ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Koeman ថា​ខ្លួន​ក្លាយជា​មនុស្ស​អាក្រក់​ម្នាក់ ក្រោយ​ការ​ចាកចេញ​របស់ Suarez

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ លោក Ronald Koeman បាន​បញ្ចេញ​ប្រតិកម្ម​របស់​ខ្លួន ទៅ​នឹង​ទស្សនៈ​មិនល្អ​មួយ​ចំនួន​មក​លើ​រូប​លោក ជុំវិញ​ការ​ផ្លាស់​ប្តូរ​របស់​កីឡាករ Luis Suarez…

អេ​ស្ប៉ា​ញ ៖ លោក Ronald Koeman បាន​បញ្ចេញ​ប្រតិកម្ម​របស់​ខ្លួន ទៅ​នឹង​ទស្សនៈ​មិនល្អ​មួយ​ចំនួន​មក​លើ​រូប​លោក ជុំវិញ​ការ​ផ្លាស់​ប្តូរ​របស់​កីឡាករ Luis Suarez ទៅ​កាន់​ក្លិប Atletico Madrid ។

គ្រូបង្វឹក​ថ្មី​របស់​ក្រុម Barcelona បាន​អនុញ្ញាត​ឱ្យ Suarez ចាក​ចេញពី​ក្លិប​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ក្នុង​នោះ​លោក​បាន​សារភាព​ថា បញ្ហា​ទាំងនេះ មិនមែន​ជា​ការ​សម្រេចចិត្ត​ផ្ទាល់ខ្លួន​របស់​លោក​តែឯង​នោះ​ទេ​។

គ្រូបង្វឹក​ហូ​ឡង់​វ័យ ៥៧​ឆ្នាំ​ខាងលើ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ មុន​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ថា «​វា​ហាក់ដូចជា​ខ្ញុំ​ជា​មនុស្ស​ដ៏​អាក្រក់​ម្នាក់​។ ប៉ុន្តែ​ខ្ញុំ​បាន​បង្ហាញ​ការ​គោរព​ចំពោះ Luis Suarez ក្នុង​នាម​ជា​មនុស្ស​ម្នាក់ និង​ជា​កីឡាករ​ម្នាក់​។ ខ្ញុំ​បាន​ប្រាប់​គេ​ថា ប្រសិនបើ​គេ​បន្ត​នៅ​ទី​នេះ វា​ពិតជា​ពិបាក​ណាស់​សម្រាប់​គេ​ក្នុង​ការ​ប្រជែង​តំណែង ១១​នាក់​។ តែ​ប្រសិនបើ​គេ​ចង់​បន្ត គេ​ក៏​នៅ​តែ​ជា​សមាជិក​របស់​ក្រុម​យើង​»​។

Suarez បង្ហាញខ្លួន​ជាមួយ Atletico

លោក​បាន​បន្ថែម​ទៀត​ថា «​មុន​ពេល​ខ្ញុំ​ចុះ​កុងត្រា​ជាមួយ​ក្លិប​នេះ ខ្ញុំ​បាន​ធ្វើការ​សំរេចចិត្ត​មួយ​ចំនួន​រួចរាល់​ហើយ​។ ហើយ​ខ្ញុំ​ក៏​ទទួល​បានការ​គាំទ្រ លើ​ការ​សម្រេចចិត្ត​នោះ​ផង​ដែរ​។ ពិត​ណាស់ វា​មិន​អាស្រ័យ​លើ​ខ្ញុំ​តែ​ម្នាក់ឯង​នោះ​ទេ​»​។

Suarez បង្ហាញខ្លួន​ជាមួយ Atletico

សូម​រំលឹក​ថា Luis Suarez បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្រុម​គូប្រជែង Atletico Madrid កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា​កន្លង​ទៅ នៅ​ក្នុង​តម្លៃ ៦​លាន​អឺ​រ៉ូ​ជាមួយ​កុងត្រា​រយៈពេល ២​ឆ្នាំ​៕ (​ដកស្រង់​ចេញពី Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ