ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លើយ​ល្អ​បំផុត​ពេល​គិត​ថា អ្នកមាន​គុណសម្បត្តិ​ខ្ពស់​ពេក​សម្រាប់​ការងារ​មួយ

3 ឆ្នាំ មុន

ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​មាន​ភាព​មិន​ប្រាកដប្រជា និង​មនុស្ស​ជា​ច្រើន​កំពុង​តែ​ស្វែងរក​ការងារ មនុស្ស​ដែល​មានបទពិសោធន៍ និង​សមត្ថភាព​ខ្ពស់​ជា​ច្រើន​អាច​នឹង​កំពុង​ប្រកួតប្រជែង​សម្រាប់​ការងារ​ដែល​មិន​ទាមទារ​ខ្ពស់ ។ ជា​ហេតុ​ដូចនេះ​ទើប​មនុស្ស​មួយ​ចំនួន​អាច​នឹង​ជួប​នូវ​សំណួរ «​តើ​អ្នក​គិត​ថា អ្នកមាន​គុណសម្បត្តិ​ខ្ពស់​ពេក​សម្រាប់​ការងារ​មួយ​នេះ​ទេ?​» ។ តើ​ការ​មានគុណ​សម្បត្តិ​ខ្ពស់​សម្រាប់​ការងារ​មួយ​មាន​ន័យ​ថា…

ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​មាន​ភាព​មិន​ប្រាកដប្រជា និង​មនុស្ស​ជា​ច្រើន​កំពុង​តែ​ស្វែងរក​ការងារ មនុស្ស​ដែល​មានបទពិសោធន៍ និង​សមត្ថភាព​ខ្ពស់​ជា​ច្រើន​អាច​នឹង​កំពុង​ប្រកួតប្រជែង​សម្រាប់​ការងារ​ដែល​មិន​ទាមទារ​ខ្ពស់ ។ ជា​ហេតុ​ដូចនេះ​ទើប​មនុស្ស​មួយ​ចំនួន​អាច​នឹង​ជួប​នូវ​សំណួរ «​តើ​អ្នក​គិត​ថា អ្នកមាន​គុណសម្បត្តិ​ខ្ពស់​ពេក​សម្រាប់​ការងារ​មួយ​នេះ​ទេ?​» ។

តើ​ការ​មានគុណ​សម្បត្តិ​ខ្ពស់​សម្រាប់​ការងារ​មួយ​មាន​ន័យ​ថា អ្នក​នឹង​មិន​មានឱកាស​ទទួល​បានការ​ងារ​នោះ​មែន​ទេ?ឱកាស​ជោគជ័យ​របស់​អ្នក​គឺ​អាស្រ័យ​ទៅ​លើ​ចម្លើយ​ឆ្លើយ​តប​របស់​អ្នក ។

ជាដំបូង អ្នក​សម្ភាសន៍​អាច​នឹង​ព្រួយបារម្ភ​ថា ការងារ​នឹង​មាន​ភាព​ងាយស្រួល​ពេក​សម្រាប់​អ្នក​ដែល​មិន​អាច​ជំរុញ​ទឹកចិត្ត​អ្នក​ឲ្យ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​បាន ។ ព្រោះតែ​អ្នក​មិន​អាច​បដិសេធ​នឹង​តួនាទី​នៃ​ការងារ និង​សមត្ថភាព ព្រមទាំង​បទ​ពិសោធន៍​របស់​អ្នក​ទេ អ្នក​គួរ​បដិសេធ​នឹង​ការ​សន្មត់​មួយ​នេះ ។ បង្ហាញ​ថា​អ្នកជា​មនុស្ស​ដែល​ចង់​រៀន ខណៈ​ដែល​ចង់​ចែករំលែក​ចំណេះដឹង​ជាមួយ​អ្នក​ដទៃ​ដែរ ។

បន្ទាប់​មក​ទៀត អ្នក​សម្ភាសន៍​អាច​នឹង​ព្រួយ​ថា អ្នក​នឹង​ចាក​ចេញពី​ពួក​គេ​ព្រោះ​ពួក​គេ​មិន​អាច​ផ្តល់​នូវ​មុខ​តំណែង​ដែល​ស័ក្តិសម​នឹង​សមត្ថភាព និង​បទ​ពិសោធន៍​របស់​អ្នក​នៅ​ថ្ងៃ​មុខ ។ អ្នក​មិន​ត្រូវ​បង្ហាញ​ថា​អ្នក​មិន​មានចិត្ត​ចង់​ឡើង​ឋានៈ​ទេ ព្រោះ​ការ​ពិត​ជាក់ស្តែង មិន​មាន​នរណា​ដែល​មានគំនិត​ដូច្នេះ​ឡើយ ។ ផ្ទុយ​មក​វិញ អ្នក​ត្រូវ​បង្ហាញ​គំនិត​បើក​ទូលាយ​ក្នុង​ការ​សិក្សា​ពី​ស្ថាប័ន​ការងារ និង​បង្ហាញ​ថា​អ្នក​គិត​ថា​ពេល​ដែល​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ឡើង​វិញ​ឱកាស​នឹង​មាន​សម្រាប់​អ្នក​ក្នុង​ស្ថាប័ន​ការងារ​នោះ ។

ប្រសិនបើ​ពួក​គេ​នៅ​តែ​មិន​ជឿ​ទុកចិត្ត​អ្នក​ដដែល អ្នក​អាច​បកស្រាយ​ពី​បទ​ពិសោធន៍ និង​ឱកាស​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​ដែល​អ្នក​បាន​ប្រទះ​ឃើញ​នៅ​កន្លែង​ការងារ​ចាស់​ដែល​អ្នក​បាន​នៅ​ធ្វើការ​អស់​រយៈពេល​វែង​ជាដើម ។ ប្រសិនបើ​អ្នក​ធ្លាប់​ធ្វើការ​នៅ​កន្លែង​ការងារ​ណាមួយ​បាន​យូរ អ្នក​គួរតែ​លើក​វា​ឡើងជា​ឧទាហរណ៍​ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញា​របស់​អ្នក ។

បើ​អ្នក​ទទួល​បាន​សំណួរ​ពី​ថ្ងៃ​អនាគត​វិញ អ្នក​គួរតែ​និយាយ​ពី​អ្នក និង​ស្ថាប័ន​ការងារ​របស់​អ្នក​ប្រៀប​ដូច​ជា​ដៃគូ​អាជីវកម្ម ។ បង្ហាញ​ថា អ្នក​មើលឃើញ​នូវ​ឱកាសល្អ​ៗ​ដែល​អ្នក​ទាំង​ពីរ​អាច​ទាញ​យក​ពី​គ្នា​ទៅ​វិញ​ទៅ​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ