ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរី ICON KAMPOT និង de PEARL បោះទុនវិនិយោគជាង ៤២លានដុល្លារអាមេរិកក្នុង ទឹកដីខេត្តកំពត !

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ក្រុមហ៊ុន អេច អិល ណាការ៉ា ឌីវេឡុបម៉ិន (HL NAKARA Development)…

ខេត្តកំពត ៖ ក្រុមហ៊ុន អេច អិល ណាការ៉ា ឌីវេឡុបម៉ិន (HL NAKARA Development) បានប្រារព្ធពិធីបញ្ចុះ បឋមសិលាបើកការដ្ឋានសាងសង់ បុរី ICON KAMPOT និង de PEARL ក្នុងទឹកដី ខេត្តកំពត ស្ថិតក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ដែលមានចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីទីរួមខេត្តកំពត ដោយមានការអញ្ជើញចូលរួម ជាអធិបតីភាពឯកឧត្តមអ្នកឧកញ្ញា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាច ក្រកម្ពុជា និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ព្រមទាំងភ្ញៀវកិត្តិយស ជាច្រើន កាលពីថ្ងៃទី ២១ខែកញ្ញា ឆ្នាំ ២០២០មកនេះ ។

This image has an empty alt attribute; its file name is b451fbc561cd2b1eea501975fe2f2a06.jpg

គម្រោងទាំងពីរនេះអភិវឌ្ឍន៍លើផ្ទៃ ដីជិត ៦ហិកតា ក្នុងនោះមានការសាងសង់ជាផ្ទះល្វែង និងវីឡាសម្រាប់លក់ជូនអតិថិជន ដោយបានសាងសង់បណ្ដាក់ទុនវិនិយោគមានទឹកប្រាក់រហូតដល់ជាង ៤២លានដុល្លារអាមេរិក ។

This image has an empty alt attribute; its file name is 3e758547954affeac51f9e1d5aa43141-1024x404.jpg

លោក ហេង ហុកឡាយ នាយកប្រតិបត្តិក្រុមហ៊ុន អេច អិល ណាការ៉ា ឌីវេឡុបម៉ិន (HL NAKARA Development) បានអោយដឹងថា ដោយសារមើលឃើញពីសក្តានុពល និងការ រីកចម្រើនផ្នែកអចលនទ្រព្យក្នុងទឹកដីខេត្តកំពត ទើបក្រុមហ៊ុនបានសាងសង់នូវសំណង់ លំនៅឋានដែលធានាគុណភាពស្តង់ដារតាមបទដ្ឋានវិស្វកម្ម និងស្ថាបត្យកម្មជាមួយនឹង សោភ័ណភាព និងភាពស៊ីវីល័យសម័យថ្មី ដើម្បីផ្តល់ជូនអតិថិជន ។

This image has an empty alt attribute; its file name is 2a975235e54b14bc7b464ff9e604f219.jpg

លោកនាយកប្រតិបត្តិ ក្រុមហ៊ុន បានបញ្ជាក់ថា គម្រោងទីមួយឈ្មោះ អាយខុន កំពត Icon Kampot ជាគម្រោងផ្ទះល្វែង អាជីវកម្ម សាងសង់លើផ្ទៃដី 40,888 ម៉ែត្រការ៉េ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ភ្នំពេញ-កំពត ដែលមានចម្ងាយជាង ១.៥គីឡូម៉ែត្រ ប៉ុណ្ណោះពីក្រុងកំពត ហើយគម្រោងនេះមានចំនួន 338 ផ្ទះ ។

This image has an empty alt attribute; its file name is de35cbcc86143fe0b22926cd1f96046a.jpg

ចំណែកឯគម្រោងទី ២ មានឈ្មោះថា ដឹភើល de Pearl ជាគម្រោងផ្ទះវីឡាស្នាក់នៅ និង លំហែកាយ សាងសង់លើផ្ទៃដី 18,800 ម៉ែត្រការ៉េ ស្ថិតនៅលើផ្លូវជាតិលេខ ៣ មានចម្ងា យ 250 ម៉ែត្រពីគម្រោងអាយខុន កំពត ដែលគម្រោងនេះមានចំនួនផ្ទះវីឡាសរុបចំនួន 125 វីឡា មានអាងហែលទឹក សួនច្បារ កន្លែងហាត់ប្រាណ និងកូនផ្សារទំនើប ។ លោក បញ្ជាក់បន្ថែមថា បើទោះបីជាប្រទេសកម្ពុជា និងពិភពលោកព្រួយបារម្ភចំពោះជំងឺ កូវីដ-១៩ ក្តី តែចំពោះការវិនិយោគលើវិស័យអចលនទ្រព្យ និងការសាងសង់សំណង់ផ្ទះល្វែង វីឡា បុរី ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងទឹកដីខេត្តកំពត នៅតែមានសកម្មភាពជាបន្តបន្ទាប់ ។

This image has an empty alt attribute; its file name is d5116d2c2d94dbc74f3a2daef139a0e7.jpg

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត មានប្រសាសន៍ សម្តែងនូវអំណរសាទរ និងគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍នេះ និងបានចាត់ទុកថា ជាផ្នែកមួយចូលរួមអភិវឌ្ឍន៍ក្នុងខេត្តកំពត ព្រោះថា ខេត្តនេះ គឺជាខេត្តមួយកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវក្នុងក្រុង ក៏ដូច ជាតាមតំបន់ទេសចរណ៍នានា ហើយមួយវិញទៀតខេត្តកំពត សម្បូរទៅដោយរមណីយដ្ឋានទេសចរ ដើម្បីអោយភ្ញៀវមកទស្សនា និងលេងកម្សាន្ត ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ