ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នា​ក្នុង​បាតុកម្ម​ប្រឆាំង​ការ​បង្ខាំង​ជា​ថ្មី​ ​របួស​ជា​​ច្រើន​នាក់

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ បាតុករ​យ៉ាងតិច​៣​នាក់​និង​ប៉ូលិស​មួយ​ចំនួន​បាន​ត្រូវ​របួស​ក្នុង​ឱកាស​នៃ​បាតុ​កម្ម​ប្រឆាំង​វិធានការ​បង្ខាំង​ជា​ថ្មី​នៅ​ទីលាន​TRAFALGAR SQUARE នា​ភាគ​កណ្ដាល​ទីក្រុង​​​ឡុង​ដ៏ ក្រោយ​ពី​ប៉ូលិស​បញ្ជា​ឲ្យ​ពួក​បាតុករ បំបែកជួរ​ព្រោះ​ពួក​គេ​មិន​គោរព​បែបបទ​គម្លាត​សង្គម។ ក្នុង​សេចក្ដី​ប្រកាស​មួយ ប៉ូលិស​ក្រុង​ឡុ​ង​ដ៏​ថ្លែង​ថា ពួក​បាតុករ​ដែល​មាន​វត្ត​មាននៅ​ទីលាន​TRAFALGAR…

ប្រទេស​អង់គ្លេស ៖ បាតុករ​យ៉ាងតិច​៣​នាក់​និង​ប៉ូលិស​មួយ​ចំនួន​បាន​ត្រូវ​របួស​ក្នុង​ឱកាស​នៃ​បាតុ​កម្ម​ប្រឆាំង​វិធានការ​បង្ខាំង​ជា​ថ្មី​នៅ​ទីលាន​TRAFALGAR SQUARE នា​ភាគ​កណ្ដាល​ទីក្រុង​​​ឡុង​ដ៏ ក្រោយ​ពី​ប៉ូលិស​បញ្ជា​ឲ្យ​ពួក​បាតុករ បំបែកជួរ​ព្រោះ​ពួក​គេ​មិន​គោរព​បែបបទ​គម្លាត​សង្គម។

ក្នុង​សេចក្ដី​ប្រកាស​មួយ ប៉ូលិស​ក្រុង​ឡុ​ង​ដ៏​ថ្លែង​ថា ពួក​បាតុករ​ដែល​មាន​វត្ត​មាននៅ​ទីលាន​TRAFALGAR SQUARE មិន​អនុវត្ត​តាម​បទ​បញ្ជា​គម្លាត​សង្គម ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​នៃ
ការ​ការ​ឆ្លង​វីរុស COVID-19 ។ យើង​បាន​ប្រាប់​ទៅ​បណ្ដា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នោះ​ថា ពួក​គេ​មិន​អាច​ធ្វើ​មិនដឹងមិនឮ​ចំពោះ​វិធានការ​ឲ្យ​ស្ថិត​នៅ​ឃ្លាត​ពី​គ្នា​ការពារ​ការ​ឆ្លង​វីរុស ។ គួរ​ឲ្យ​សោក
ស្ដាយ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ប៉ូលិស​មួយ​ចំ​នួ​យ​បាន​រង​របួស ។

យោង​តាម BBC ថា មនុស្ស​ច្រើន​ពាន់​នាក់​បាន​ចូលរួម​ក្នុង​បាតុកម្ម កាលពី​ថ្ងៃ​ទី​២៦ កញ្ញា ដោយ​ជះ​ទឹក​និង​គប់​ដប​ដាក់​ប៉ូលិស ។ ប៉ូលិស​បាន​ប្រើ​ដំបង​ប្រឆាំង​ពួក​បាតុករ​បណ្ដាល​ឲ្យ​បា​តុ​ករ​មួយ​ចំនួន​រង​របួស ។ តាម​សារព័ត៌មាន​មួយ​ចំនួន​ថា ប៉ូលិស​ច្រើន​នាក់​ក៏​រង​របួស​ដែរ​ក្នុង​ការ​ប៉ះទង្គិច​គ្នា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ