ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ភូមិ​អណ្តូង​ថ្មបើករថយន្ត​ច្នៃ​ដឹក​ដើម​ដំឡូង​មី​​គេច​ម៉ូតូ​១​គ្រឿង​​​ក្រឡាប់​រង​របួសធ្ងន់

10 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ត្រូវ​គេ​ស្គាល់​ថា ជា​មេ​ភូមិ​អណ្តូង​ថ្មបាន​រង​របួសធ្ងន់បែកក្បាល​ផ្នែក​ខាងលើរយះ​ដៃជើងសន្លប់​នៅ​នឹង​កន្លែង ដោយ​សារ​​​បើក​រថយន្តដឹក​ដំឡូង​មី​​​​បួង​ចង្កូត​គេចម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះមក​ដួល​ពីមុខ​រថយន្ត​​ត្រង់​

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ត្រូវ​គេ​ស្គាល់​ថា ជា​មេ​ភូមិ​អណ្តូង​ថ្មបាន​រង​របួសធ្ងន់បែកក្បាល​ផ្នែក​ខាងលើរយះ​ដៃជើងសន្លប់​នៅ​នឹង​កន្លែង ដោយ​សារ​​​បើក​រថយន្តដឹក​ដំឡូង​មី​​​​បួង​ចង្កូត​គេចម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះមក​ដួល​ពីមុខ​រថយន្ត​​ត្រង់​ចំណុច​ផ្លូវ​ចុះ​ចំណោទ​​បណ្តាល​ឱ្យ​ក្រឡាប់​នៅ​លើ​ផ្លូវ​ ។

​ហេតុការណ៍​​នេះបាន​កើតឡើង កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៨ ​មេសា ​​២០១៥ ​នៅ​ត្រង់​ចំណុចផ្លូវលំ​ចុះ​ចំណោទ ក្នុងភូមិ​ពេជ្រ​គី​រី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ជន​រង​គ្រោះ ឈ្មោះ ស៊ុន សុផល ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​មេ​ភូមិ​អណ្តូង​ថ្ម រងរ​បួស​ធ្ងន់ធ្ងរ​សន្លប់ បើកបរ​រថយន្ត​ច្នៃ​ដឹក​ដើម​ដំឡូង​មី ពណ៌​ខៀវ អត់​ស្លាក​លេខ រស់នៅ​ភូមិ​អណ្តូង​ថ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រីឈ្មោះ ម៉ុ​ន អាយុ​៤៧​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹងថា មុន​ពេល​កើតហេតុ​ប្តី​របស់​គាត់​បាន​បើកបរ​រថយន្ត​ច្នៃ​របស់​ខ្លួន​ដឹក​ដើម​ដំឡូង​មី​ពេញ​ទ្រុង​ចេញពីផ្ទះក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដើម្បី​យក​ទៅ​ទុក​ដាំ​នៅ​ក្នុង​ចម្ការ​របស់​ខ្លួននៅ​ភូមិ ពេជ្រ​គី​រី លុះ​ជិត​ដល់​ទៅ​ហើយ​ត្រង់​ចំណុច​ផ្លូវ​ចុះ​ចំណោទ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នាគេច​ជង្ហុគ​ជ្រុល​មក​ដួល​នៅ​ខាង​មុខ​រថយន្ត ។ គាត់​បន្ត​ទៀត​ថា ពេល​ឃើញ​ដូច្នេះប្តី​របស់​គាត់​ក៏​បួង​ចង្កូត​ទៅ​ខាងស្តាំ​ដៃ​យ៉ាង​លឿន បណ្តាល​ឱ្យ​បះ​កង់​១​ចំហៀង​ក្រឡាប់​ភ្លាម​ៗ​តែ​ម្តង ។ ពេល​នោះ​បាន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឃើញ​ស្គាល់​ក៏​ទូរស័ព្ទ​មក​ផ្ទះ ​ឱ្យ​កូនប្រុស​របស់​គាត់​​ជិះ​ម៉ូតូ​ទៅ​កន្លែង​កើតហេតុ រួច​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តែ​ម្តង៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព