ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​១​គ្រួសារត្រូវ​បាត់ជិវីត​ភ្លាមៗ !

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​ម៉ូតូ​និង​រថយន្ដ ​បណ្ដាលឱ្យ​ជន​រង​គ្រោះ​មួយ​គ្រួសារមានចំនួន​​៣​នាក់ (ឪពុក ម្តាយ និង​កូនង៉ែត) បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ ដែលហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង០៦និង១៥​នាទី ​​យប់​​ថ្ងៃ​ទី​០៧​…

ខេត្តក្រចេះ ​៖ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​ម៉ូតូ​និង​រថយន្ដ ​បណ្ដាលឱ្យ​ជន​រង​គ្រោះ​មួយ​គ្រួសារមានចំនួន​​៣​នាក់ (ឪពុក ម្តាយ និង​កូនង៉ែត) បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ ដែលហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង០៦និង១៥​នាទី ​​យប់​​ថ្ងៃ​ទី​០៧​ តុលា​ ស្ថិតតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ជិត​ព្រំប្រទល់​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៥៨-៣៥៩ ក្នុងភូមិ​សង្គម ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ ។

សេចក្តីរាយការណ៍​បឋម​​ឱ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​កាមរី​(ស្វិត) ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​: 2A: 2100 រថយន្ត និង ម៉ូតូ​ជន​រង​គ្រោះ​ខ្ទេច​មើល​លែង​ស្គាល់ ខណ​:​ពេល​បើក​របរ​ក្នុង​ទិស​ដៅ​ប​ញ្ច្រាស​ទិស​គ្នា ដោយ​រថយន្ត​បង្ក​បើកបរ​ក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ ទៅ​ត្បូង ដល់​ចំណុច​កើតហេតុ​រថយន្ត បាន​បុក​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​ច្រាសទិស​គ្នា ពី​ត្បូង ទៅ​ទិស​ខាងជើង យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​​​​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អាធ័មបំផុត។​

បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​នោះ​ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។
ចំពោះ​សព​ជន​រង​គ្រោះ​ទាំង​០៣​នាក់ ឪពុក ម្តាយ និង​កូនប្រុស ខាង​សមត្ថកិច្ច​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ បច្ចុប្បន្ន ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត និង​ម៉ូតូ យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក សំបូរ ដើម្បី​ស្រាវជ្រាវ និង​បន្ត​ដោះស្រាយ​នា​ពេល​ក្រោយ ។

អត្ថបទសរសេរ ដោយ