ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លារខិន​ខ្មៅ ជា​សត្វ​ដ៏​កម្រ​បំផុត ព្រានព្រៃ​ប្រទះ​ឃើញ​ដើរ​ឆ្លងផ្លូវ នៅ​ឥណ្ឌា

5 ឆ្នាំ មុន

ណ្ឌា ៖ ថ្មី​ៗ​នេះ បុរសម្នាក់បាន​ប្រទះ​ឃើញ សត្វ​ខ្លារខិន​ខ្មៅ black leopard មួយ​ក្បាល ដើរ​ឆ្លងផ្លូវ នៅ​ក្នុង​ឧទ្យាន​ជាតិ…

ណ្ឌា ៖ ថ្មី​ៗ​នេះ បុរសម្នាក់បាន​ប្រទះ​ឃើញ សត្វ​ខ្លារខិន​ខ្មៅ black leopard មួយ​ក្បាល ដើរ​ឆ្លងផ្លូវ នៅ​ក្នុង​ឧទ្យាន​ជាតិ ប្រទេស​ឥណ្ឌា នេះ​បើ​តាម​ការ​ដកស្រង់​ពី​សារព័ត៌មាន​អង់គ្លេស DailyMail ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០១ ខែតុលា ឆ្នាំ​២០២០ ។

បុរសដែលបាន​ប្រទះ​ឃើញ មានឈ្មោះ Anurag Gawande អាយុ​២៤​ឆ្នាំ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​លោក​បានឃើញ​ខ្លារខិន​ខ្មៅ ដ៏​កម្រ វា​បាន​ផុស​ចេញពី​គុម្ពោត​ព្រៃ​មួយ នៅ​ឧទ្យាន​ជាតិ Tadoba ប្រទេស​ឥណ្ឌា ខណៈ​ពេល​លោក​កំពុង​បរបាញ់​សត្វ​ក្តាន់ ។

ព្រានព្រៃ​លែង​បាញ់ យើង​ទាញ​កាមេរ៉ា​មក​ថត​វិញ គាត់​បាន​ពណ៌នា​ថា «​ការបើបានឃើញ​សត្វ​ខ្លារខិន​ខ្មៅ ប្រៀប​ដូច​ជា​រក​ម្ជុល​ឃើញ ​នៅ​ក្នុង​បាតសមុទ្រ​» អ៊ីចឹង ។

ខ្លារខិន​ខ្មៅ គឺជា​សត្វ​ដ៏​កម្រ​បំផុត ដែល​ពី​មុន​ៗមក គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម ដែល​គេ​និយាយ​ត​ៗ​គ្នា​ពី​ការ​ប្រទះ​ឃើញ​វា​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ៗ​មក ទើប​ក្រុម​អ្នក​វិទ្យាសាស្ត្រ ទទួលស្គាល់ វត្តមាន​របស់​ពួក​វា ដោយសារ​តែ​ពួក​គេ​ផ្តិត​យក​រូបភាព​ផ្ទាល់ ក្នុង​ការ​សិក្សា​លើ​សត្វ​ខ្លារខិន នៅ​តំបន់​អភិរក្ស​សត្វព្រៃ (​ការ​ទទួលស្គាល់​លើក​ចុង​ក្រោយ គឺ​រូបភាព​មួយ​សន្លឹក ថត​កាលពី​ឆ្នាំ​១៩០៩) ។

សត្វ​ខ្លារខិនសម្បុរ​ខ្មៅ​បែប​នេះ ដោយសារ​ពួក​សត្វ​វា​ទាំងនេះ មាន​ហ្សែ​ន​ខុស​ប្រក្រតី ដែល​ធ្វើ​ឲ្យ​រោម ឬ​ក៏​ស្បែក​របស់​ពួក​វា ទៅ​ជា​ពណ៌​ខ្មៅ ពភ្លាក់ ដែល​នេះ គឺ​ផ្ទុយ​ពី​ជំងឺ​ស្បែក ភឿ​ក ឬ​ឃ្លៀច ។

នៅ​ជុំវិញ​ពិភពលោក មានសត្វខ្លារខិន​ខ្មៅ តែ២,០០០​ក្បាល​ប៉ុណ្ណោះ នៅ​ក្នុង​ព្រៃ ដែល​ភាគច្រើន ត្រូវ​បាន​គេ​រក​ឃើញ​នៅ​អាស៊ី​អាគ្នេយ៍ ដែល​ជា​កន្លែង​ដែល​ព្រៃ​ត្រូ​ពិ​ក ផ្តល់​នូវ​ជំរក​ជា​ច្រើន ។ ម្យ៉ាងវិញទៀត សម្បុរ​ខ្មៅ លាយ​គ្នា​នេះ វា​ផ្តល់​នូវ​ការ​បន្លំ​បន្ថែម នៅ​ក្នុង​ព្រៃ ដែល​ជា​គុណសម្បត្តិ​របស់​សត្វ​ស៊ីសាច់​ជា​អាហារ​មួយ​ប្រភេទ​នេះ អាច​គេច​ពី​ការ​បរបាញ់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ