ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពជើងទឹក​កម្ពុជា ប្រកាស​ធ្វើ​លំ​ហាត់​បា.ញ់​គ្រាប់​ពិត លើ​ផ្ទៃសមុទ្រ​ចន្លោះ​កោះ​ពូ​លូ​វ៉ៃ និង​កោះតាង រយៈពេល​០៣​ថ្ងៃ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ កងទ័ពជើងទឹក មូលដ្ឋាន​សមុទ្រ​រាម ប្រកាស​ធ្វើ​លំ​ហាត់​បាញ់​គ្រាប់​ពិត លើ​ផ្ទៃសមុទ្រ ចន្លោះ​កោះ​ពូ​លូ​វ៉ៃ និង​កោះតាង ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ កងទ័ពជើងទឹក មូលដ្ឋាន​សមុទ្រ​រាម ប្រកាស​ធ្វើ​លំ​ហាត់​បាញ់​គ្រាប់​ពិត លើ​ផ្ទៃសមុទ្រ ចន្លោះ​កោះ​ពូ​លូ​វ៉ៃ និង​កោះតាង ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ ខាង​មុ​ចនេះ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​កងទ័ពជើងទឹក នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៥ បាន​ប្រកាស​ថា មូល​ដា្ឋ​ន​សមុទ្រ​រាម កងទ័ពជើងទឹក នៃ​កង​យោធពលខេមរភូមិន្ទ សូម​ជម្រាប​ជូនដំណឹង​ដល់​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បណ្តា​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ប្រជាពលរដ្ឋ និង​ប្រជា​នេសាទ​ទាំងអស់ ឲ្យ​បាន​ជ្រាប​ថា ៖ មូលដ្ឋាន​សមុទ្រ​រាម កងទ័ពជើងទឹក នៃ​កង​យោធពលខេមរភូមិន្ទ នឹង​រៀបចំ​កម្មវិធី​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត នៅ​លើ​ដែនសមុទ្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិត​នៅ​ចន្លោះ​កោះ​ពូ​លូ​វ៉ៃ និង​កោះតាង ភូមិសាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ ។

សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​បណ្តា​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ ប្រជា​នេសាទ មេត្តា​ជ្រាប និង​កុំ​មានការ​ភាន់ច្រឡំ ពេល​មាន​លឺ​សំឡេង​កាំភ្លើង រួម​ជាមួយ​ការ​ចល័ត​កងទ័ព នាវាចម្បាំង នៅ​លើ​ផ្ទៃសមុទ្រ និង​សូមកុំ​ធ្វើ​ដំណើរ​ឆ្លងកាត់ ឬ​នេសាទ ជុំវិញ​តំបន់​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​នេះ ដើម្បី​ជៀសវាង​ការ​បង្ក​គ្រោះថ្នាក់ ឬ​ហានិភ័យ​ណាមួយ ជាយថាហេតុ ។

ដូច​បាន​សេចក្ដី​ជម្រាប​ជូន​ខាងលើ​នេះ សូម​អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់​ប្រភេទ ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត សូម​ជួយ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សាធារណជន​ជា​ពិសេស​បងប្អូន​ប្រជា​នេសាទ ឲ្យ​បាន​ជ្រាប​យ៉ាង​ទូលំទូលាយ និង​សហការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ