ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ទើបនឹង​​កើត​របស់​អតីត​បេក្ខភាព​ប្រកួត American Idol ឆ្លង​កូ​វី​ដ​១៩

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អតីត​បេក្ខភាព​ប្រកួត​កម្មវិធី «American Idol» នាង Casey Goode កំពុង​ស្នើ​សុំ​ការ​ផ្តល់​កំលាំងចិត្ត​ពី​មនុស្ស​គ្រប់​គ្នា បន្ទាប់​ពី​នាង​បាន​និយាយ​ថា…

សហរដ្ឋអាមេរិក ៖ អតីត​បេក្ខភាព​ប្រកួត​កម្មវិធី «American Idol» នាង Casey Goode កំពុង​ស្នើ​សុំ​ការ​ផ្តល់​កំលាំងចិត្ត​ពី​មនុស្ស​គ្រប់​គ្នា បន្ទាប់​ពី​នាង​បាន​និយាយ​ថា កូនប្រុស​ដែល​ទើបនឹង​កើត​កាលពី​ចុងខែ​កញ្ញា​របស់​នាង បាន​ធ្វើតេស្ត​មាន​សញ្ញា​វិជ្ជមាន Covid-19​។

Casey បាន​ចែករំលែក​ដំណឹង​ដែល​គ្រប់​គ្នា​មិន​ចង់​ជួប​មួយ​នេះ នៅ​លើ​គណនី Instagram របស់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ (​ពេលវេលា​នៅ​សហរដ្ឋអាមេរិក​) ដោយ​នាង​បាន​សរសេរ​ថា ការ​ធ្វើ​រោគវិនិច្ឆ័យ​នេះ គឺជា​ការ​ភ្ញាក់ផ្អើល​បំផុត ចំពោះ​នាង​និង​ស្វាមី​គឺ​លោក Alex Goode​។ ហើយ​បច្ចុប្បន្ន​នាង និង​កូនប្រុស​ដែល​ពួក​គេ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា Max កំពុង​ត្រូវ​បាន​ដាក់​នៅ​ដាច់​ដោយឡែក​ជាមួយ​គ្នា​ក្នុង​បន្ទប់ PICU​។

នាង​ក៏​បាន​បន្ត​ទៀត​ថា «​ក្រុម​គ្រូពេទ្យ​កំពុង​ព្យាបាល​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ទំនងជា​វិជ្ជមាន​វីរុស​នេះ​ផង​ដែរ​។ បើ​ទោះបីជា​ខ្ញុំ​មិន​ទាន់​បង្ហាញ​រោគ​សញ្ញា​អ្វី​ក៏​ដោយ​។ ប៉ុន្តែ​ខ្ញុំ​រំពឹង​ថា​អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ឡើង​វិញ ពេល​ពួក​យើង​ជា​សះស្បើយ​»​។

សូម​រំលឹក​ថា Casey Goode ដែល​មានឈ្មោះ​ដើម​ថា Casey Carlson នៅ​ពេល​នាង​បាន​បង្ហាញខ្លួន​នៅ​ក្នុង​កម្មវិធី​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក « American Idol» នៅ​ក្នុង​ឆ្នាំ ២០០៩​។ ហើយ​នាង​បាន​ឈាន​ដល់​វគ្គ Top 36 មុន​ពេល​ជ្រុះ​ចេញពី​ការ​ប្រកួត​នោះ​៕ (​ដកស្រង់​ចេញពី CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ