រាជធានីភ្នំពេញ ៖ ទីតាំងបារកម្សាន្តមួយកន្លែង បង្កប់បម្រើសេវាផ្លូវភេទយ៉ាងសកម្ម ទើបកម្លាំងជំនាញរបស់ការិយាល័យប្រឆាំងការជួញដូរមនុស្ស នឹងការពារអនីតិជនរបស់អគ្គសង្នការរាជធានីភ្នំពេញ ចុះឃាត់ខ្លួនបានជនរងគ្រោះ៨នាក់ នឹងដកហូតវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ៥១ កែងផ្លូវ១៧២ នៅចំណុចម្តុំសូរិយាម៉ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា ដោយមានការស្រាវជ្រាវអស់ជាយូរមកហើយ ទើបកម្លាំងជំនាញរបស់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន របស់អគ្គសង្នការរាជធានីភ្នំពេញ បានឆ្មក់ចូលទៅដល់ក្នុងបារមួយកន្លែង នៅម្តុំផ្សារសូរិយាម៉ល ដែលមានយីហោ «ហាន់នី ហាន់នី» ។ ជាក់ស្តែង កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនរងគ្រោះ ទាំងអស់ចំនួន៨នាក់ ក្នុងនោះមាន៣នាក់ ជាក្មេងស្រីដែលមិនទាន់គ្រប់អាយុ និង៥នាក់ទៀត គឺជាជនរងគ្រោះ ។
ចំណែកឯ ជនជាតិចិនស្បែកខ្មៅ ចំនួន២នាក់ ក្រោយពេលដែលធ្វើនាំទៅទើបដឹងថា ជនជាតិស្បែកខ្មៅនោះគាត់មិនមានពាក់ព័ន្ធ សមត្ថកិច្ចអោយគាត់ចេញទៅផ្ទះវិញ ហើយសមត្ថកិច្ចក៏បានធ្វើការហ៊ុមព័ទ្ធដើម្បីត្រួតពិនិត្យកន្លែងកើតហេតុ ។ វត្ថុតាងដែលដកហូតបានដូចជា ស្រោមអានាម័យមួយចំនួន បញ្ចូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសួរនាំបន្តទៅទៀត ។ ក្រោយពេលកើតហេតុ ទីតាំងខាងលើត្រូវបានសមត្ថកិច្ចធ្វើការផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ៕








ចែករំលែកព័តមាននេះ