ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​សារៈសំខាន់​នៃ​ការ​ពិនិត្យ​អេកូ​ផ្ទៃពោះ​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ពិនិត្យ​អេកូ​សាស្ត្រ ពុំ​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ​ដល់​ទារក​ក្នុង​ផ្ទៃ និង​អ្នក​ម្តាយ ទោះបី​មានការ​ពិនិត្យ​ច្រើន​ដង​ក៏​ដោយ​។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហួត សេង ឯកទេស…

រាជធានី​ភ្នំពេញ ៖ ការ​ពិនិត្យ​អេកូ​សាស្ត្រ ពុំ​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ​ដល់​ទារក​ក្នុង​ផ្ទៃ និង​អ្នក​ម្តាយ ទោះបី​មានការ​ពិនិត្យ​ច្រើន​ដង​ក៏​ដោយ​។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហួត សេង ឯកទេស សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត ។

លោក​វេជ្ជបណ្ឌិត ហួត សេង បាន​លើក​ឡើង​ទៀត​ថា ៖ ជា​ធម្មតា​អ្នក​ម្តាយ​ត្រូវ​ពិនិត្យ​អេកូ​សាស្ត្រ អោយ​បាន​៥​ដង ទៅ​តាម​ការ​ណាត់ជួប​របស់​វេជ្ជបណ្ឌិត​ជំនាញ ប៉ុន្តែ​បើសិន​ក្នុង​ករណី​ណាមួយ​មិនធម្មតា អ្នក​ត្រូវ​ពិនិត្យ​បន្ថែម​ទៀត​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​។ ហើយ​ការ​ពិនិត្យ​អេកូ​សាស្ត្រ​ឲ្យ​បាន ៥​ដង​នេះ គឺ​មាន​សារៈសំខាន់​ទៅ​តាម​អាយុ និង​ការ​វិវត្តន៍​របស់​ទារក​ក្នុង​ផ្ទៃ ៖

១)- លើក​ទី​១ (​នៅ​ពេល​បាត់​រដូវ​) ៖
-តើ​កូន​ស្ថិត​នៅ​ក្នុង ឬ​នៅ​ក្រៅ​ស្បូន​?
-ទារក​កំពុង​វិវត្តន៍ ឬ​ឈប់​វិវត្តន៍​?។

២)- លើក​ទី​២ (១២​ស​ប្តា​ហ៍ – ១៤​ស​ប្តា​ហ៍​) ៖
-ដើម្បី​កំណត់​ថ្ងៃ​បង្ក​កំណើត និង​ថ្ងៃ​គ្រប់​ខែ
-តើ​កូន​តែ​មួយ ឬ​ភ្លោះ​? (​ភ្លោះ​អាច ២ ឬ ៣ ឬ ៤)
-វាស់​កម្រាស់​កញ្ចឹងក​កូន (clarté nucale) និង​ពិនិត្យ​រក trisomie 21
-ភាព​មិន​ប្រក្រតី​របស់​ទារក (malformation) ៖ ១-​សន្ទះ​ទ្រូង​ចំហ (hernie diaphragmatique), ២-​ពោះវៀន​ចេញ​ក្រៅ (laparoschisis) និង​៣-​ទារក​អត់​លលា​ដ៏​ក្បាល (anencéphalie)

-តើ​ជា​កូន​ពង (​កូន​ដែល​មិន​មាន​រូបរាង​ជា​ទារក grossesse môlaire) ឬ​កូន​ធម្មតា
កំណត់​ភេទ​កូន ស្រី ឬ ប្រុស ។

៣)- លើក​ទី​៣ (២៣​ស​ប្តា​ហ៍ – ២៥​ស​ប្តា​ហ៍​) ៖
-ជា​អំឡុង​ពេល​ដែល​អេកូ​សាស្ត្រ​មើល​លម្អិត នូវ​គ្រប់​សរីរាង្គ​របស់​ទារក ៖
-ខួរក្បាល (​មានទឹក​ក្នុង​ខួរក្បាល​។​ល​។​)
-មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក កន្លើត (​មាត់​ឆែប​។​ល​។​)
-បេះដូង (​បេះដូង​ប្រហោង​។​ល​។​)
-សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ផ្លោ​ក​នោម (​ពេញ​លក្ខណៈ​។​ល​។​)
-ឆ្អឹងខ្នង សន្ទះ​ទ្រូង (herniediaphragmatique)
-អវយវៈ (​លើស ឬ​ខ្វះ​)​។

៤)- លើក​ទី​៤ (៣៣​ស​ប្តា​ហ៍ – ៣៥​ស​ប្តា​ហ៍​)
-ការ​លូតលាស់ និង​សុខភាព​ទារក
-ទម្រង់ និង​ទម្ងន់​កូន
-ទីតាំង​របស់​សុក
-បរិមាណ​ទឹកភ្លោះ
-បញ្ហា​ផ្សេង​ៗ​ទៀត​ដែល​អាច​កើត​មាន​ចំពោះ​ទារក​។

៥) លើក​ទី​៥ (​ដល់​ថ្ងៃ​កំណត់​សម្រាល​ហើយ មិន​ឈឺពោះ​សម្រាល​) ៖
-តាមដាន​សុខភាព​កូន (​កូន​ខ្សោយ​។​ល​។​)
-តាមដាន​ទឹកភ្លោះ (​អស់​ទឹកភ្លោះ ទឹកភ្លោះ​តិច​ពេក ច្រើន​ពេក​។​ល​។​)

លោក​វេជ្ជបណ្ឌិត ហួត សេង ឯកទេស សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត​បាន​រំលឹក​ថា ៖ ការ​ពិនិត្យ​អេកូ​ផ្ទៃពោះ​ចំពោះ​ស្ត្រី​មានគភ៌ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​តាមដាន​ការ​វិវត្តន៍​សរីរាង្គ និង​ដឹង​ពី​ជំងឺ​ផ្សេង​ៗ​របស់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​។ ដូច្នេះ​សូម​អញ្ជើញ​មក​តាមដាន​ផ្ទៃពោះ និង​ពិនិត្យ​អេកូ​សាស្ត្រ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​រក​អោយ​ឃើញ​ថា មាតា និង​ទារក​ពិតជា​មាន​ស្ថានភាព​សុខភាព​ល្អ​ប្រាកដ​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ