង​ច្បាស់លាស់ អ្នក​គួរតែ​អនុវត្ត​តា​មន​វិធីសាស្ត្រ​ងាយ​ៗ​ខាងក្រោម​នេះ​៖ ១….

ប្រសិនបើ​អ្នកជា​ម្ចាស់​អាជីវកម្ម​ដែល​មាន​ហាង និង​ទីតាំង​ច្បាស់លាស់ អ្នក​ប្រហែលជា​ធ្លាប់​គិត​ហើយ​ថា​តើ​អ្នក​គួរតែ​ប្តូរ​ទៅ​ប្រកប​អាជីវកម្ម​អន​ឡាញ​ដែរ​ឬទេ?

ការ​ពិត​ជាក់ស្តែង ប្រសិនបើ​ហាង​របស់​អ្នក​កំពុង​តែ​ដំណើរការ​បាន​ល្អ​ហើយ អ្នក​មិន​គូរ​ភ័យ​ខ្លាច​ការ​ប្តូរ​ទៅ​ប្រកប​អាជីវកម្ម​អន​ឡាញ​ទេ​ព្រោះ​វា​មិន​មាន​អ្វី​គួរ​ឲ្យ​ខ្លាច ឬ​ស្មុគស្មាញ​ពេក​ឡើយ ហើយ​វា​អាច​ជា​ឱកាស​ដែល​អ្នក​អាច​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក​បាន​ថែម​ទៀត​ផង​។ប៉ុន្តែ​ដើម្បី​ងាក​ទៅ​ប្រកប​អាជីវកម្ម​អន​ឡាញ​ខណៈ​ដែល​អ្នកមាន​ហាង​ដែល​មាន​ទីតាំង​ច្បាស់លាស់ អ្នក​គួរតែ​អនុវត្ត​តា​មន​វិធីសាស្ត្រ​ងាយ​ៗ​ខាងក្រោម​នេះ​៖

១. បង្កើត​កម្មវិធី​គួរ​ឲ្យ​ចាប់អារម្មណ៍
ក្រៅពី​ការ​មាន Page លើ​ប្រព័ន្ធ​សង្គម​មួយ​ដែល​មាន​ភាព​សកម្ម​ក្នុង​ការ​ចែករំលែក​ហើយ អ្នក​គួរតែ​បង្កើត​នូវ​កម្មវិធី​ទាក់ទាញ​ផ្សេង​ៗ​ទៀត​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​អ្នកចូលរួម​បាន​។ ប្រសិនបើ​អ្នក​ពូកែ​និយាយ ឬ​មាន​បុគ្គលិក​ដែល​ពូកែ​និយាយ អ្នក​អាច​គិតគូរ​ពិចារណា​លើ​កម្មវិធី Live បាន​។
ជាក់ស្តែង កម្មវិធី​ទាំងនេះ​មិន​ចាំបាច់​ត្រូវ​តែ​ជា​កម្មវិធី Live សម្រាប់​លក់​ទេ តែ​វា​អាច​ជា​ការ Live សម្រាប់​ឆ្លើយ​សំណួរ និង​ការ Live ចែករំលែក​ចំណេះដឹង​ជាដើម​។

២. បង្កើត​កម្មវិធី​សមាជិក
ក្រៅពី​ការ​ទិញ​សមាជិក​សម្រាប់​ការ​បញ្ចុះតម្លៃ​ហើយ អ្នក​អាច​បង្កើត​ជា​កម្មវិធី​សមាជិក​ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ដល់​អតិថិជន​របស់​អ្នក ដូច​ជា​ការ​ទទួល​បាន​ព័ត៌មាន​ផ្តាច់មុខ ឬ​ការ​ជួប​ជាមួយនឹង​អ្នកជំនាញ​ក្នុង​វិស័យ​របស់​អ្នក​ជាដើម​។ កម្មវិធី​នេះ​មិន​ពិបាក​ក្នុង​ការ​បង្កើត​ទេ ព្រោះ​វា​អាច​ជា Facebook Group ដែល​ងាយ​បង្កើត​បាន​។

៣. បង្កើត​ទំនាក់ទំនង
បើ​អ្នកមាន​ទំនាក់ទំនង​ជាមួយ​អាជីវករ​ដែល​មាន​វត្តមាន​ច្រើន​លើ​ប្រព័ន្ធ​សង្គម អ្នក​គួរតែ​រក​វិធី​ចាប់ដៃ​សហការ​គ្នា​ដើម្បី​ជួយ​ចែករំលែក​ផលិតផល និង​សេវាកម្ម​គ្នា​ទៅ​វិញ​ទៅ​មក​។ ប្រព័ន្ធ​សង្គម​មាន​ទំហំ​ធំ​ណាស់ ហើយ​អ្នក​មិន​ចាំបាច់​ត្រូវ​ដណ្តើម​អតិថិជន​គ្នា​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ