ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាពបារាយណ៍ខាងជើងនិងខាងលិចមុននិងក្រោយទទួលរងពីព្យុះនូល

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាមរយៈការសង្កេបឡើងវីញ នូវប្រតិការណ៍នៃព្យុះនូល អាជ្ញាធរជាតិអប្បរា បានចេញរបាយការណ៍ នៅថ្ងៃទី ០៥ ខែ តុលា…

ខេត្តសៀមរាប ៖ តាមរយៈការសង្កេបឡើងវីញ នូវប្រតិការណ៍នៃព្យុះនូល អាជ្ញាធរជាតិអប្បរា បានចេញរបាយការណ៍ នៅថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២០ នេះថា ទឹកភ្លៀងជាច្រើនសន្ធឹកសន្ធាប់ត្រូវបានបង្វែរចូលក្នុងបារាយណ៍ដើម្បីរក្សាទុកព្យុះនូលដែល កើត ឡើងកាលពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បានបណ្តាលឱ្យផ្នែកខ្លះនៃព្រះរាជាណាចក្រកម្ពុជាទទួលបានទឹកភ្លៀងដ៏ច្រើន។ ខេត្តសៀមរាបក៏ទទួលបានទឹកភ្លៀងជាច្រើនផងដែរ។

ទាំងនេះជារូបភាពមុននិងក្រោយការបញ្ចូលទឹកនៅបារាយណ៍ខាងជើង និងបារាយណ៍ខាងលិច ៖

ដើម្បីជាប្រយោជន៍ដល់កិច្ចការអភិរក្សប្រាសាទ ទឹកស្អាតនិងស្រោចស្រពកសិកម្មរបស់ប្រជាពលរដ្ឋ អ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានធ្វើការចាត់ចែង និងប្រមូលទឹកភ្លៀងទាំងនោះតាមប្រព័ន្ធផ្លូវទឹកបុរាណដើម្បីបញ្ចូនទៅរក្សាក្នុងបារាយណ៍ខាងជើង បារាយណ៍លលៃ កសិន្ធុអង្គរវត្ត កសិន្ធុក្រុងអង្គរធំ បារាយណ៍ខាងលិច កសិន្ធុប្រាសាទចៅស្រីវិបុលនិង អាងស្តុកផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃកន្លងទៅ នៅក្នុងរមណីយដ្ឋានអង្គរ បានទទួលរងនៃព្យុះនេះ ដែលបានបណ្តាលឱ្យ បាក់ដើមឈើ ចំនួន ៩៧ ដើម ដែលមានមុខកាត់ពី១០ស.ម ដល់៧០ ស.ម និងស្ថិតនៅតាមទីតាំងផ្សេងៗគ្នា។ ជាមួយគ្នានោះផងដែរ អាជ្ញាធរជាតិអប្សរានិងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានធ្វើការកាត់សម្អាតដើមឈើដែលដួលរលំទាំងនោះផងដែរ គឺដើម្បីឲ្យសោភ័ណភាពបានប្រសើរឡើងវិញនៅក្នុងឧទ្យានអង្គរ៕

អត្ថបទសរសេរ ដោយ