ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​រមណី​យដ្ឋា​ន​ថ្មី​លើ​ដី​កោះ​ខ្សាច់​សេ​កុង​ទទួល​ការ​ទាក់ទាញ​មុន​ចូល​ឆ្នាំ​ប្រៃ​ណី​ខ្មែរ

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង​ ៖ ខេត្តស្ទឹងត្រែង​បាន​ទទួល​អំណរ​ស្វាគមន៍​​​ភ្ញៀវ​ទេសចរ​​ជាតិ​មក​ពី​គ្រប់​ទិស​ទី​ និង​ភ្ញៀវ​អន្តរជាតិ​មុន​ថ្ងៃ​ចូល​ឆ្នាំ​នៅ​តំបន់​ទេសចរណ៍ថ្មី​ជា​ច្រើន​ដូច​ជា​ការ​ដាក់​តាំង​ពិ​ព័រណ៍ផលិតផល​ភូមិ​មួយ​សហគមន៍​មួយ និង​ជា​ពិសេស​មាន​ការ​

ខេត្តស្ទឹងត្រែង​ ៖ ខេត្តស្ទឹងត្រែង​បាន​ទទួល​អំណរ​ស្វាគមន៍​​​ភ្ញៀវ​ទេសចរ​​ជាតិ​មក​ពី​គ្រប់​ទិស​ទី​ និង​ភ្ញៀវ​អន្តរជាតិ​មុន​ថ្ងៃ​ចូល​ឆ្នាំ​នៅ​តំបន់​ទេសចរណ៍ថ្មី​ជា​ច្រើន​ដូច​ជា​ការ​ដាក់​តាំង​ពិ​ព័រណ៍ផលិតផល​ភូមិ​មួយ​សហគមន៍​មួយ និង​ជា​ពិសេស​មាន​ការ​រៀបចំ​តំបន់​ទេសចរណ៍​ថ្មី​ជា​ច្រើ​នទៀតគួរជាទី​ចាប់អារម្មណ៍​។

​នៅ​លើ​វាល​ខ្សាច់​ពណ៌​មាស​ដ៍​ធំ​លាតសន្ធឹង​ល្វឹងល្វើយ​ទឹក​ហូ​រថ្លាឈ្វេង​ត្រជាក់ចិត្ត​លើដី​កោះ​ខ្សាច់​សេ​កុង​ជាប់​នឹង​សម្រស់​ស្ពាន​សេ​កុង​នា​រសៀល​ថ្ងៃ​រៀប​លិច ជាទី​តាំង​ទាក់ទាញ​មួយ​ផ្នែក​ទៀត​សម្រាប់​ជា​ការ​លំហែកាយ​នៅ​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ​។​ តំបន់​វាល​ខ្សាច់​ដ៍​ទាក់ទាញ​នោះ​ត្រូវ​បាន​គេ​សម្លឹង​ឃើញ​ជា​រមណី​ដ្ឋា​ន​តូច​មួយ​ជា​ការ​ចាប់ផ្តើម​លើក​ទី​២​ក្នុង​នាមខ្លួន​ជា​ម្ចាស់​ទីតាំង​កោះ​ខ្សាច់​មួយ​មានឈ្មោះ​បោះ​សម្លេង​មុនគេ​​​​ក្នុង​ខេត្តស្ទឹងត្រែង​។

​ស្ថិត​ក្នុងភូមិ​ដុ​ង​តា​ដាំ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង​មិន​ឆ្ងាយ​ពី​ទីរួមខេត្ត​ប្រមាណ​ជា​៣​គីឡូម៉ែត្រ កាលពីដើម​ឡើយ​នៅ​កោះ​ខ្សាច់​មួយ​នោះ​ត្រូវ​គេ​ចាត់​ទុក​ថា​ ជាទី​តាំង​ជួប​គ្នា​ច្រៀង​រាំ​យ៉ាង​សប្បាយកក​កុញ តែ​ក្រោយ​មក​ត្រូវ​គេ​បោះបង់​ចោល​ងាក​ទៅ​ជួបជុំ​គ្នា​នៅ​លើ​ផ្លូវ​ព្រ​លាន​យន្តហោះ ស្ថិត​ក្នុង​ស្កាត់​ស្រះ​ឬ​ស្សី​នោះ​ដដែល បន្ទាប់មក​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ​គេ​បាន​ងាកទៅ​រក​តំបន់​រមណី​ដ្ឋា​ន​បុប្ផា​កោះ​ភ្លុក ក្នុងស្រុក​សេ​សាន​វិញ​ ដែល​រមណី​ដ្ឋា​ន​មួយ​នោះ​បាន​ទាក់​ទា​ញ​ភ្ញៀវ​ទេសចរ​​រាប់​ម៉ី​ន​នាក់​ក្នុង​មួយ​រដូវ​ទឹកសម្រក​។​

បន្ទាប់​មក​ថ្មី​ៗ​នេះ​ដោយ​មានការ​រៀបចំ​ពី​មន្ទីរ​ទេសចរណ៍​ និង​ដៃគូរ​អភិវឌ្ឍន៍​បាន​រៀបចំ​សាងសង់ជា​កូន​តូប​តូច​ៗ​នៅ​លើ​ខ្សាច់​ក្បែរ​ទឹកទន្លេ​រាក់​ល្មម​ដែល​ធ្វើ​ឲ្យ​កោះ​ខ្សាច់​ទទួល​បានការ​ទាក់ទាញ​ជា​លើក​ទី​២​ឡើង​វិញ​ដោយ​ជោគជ័យ​​​ដោយ​តំបន់​នោះ​គេ​ដាក់​ឈ្មោះ​ថា កោះ​ខ្សាច់​សេ​កុង​។

ដៃគូរ​អភិវឌ្ឍន៍​កោះ​ខ្សាច់​សេ​កុង​រួម​ជាមួយ​មន្ទីរ​ទេសចរណ៍​បាន​និយាយ​រៀបរាប់​ថា​ ទីតាំង​រមណី​យដ្ឋា​ន​កោះ​ខ្សាច់​ថ្មី​នេះ​មាន​ផលប្រយោជន៍​ល្អ​សម្រាប់​អ្នក​កំ​សា​ន្តទេសចរណ៍ ដោយ​សារ​តាំង​នោះ​ស្ថិត​នៅ​ក្បែ​ស្ពាន​សេ​កុង​ដែល​យើង​អាច​អង្គុយ​ជួបជុំ​គ្នា​ហូប​ចុក​លេង​ទឹក​គយគន់​ទេសភាព​ថ្ងៃ​លិច​ជាមួយ​ស្ពាន​ប្រវែង​ជាង​១.៥០០​ម៉ែត្រ ​ទីតាំង​នេះ​ជិត​ទីរួមខេត្ត​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​​ក្នុង​ការ​កាត់​បន្ថយ​ពេលវេលា​វែង​ឆ្ងាយ​ពីរ​មណីយ​ដ្ឋា​ន​បុប្ផា​ភ្លុក​នៅ​ស្រុក​សេ​សាន​ និង​​​​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាច​ណ៍​ផង​ដែរ​។

ទន្ទឹម​ការ​ស្វះស្វែង ​និង​ការ​អភិវឌ្ឍន៍​តំបន់​រមណី​យដ្ឋា​ន​ឲ្យ​មានការ​ទាក់ទាញ​កោះ​ខ្សាច់​សេ​កុង​កំពុង​ប្រឈម​បញ្ហា​ដ​ធ្ងន់ធ្ងរ​សម្រាប់​ទីតាំង​រក​ចំណូល​ចូល​រដ្ឋ​នោះ​ គឺ​មក​ពី​ការ​បូម​ខ្សាច់​លើ​កោះ​នោះ​យក​ទៅ​ធ្វើ​អាជីវកម្ម ដែល​អាច​បង្ក​ឲ្យ​ផល​អាក្រក់កើតឡើង​វិញ ​និង​មិន​អាច​បង្កើត​រមណីយ​ដ្ឋា​ន​សម្រាប់​អ្នក​ទេសចរ​បាន​បន្ត​ឡើយ​។

មន្ទីរ​ទេសចរណ៍ ​និង​ដៃគូរ​អភិវឌ្ឍន៍​បាន​និយាយ​ថា​ នៅ​ក្នុង​ឆ្នាំ​នោះ​ដោយសារ​កៀក​នឹង​​​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​តំបន់​រមណី​យដ្ឋា​ន​មួយ​នេះ​នៅ​មិន​ទាន់​មានការ​រៀបចំ​បាន​ល្អ​ប្រសើ​រ តែ​នៅ​ឆ្នាំ​ក្រោយ​នោះ​នឹង​រៀបចំ​ឲ្យមាន​ការ​លេង​ល្បែង​​ប្រជាប្រិយ​លើ​កោះ​ខ្សាច់​ ការ​ប្រគំតន្ត្រី​នា​ពេល​រាត្រី និង​ការ​លេង​បាល់ទាត់ បាល់​ឡី​បន្ថែម​៕ ​