ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​អោយ​អាណិត​ណាស់ ដល់​ថ្ងៃ​បើក​ប្រាក់ខែ​ស្រាប់តែ​រោងចក្រ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ទាំង​យប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រោងចក្រ​ផលិត​ស្បែកជើង​វ៉ុល​ស្កូ អ៊ិ​ន​ធើ​ណេ​សិន​ណ​ល ត្រូវ​បាន​ភ័យ​ឆាប់ឆេះ​ទាំង​កណ្ដាល​យប់​យ៉ាង​សន្ធោសន្ធៅ​រហូត​ដល់​ភ្លឺ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​បណ្ដាល​ឱ្យ​អគារ​តុ​កាត​មួយ​ខ្នង រង​ការ​ខូចខាត​ទាំងស្រុង និង​មួយ​ខ្នង​ទៀត​បាន​រង​ការ​ខូចខាត​មួយ​ចំនួន ។ ទោះបីជា​យ៉ាងណា ពុំ​បណ្តាល​អោយ​មនុស្ស​រង​របួស​ឡើយ…

រាជធានី​ភ្នំពេញ ៖ រោងចក្រ​ផលិត​ស្បែកជើង​វ៉ុល​ស្កូ អ៊ិ​ន​ធើ​ណេ​សិន​ណ​ល ត្រូវ​បាន​ភ័យ​ឆាប់ឆេះ​ទាំង​កណ្ដាល​យប់​យ៉ាង​សន្ធោសន្ធៅ​រហូត​ដល់​ភ្លឺ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​បណ្ដាល​ឱ្យ​អគារ​តុ​កាត​មួយ​ខ្នង រង​ការ​ខូចខាត​ទាំងស្រុង និង​មួយ​ខ្នង​ទៀត​បាន​រង​ការ​ខូចខាត​មួយ​ចំនួន ។ ទោះបីជា​យ៉ាងណា ពុំ​បណ្តាល​អោយ​មនុស្ស​រង​របួស​ឡើយ ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​១៥​នាទី រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៦​ខែកញ្ញា ឆ្នាំ​២០២០ នៅ​ក្នុង​ទីតាំង​រោងចក្រ​ដែល​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ រោងចក្រ​ស្បែកជើង​នេះ មាន​ថៅកែ​ឈ្មោះ ហោ យ៉ាង ភេទ​ប្រុស អាយុ​72 ឆ្នាំ ជា​ជនជាតិ ចិនតៃវ៉ាន់​ហើយ​មាន​កម្មករ​ប្រមាណ​១​ពាន់​នាក់ ។

តាម​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី​ដែល​ស្នាក់​នៅ​ក្បែរ​រោងចក្រ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆេះ​រោងចក្រ​យ៉ាង​សន្ធោសន្ធៅ​នៅ​ផ្នែក​ខាងត្បូង​នៃ​បរិវេណ​រោងចក្រ ។ ដោយសារ​តែ​បរិ​វេន​រោងចក្រ​ធំ និង​អំណាច​ភ្លើង​ឆាប់ឆេះ​សម្ភារៈ​ជាតិ​ជ័រ​ដែល​ជា​វត្ថុធាតុដើម ភ្លើង​បាន​ឆេះ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ព្រមទាំង​ឆេះ​រាលដាល់​ទៅ​ដល់​រថយន្ត​ដែល​ចត​ក្នុង​បរិវេណ​រោងចក្រ​អស់​២​គ្រឿង​ផង​ដែរ ។ ខណៈនោះ​ដែរ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ព្រមទាំង​កម្មករ កម្មការិនី​រោងចក្រ​ដែល​ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​រត់​ប្រសាច​ចេញពីផ្ទះ​ជួល​របស់​ខ្លួន​ខ្លះ​ជញ្ជូន​អីវ៉ាន់​ចេញ ដោយ​ខ្លាច​ភ្លើង​ឆេះ​រាលដាល​ដល់ ។

នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​រហូត​ដល់​ភ្លឺ ។ អ្វី​ដែល​គួរ​អោយ​សោកស្តាយ និង​អាណិតអាសូរ​អគ្គី​ភ័យ​នេះ​បាន​ឆាបឆេះ​ចំ​ថ្ងៃ​កម្មករ​បើក​លុយ​តែ​ម្តង ។

តាម​កម្មករ​បានអោយ​ដឹង​ថា រោងចក្រ​នេះ​មាន​កម្មករ ក​ម្មា​ការី​នី​ប្រមាណ​ជាង​១​ពាន់​នាក់ ហើយ​ត្រូវ​បាន​ប្រាក់ខែ​នៅ​ថ្ងៃ សុក្រ ទី​២៥ ខែកញ្ញា ហើយ​ត្រូវ​បាន​លើក​ពេល​គ្រោង​មក​បើក​អោយ​កម្មករ​នៅ​ថ្ងៃ​សៅ ទី​២៦ ខែកញ្ញា ស្រាប់តែ​វេលា​រំលង់​អធ្រាត្រ​ត្រូវ​ភ្លើង​ឆេះ​តែ​ម្តង ។

នៅ​ក្នុង​ហេតុការណ៍​នេះ គេ​ឃើញ លោកប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍ សែន ក៏​បាន​ដឹកនាំ​កម្លាំង សណ្តាប់ធ្នាប់ សង្កាត់ ខណ្ឌ និង​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើ​ចរាចរណ៍ ដើម្បី​សម្រួល​អោយ​រថយន្ត​ចេញចូល​អន្តរាគមន៍ ព្រមទាំង​ទិញ​កាហ្វេ និង​ភេសជ្ជៈ​ជូន​ដល់​កងកម្លាំង ដើម្បី​លើកទឹកចិត្ត​ផង​ដែរ ។

តាម​នគរបាល​ការិយាល័យ បង្ការ ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៤៣​គ្រឿង បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ និង​បាន​ប្រើប្រាស់​ទឹក​សរុប​ទាំងអស់​ចំនួន​១៧១​រថយន្ត ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​៥​ភ្លឺ ។ ទោះបីជា​យ៉ាងណា​រថយន្ត នៅ​តែ​បន្ត​បាញ់​ពន្លត់​រហូត​ដល់​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​មិន​ទាន់​ឈប់​នៅឡើយ ។

ទាក់ទិន​ការ​កើត​មាន​អគ្គី​ភ័យ​នេះ សមត្ថកិច្ច​ពុំ​ទាន់​អោយ​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ ។ បើ​តាម​បុគ្គលិក ក៏​ដូច​ជា កម្មករ មានការ​សង្ស័យ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ព្រោះ​រោងចក្រ​នេះ​បាន​បិទទ្វារ បន្ទាប់​ពី​រោង​កម្មករ ក​ម្មា​ការី​នី ចាកចេញ​អស់​សម្រាក​ហូប​បាយ ។

តាម​របាយការណ៍​បឋម របស់​ការិយាល័យ​អគ្គិភ័យ​បានអោយ​ដឹង​ជា ជំហាន​ដំបូង​ថា អគ្គី​ភ័យ​នេះ​បាន​បំផ្លាញ​សំណង់ អគារ​រោងចក្រ​ធ្វើ​ពី​ថ្ម​បេតុង​ប្រក់​ស័ង្កសី​ចំនួន​១​ខ្នង ទំហំ​៥០​ម៉ែត្រ គុណ​៨០​ម៉ែត្រ រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ទាំងស្រុង និង​មួយ​ខ្នង​ទៀត រង​ការ​ខូចខាត​បន្តិច​ប​ន្ទួ​ច​តែ​ប៉ុណ្ណោះ ។ នៅ​ព្រឹក​នោះ​ដែរ​គេ​ឃើញ​កម្មករ​ក​ម្មា​ការី​នី​បាន​នាំ​គ្នា​មក​ឈរ​ត្រៀបត្រា​នៅ​មុខ​រោងចក្រ​ទាំង​ទឹកមុខ ស្រងូត​ស្រ​ង៉ា​ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ