ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​បង្កើត​ទំនាក់ទំនង និង​រក​អ្នក​វិនិយោគ​សម្រាប់​អាជីវកម្ម​របស់​អ្នក

3 ឆ្នាំ មុន

ការ​មាន​ផលិតផល ក្រុមការងារ និង​គំរូ​អាជីវកម្ម​ដែល​ល្អ​មាន​សារៈសំខាន់​ហើយ​ពេល​ដែល​អ្នក​ចង់​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង ប៉ុន្តែ​អ្នក​ត្រូវ​តែ​ចាប់ផ្តើម​គិត​ពី​វិធី​ប្រមូល​មូលធន​ផង​ដែរ ។ ប្រសិនបើ​អ្នកមាន​ចំណាប់អារម្មណ៍​ក្នុង​ការ​រក​ដៃគូ​អាជីវកម្ម ឬ​វិនិយោគិន​សម្រាប់​អាជីវកម្ម​របស់​អ្នក​នោះ គន្លឹះ​ខាងក្រោម​អាច​នឹង​ជួយ​ដល់​អ្នក​បាន ។ ១….

ការ​មាន​ផលិតផល ក្រុមការងារ និង​គំរូ​អាជីវកម្ម​ដែល​ល្អ​មាន​សារៈសំខាន់​ហើយ​ពេល​ដែល​អ្នក​ចង់​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង ប៉ុន្តែ​អ្នក​ត្រូវ​តែ​ចាប់ផ្តើម​គិត​ពី​វិធី​ប្រមូល​មូលធន​ផង​ដែរ ។ ប្រសិនបើ​អ្នកមាន​ចំណាប់អារម្មណ៍​ក្នុង​ការ​រក​ដៃគូ​អាជីវកម្ម ឬ​វិនិយោគិន​សម្រាប់​អាជីវកម្ម​របស់​អ្នក​នោះ គន្លឹះ​ខាងក្រោម​អាច​នឹង​ជួយ​ដល់​អ្នក​បាន ។

១. រក​ទីកន្លែង​ដែល​ត្រឹមត្រូវ
ជាដំបូង​អ្នក​ត្រូវ​រក​នូវ​កម្មវិធី​នានា​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ជួប​ជាមួយ​វិនិយោគិន ។ ជា​ទូទៅ​សិក្ខាសាលា​ចែករំលែក ឬ​កម្មវិធី​ជំរុញ​សហគ្រិនភាព​ជា​ឱកាសល្អ​ៗ​សម្រាប់​អ្នក ។ ពេល​ដែល​អ្នក​ចាប់ផ្តើម​ការ​សន្ទនា​ជាមួយ​វិនិយោគិន អ្នក​ត្រូវ​តែ​ធានា​ថា​អ្នក​កំពុងនិយាយ​ជាមួយ​មនុស្ស​ដែល​ត្រឹមត្រូវ​ផង​ដែរ ។ អ្នក​នឹង​អាច​សន្សំ​បាន​ពេលវេលា​ច្រើន​ប្រសិនបើ​អ្នកដឹង​ថា​នរណា​ជា​គោលដៅ​របស់​អ្នក ។ដូច្នេះ​អ្នក​ត្រូវ​តែ​ធ្វើការ​ស្រាវជ្រាវ​មុន​ចូលរួម និង​តាមដាន​មើល​មនុស្ស​ដែល​ចាប់អារម្មណ៍​លើ​វិស័យ​របស់​អ្នក ។

២. ប្រើ​ទំនាក់ទំនង​ដែល​អ្នកមាន
ប្រសិនបើ​អ្នកជា​សហគ្រិន​ថ្មី​ដែល​មិន​ទាន់​ល្បីឈ្មោះ​នៅឡើយ អ្នក​គួរតែ​លើក​ឈ្មោះ​មិត្ត ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​ដែល​ទទួល​បានការ​គោរព​ក្នុង​វិស័យ ។ វិនិយោគិន​ស្តាប់​លឺ​គំនិត​របស់​សហគ្រិន​ច្រើន​ណាស់ ដូច្នេះ​អ្នក​ត្រូវ​តែ​និយាយ​ឲ្យ​បាន​ត្រង់​ៗ និង​កុំ​ខ្ជះខ្ជាយ​ពេលវេលា​របស់​ពួក​គេ ។ តើ​អាជីវកម្ម​របស់​អ្នក​ធ្វើ​អ្វី?អ្នក​ត្រូវការ​មូលធន​ប៉ុន្មាន? អាជីវកម្ម​អ្នកមាន​គោលដៅ​អ្វីខ្លះ?

៣. ប្រើ​មធ្យោបាយ​ដែល​ស័ក្តិសម​នឹង​អត្ត​ចរិត​របស់​អ្នក
ជា​ទូទៅ ការ​បង្កើត​ទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស​កើត​មាន​ឡើង​លុះត្រាតែ​ពួក​គេ​ជួប​មុខ​គ្នា​ផ្ទាល់ ។ ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អ្នក​អាច​ជួបនឹង​មនុស្ស​ជា​ច្រើន​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ដែល​កាន់តែ​លឿន និង​ចំណាយ​កាន់តែ​តិច​ផង​ដែរ ។

ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ពូកែសម្តី ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​គឺ​ការ​ជួប​មនុស្ស​ផ្ទាល់ តែ​ប្រ​សិន បើ​អ្នក​មិន​ពូកែ​និយាយ​ទេ អ្នក​អាច​ជ្រើសរើស​មធ្យោបាយ​អន​ឡាញ​បាន​ដូច​ជា​ការ​សរសេរ និង​ផ្ញើ​អ៊ីមែល និង​ការ​រក្សា​វត្តមាន​លើ​ប្រព័ន្ធ​សង្គម​ឲ្យ​បាន​ល្អជា​ដើម ។ ប្រសិនបើ​អ្នក​ទទួល​បានការ​គោរព និង​ការ​ទទួលស្គាល់​លើ​ប្រព័ន្ធ​សង្គម​នោះ មនុស្ស​អាច​នឹង​ទាក់ទង​មក​អ្នក​ផ្ទាល់ ឬ​អ្នក​អាច​ប្រើ​វត្តមាន​នេះ​ដើម្បី​ទៅ​និយាយ​ជាមួយ​វិនិយោគិន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ