ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងរៀបចំ​ប្រកាស​ព្រះ​ចៅ​អធិ​ការ​​វត្ត​​ បែរ​​ត្រូវ​​ផ្អា​​កទៅ​​វិញ​ភ្លាមៗ

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ក្នុងពេល​ដែល​មាន​អាជ្ញាធរ​ស្រុក​អង្គរ​ជ័យ​ លោក​គឹ​ម ​វ​ណ្ណា ​អភិបាល​នៃ​គណៈអភិបាលស្រុក​និង​លោក​អភិបាលរង​ស្រុក​ ក្នុង​នោះ​ មាន​លោក​នាក់ ​យិ​ត​ថូរ​ ប្រធាន​មន្ទីរ​ធម្មការ​…

ខេត្តកំពត ៖ ក្នុងពេល​ដែល​មាន​អាជ្ញាធរ​ស្រុក​អង្គរ​ជ័យ​ លោក​គឹ​ម ​វ​ណ្ណា ​អភិបាល​នៃ​គណៈអភិបាលស្រុក​និង​លោក​អភិបាលរង​ស្រុក​ ក្នុង​នោះ​ មាន​លោក​នាក់ ​យិ​ត​ថូរ​ ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្តកំពត ​រួម​និង​ព្រះ​ស​ង្ឃជា​ច្រើន​អង្គ​ ​និង​ពុទ្ធ​បរិ​ស័ទ​ចំណុះ​ជើងវត្ត​ប្រ​ភ្នំ​ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរ​ជ័យ កាលពី​រសៀល​ថ្ងៃ​ទី​០៦ តុលា ​បាន​រៀបចំ​ពិធី​ប្រកាស​ព្រះ​ចៅអធិ​ការ​វត្ត​ប្រ​ភ្នំ​ជា​ផ្លូវការ​ គឺ​ព្រះតេ​ជ្ជ​គុណ​ព្រះ​នាម​ ហួច​ នាង​ ជា​ចៅ​អធិ​ការ​វត្ត​ប្រ​ភ្នំ​ ។​ ប៉ុន្តែ​ការ​ប្រកាស​ចៅអធិការ​វត្ត​ប្រ​ភ្នំ​នោះ ត្រូវ​បាន​ផ្អាក​យ៉ាង​តន់​ហន់​បំផុត ដោយសា​តែ​ពុទ្ធ​បរិ​ស័ទ​ចំណុះ​ជើងវត្ត​ភាគច្រើន​មិន​គាំទ្រ​ ហើយ​មិន​ពេញចិត្ត​ថែម​ទៀត​ផង​ ។

​ប្រភព​ឱ្យ​ដឹងថា ​​ពុទ្ធ​បរិ​ស័ទ​មានចំនួ​​ន​រាប់រយ​នាក់​​បាន​ពេញចិត្ត​ និង​មានការ​គាំទ្រ​ច្រើន​ គឺ​ព្រះ​តេ​ជ្ជ​គុណ​ព្រះ​នាម​ពេជ្រ ​សុ​ភឿន ​ទៅ​វិញ​ ។​ ពុទ្ធ​បរិ​ស័ទម្នាក់​ឈ្មោះ​សុខ​ ខាន់ ​ភេទ​ប្រុស​ អាយុ​៥៧​ឆាំ្ន​ ចំណុះ​ជើងវត្ត​ប្រ​ភ្នំ​និយាយ​ប្រាប់​អោយ​ដឹង ​កាលពី​រសៀល​ថ្ងៃ​​ដដែលថា​ ប្រជាពលរដ្ឋ​ចំណុះ​ជើងវត្ត​ប្រ​ភ្នំ​ មិន​បានដឹង​រឿង​អាជ្ញាធរ​ខេត្ត​ស្រុក​និង​មន្ត្រី​ស​ង្យ​មក​ប្រកាស​ព្រះ​ចៅអធិការ​វត្ត​ប្រ​ភ្នំ​ទេ​ ពេល​ដែល​ឃើញ​មានកំ​លាំង​កងរាជ​អាវុធ​ហត្ថ​ និង​នគរបាល​ស្រុក​មក​កាន់​វត្ត​ទើប​ដឹង​ដំណឹង​ថា​ មាន​រៀបចំ​ប្រកាស​ចៅអធិការ​វត្ត​ប្រ​ភ្នំ​ទើប​ប្រជាពលរដ្ឋ​មិន​គាំទ្រ​មិន​ពេញចិត្ត​ហើយ​បាន​ស្រែក​តវ៉ា​។

​ពលរដ្ឋ​ឈ្មោះ ​សុខ​ខាន់​និយាយ​ថា ​ព្រះ​តេ​ជ្ជ​គុណ​ព្រះ​នាម​ពេជ្រ​សុ​ភឿន​ ជា​អ្នកដឹកនាំ​ការ​កសាង​វត្ត​ ហើយ​ពុទ្ធ​បរិ​ស័ទ​ពេញ​ចិត្តជា​ទូទៅ​ បែរ​ជា​មិន​បាន​ធ្វើ​ជា​ចៅអធិការ​វត្ត
​ប្រ​ភ្នំ​ទៅ​វិញ​។ ​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ ក៏បាន​និយាយ​​​ថា​ ពលរដ្ឋ​ជា​ទូទៅ​បាន​គាំទ្រ​ព្រះ​តេ​ជ្ជ​គុណ​ព្រះ​នាម​ពេជ្រ​ សុ​ភឿន ​ជា​ចៅអធិការ​វត្ត​ប្រ​ភ្នំ​ ព្រោះ​ព្រះ​តេ​ជ្ជ​គុណ​ព្រះ​នាម​ពេជ្រ​សុ​ភឿន ​ជា​កូនកំព្រា​ម្ដាយ​ឪពុក​ហើយ​បូស​វត្ត​ប្រ​ភ្នំ​នេះ​តាំងពី​តូច​។

​ប៉ុន្តែ​ព្រះ​ចៅអធិ​ការ​មុន​បាន​សុគត់​ទៅ ​ព្រះ​តេ​ជ្ជ​គុណ​ពេជ្រ​ សុ​ភឿន​ ចេះ​ផ្ដើម​គិតគូរ​អ្វី​ៗ​បាន​ច្រើន​នៅ​ក្នុង​វត្ ត​ទើប​មាន​ប្រជាពលរដ្ឋ​ស្រលាញ់​គាំទ្រ ​និង​ចង់អោយ​ព្រះ​តេ​ជ្ជ​គុណ​ពេជ្រ​សុ​ភឿន​ឡើងជា​ចៅអធិការ​វត្ត​។​

លោក​នាក់​ យិ​ត​ថូ​ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពត​បាន​ថ្លែងប្រាប់​អោយ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​០៦ ដដែល​ដែរ​ថា​ ការ​គ្រប់គ្រង​វត្ត​អារាម​នីមួយ​ៗ​ត្រូវ​មាន​ចៅ​អធិ​ការ​វត្ត ប៉ុ​ន្ត​នៅ​វត្ត​ប្រ​ភ្នំ​នេះ ​បន្ទាប់​ពី​ចៅអធិការ​សុគត់​ទៅ ​មិន​ទាន់​មាន​ចៅអធិការវ​ត្ត
ប្រ​ភ្នំ​ប្រកាស​ជា​ផ្លូវការ​ទេ​​ ​ទើប​គ​ណៈ​ក​ម្មា​ការ​អាចារ្យវត្ត​និ ង​មន្ត្រី​ស​ង្យ​រៀបចំ​ធ្វើ​ពិធី​ប្រកាស​ចៅអធិការ​ជា​ផ្លូវការ​បែ​ជា​ពលរដ្ឋ​គាត់​ជំទាស់​។​ លោក​នាក់​ យិ​ត​ថូ ​ប្រាប់ទៀត​ថា បើ​គាត់​ជំទាស់​យើង​​ក៏​ត្រូវ​បាន​ផ្អាក​សិន​ដែរ​ថា​ តើ​យក​ព្រះ​ស​ង្ឃក​ពី​ឆ្ងាយ​មក​ធ្វើ​ជា​ចៅអធិការ​នៅ​វត្ត​នេះ ​ឬក៏​យ៉ាងណា​ ។

លោក​ផាង​ ពៅ ​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចៅអធិការ​វត្ត​ប្រ​ភ្នំ​ដែ​រ ហើយ​លោកក៏​ជាស​ប្បុរសជន​ផ្ដើម​ជា​អ្នក​កសាង​វត្ត​នេះ​ដែរ​។​លោក​ផាង​ ពៅ ​មាន​ប្រសាសន៍​ថា​ លោក​មិន​បាន​ជំទាស់​ព្រះ​ស​ង្ឃ​អង្គ​ណា​ម្នាក់​ទេ​។​លោក​ចង់អោយ​ពលរដ្ឋ​នៅ​ជិត​ទី​អារាម​នេះ​ ស្រលាញ់​គ្នា​រួម​រួម​សាមគ្គី​គ្នា​ឡើង​វិញ ​កុំ​មានការ​ចែក​ក្រុម​គ្នា​ម្ខាង​គាំ​ទ្រ​ព្រះ​ស​ង្យ​អង្គ​នេះ​ក្រុម​ម្ខាង​ទៀត​គាំទ្រ​ព្រះ​ស​ង្យ​អង្គ​នោះ​។


អត្ថបទសរសេរ ដោយ