ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​ទី​៧ ដល់​១៣​តុលា កម្ពុជា​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង ​ហើយ​​មាន​ជំនន់​ទឹកភ្លៀង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៧ ដល់​១៣ ខែតុលា ឆ្នាំ​២០២០ បណ្តា​ខេត្ត​របស់​កម្ពុជា​នៅ​ជាប់​ប្រទេស​វៀតណាម​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៧ ដល់​១៣ ខែតុលា ឆ្នាំ​២០២០ បណ្តា​ខេត្ត​របស់​កម្ពុជា​នៅ​ជាប់​ប្រទេស​វៀតណាម​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៦​ខែតុលា ឆ្នាំ​២០២០ បាន​ស្តី​ពី​ស្ថានភាព​អាកាសធាតុ ចាប់ពី​ថ្ងៃ​ទី​៧ ដល់​១៣​ខែតុលា ឆ្នាំ​២០២០​បាន​ឲ្យ​ដឹង​ថា យោង​ការ​តាមដាន​នូវ​ការ​វិវត្តន៍ និង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​ស​អាកាសធាតុ សង្កេត​ឃើញ​ថា ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​បន្ត​លាតសន្ធឹង​ឆ្លងកាត់​លើ​កម្ពុជា ដោយ​ភ្ជាប់​ទៅ​នឹង​វិ​សម្ពាធ​ទាប​មួយ​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង ។

ក្រសួង​បន្ត​ថា តាម​ការ​វិភាគ​នឹង​ព្យាករណ៍​សម្ពាធ​ទាប​សកម្ម​ដែល​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​នេះ​នឹង​វិវត្តន៍​ជា​បន្តបន្ទាប់​ជា​វិ​សម្ពាធ (Tripical Depresion) ឬ​ក៏​ជា​ព្យុះ (Tripical Storm) ដោយ​ដើរ​ដល់​លើ​ភាគ​ខាងត្បូង​វៀតណាម នៅ​ថ្ងៃ​ទី​៧​ខែតុលា ។

ក្រសួង​បន្ថែម​ថា ស្ថានភាព​បែប​នេះ​ធ្វើ​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល ភ្លៀង​នឹង​បង្កើន​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​បរិមាណ​ពី​បង្គួ​រួ​ទៅ​ច្រើន​នៅ​ថ្ងៃ​ទី​៧​ដល់​៩ ខែតុលា បណ្តា​រាជធានី​ខេត្ត​ភាគ​ខាងត្បូង និង​ខាងកើត​ជាប់​វៀតណាម​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ។

ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឥ​ឦសាន​វិញ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ នៅ​ក្នុង​កម្រិត​បរិ​មា​ញ​ពី​ធ​ម្យ​ម​ទៅ​បង្គួរ ។ និង​តំបន់​មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ នៅ​ក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន ។ នៅ​ថ្ងៃ​ទី​៧ ដល់​៩ ខែតុលា នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ធនធានទឹក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ជំនន់​ទឹកភ្លៀង ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទំនាប ក្បែរ​ផ្លូវទឹក ជាប់​តំបន់​ជួនរ​ភ្នំ និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ។

ចំណែក​អ្នកនេសាទ និង​អ្នកដំណើរ​សមុទ្រ សូម​ប្រុង​ប្រ​ប័​ន្ធ​ចំពោះ​ភ្លៀង ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ៗ ចាប់ពី​ថ្ងៃ​ទី​៧ ដល់​៩​ខែតុលា ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ