ស្ថានភាពកម្ពស់ទឹកនៅទ្វារទឹកទំនប់ ៧ មករា ហក់ឡើងលើសកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៥ខែតុលា ឆ្នាំ ២០២០មកនេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៥ខែតុលា ឆ្នាំ ២០២០មកនេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៥ខែតុលា ឆ្នាំ ២០២០មកនេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ ស្ថានភាពទឹក នៅទំនប់អាងទឹក ៧ មករា និងតាមសណ្តរស្ទឹង ដែលអាចប្រឈមដោយ ការយាយីពីជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញ និង ខេត្តកណ្តាល ។
សូមបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកនៅទ្វារទឹកទំនប់ ៧ មករា កាលពីវេលាម៉ោង ៥ រសៀ លថ្ងៃទី ៥ខែតុលានេះ ទឹកមានកម្ពស់ ៧,៤ ម៉ែត្រ បើធៀបនឹងកម្ពស់ទឹកកាលពីព្រឹក គឺបានហក់ឡើង ០,៣ ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅកម្រិត ៧,០០ ម៉ែត្រ ។ ពេលនេះក្រុមការងារបានបើកទ្វារទឹកទាំង ៤ ទ្វារ ដើម្បីរំដោះទឹកជន់ចេញតាមផ្លូវទឹកចំនួន ២ គឺ ផ្លូវនាំទឹកទី ១ តាមព្រែកកំពឹស (ប្រឡាយតាហោ) និងព្រែកហូរ ទម្លាក់ទឹកហូរទៅបឹង ជើងលោង និងផ្លូវនាំទឹកទី ២ តាមរយ:ព្រែកជ្រៅ បង្ហូរទឹកទម្លាក់ចូលទៅទន្លេបាសាក់ ។
មកដល់បច្ចុប្បន្ននេះ ស្ថានភាពទឹកស្ថិតនៅក្នុងការប្រុងប្រយ័ត្ននៅឡើយទេ ក្រសួងធន ធានទឹក និងឧតុនិយម បានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ១៤ គ្រឿង, បាវខ្សាច់ធំចំនួន ១.០០០ បាវ, បាវខ្សាច់តូចចំនួន ២០.០០០ បាវ, សំណាញ់ថ្ម និងកម្លាំងក្រុមការងារប្រចាំ ការ ២៤ ម៉ោង ឲ្យនៅបន្តត្រៀមអន្តរាគមន៍នៅតាមទំនប់សណ្តរស្ទឹង ដើម្បីការពារ ហានិភ័យជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុង ភូមិសាស្រ្តប្រឈម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ