រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះមានរយៈពេល១សប្តាហ៍មកហើយដែលពិធីករប្រុសដ៏មានប្រជាប្រិយ លោក ជា វិបុល បានសាងផ្នួសបួសជាព្រះសង្ឃសម្រេចចិត្តបំរើនៅក្នុងព្រះពុទ្ធសាសនាមួយរយៈពេលខ្លីនោះ ។

ស្របពេលដែលព្រះតេជគុណ ជា វិបុល មិនទាន់លាចាកសិក្ខាបទនៅឡើយនោះ អ្នកនាង គង់ សុជាតិ តែងតែនាំគ្រួសារធ្វើបុណ្យ និងចែកចាយសម្ភារៈប្រើប្រាស់មួយចំនួននៅក្នុងវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ដែលព្រះតេជគុណ ជា វិបុល បានស្នាក់នៅជានិច្ច ។

ដោយឡែក កាលពីពេលពេលថ្មីៗនេះអ្នកនាង គង់ សុជាតិ ក៏បាននាំកូនស្រីរបស់ខ្លួនឈ្មោះ ដូរី ទៅសំពះលោកពុក ជា វិបុល គង់នៅឯវត្តផងដែរ ។ នៅក្នុងនោះផងដែរ ពិធីការិនីចាស់វស្សា តែមានសម្រស់ក្មេងជាងវ័យ អ្នកនាង គង់ សុជាតិ ក៏បានបង្ហោះរូបភាពមួយសន្លឹករបស់កូនស្រី ជាមួយនឹងការសរសរសេរចំពោះកូនស្រីជាមួយនឹងឪពុកថា « កូនពៅ ដូរី មកក្រាបសំពះលោកពុក»។

យ៉ាងណាមិញ បន្ទាប់ពីឃើញរូបភាពនោះហើយបានធ្វើអោយមហាជនអ្នកគាំទ្រមើលទៅនាងតូច ដូរី ពិតជាទន់ភ្លន់ និងសមសួនតែម្តង ហើយអ្នកគាំទ្រខ្លះបានបញ្ចេញមតិថា ពួកគេហាក់រាងគួរអោយអាណិតនាងតូចបន្តិចដែលធ្លាប់មានឪពុកថ្នាក់ថ្នមប្រលែងលេង តែពេលនេះនាងតូចបែរជាមិនអាចចូលទៅកៀកស្និតនឹងលោកពុក ដែលនៅគង់ជាព្រះសង្ឃនោះ ។ ប៉ុន្តែទោះជាបីយ៉ាងណា ក៏នាងតូច ដូរី មើលទៅគួរអោយស្រលាញ់ និងយល់ដឹងច្រើនទោះនៅក្មេងក៏ដោយ ។


គួរបញ្ជាក់ផងដែរថា អ្នកនាង គង់ សុជាតិ ធ្លាប់បានប្រាប់មហាជនអោយបានដឹងហើយ ការបួសរបស់លោក ជា វិបុល សម្រាប់ការសងគុណឪពុកម្តាយលើកនេះ មានត្រឹមតែរយៈពេលខ្លីយ៉ាងយូរត្រឹមតែ ២ ទៅ៣ សប្តាហ៍ប៉ុណ្ណោះ ៕

ចែករំលែកព័តមាននេះ