បើកបរ​ភ្លីភ្លើ​… ខុស​ហើយ​នៅ​រក​ខ្នង​មក​ការពារ​ទៀត !


ខេត្តកំពត ៖ អ្នកបើកបរ​រថយន្ត​កូ​រ៉ូ​ឡា​ពណ៌​.​សម្នាក់​ឈ្មោះ​ឡាយ ផាត អាយុ​៤៦​ឆ្នាំ រស់​នៅ​ភូមិ​៦ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ២០២០ នេះ បាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅ​លើ​ផ្លូវជាតិ​លេខ​៣៣ ចំណុច​ភូមិ​
បឹង​ធំ ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ដែល​កំពុង​បើកបរ​សុខ​ៗ​ស្រាប់តែ​បត់​ឆ្វេង​អត់​មើល​ក្រោយ បណ្តាល​ឱ្យ​រថយន្ត​ម៉ាក​ស្តា​រិច បុក​ចំពាក់​កណ្តាល​ ដែល​ទ​ង្វើ​មិន​ចេះ​ច្បាប់​បើក​បរ​នេះ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ចោទ​ថា ខុស​ខ្លួនឯង​ដោយ​បត់​ឆ្វេង​បត់​ភ្លាម អា​ខាងក្រោយ​ទប់ហ្វ្រាំង​អត់​ទាន់​ទេ ។

បើកបរ​អត់​ចេះ​ម៉​ង​ប៉ុណ្ណឹង​ហើយ​នៅ​ទាម​ទារក​ត្រូវ​ទៀត ត្រូវ​បាន​អ្នក​ភូមិ​នៅ​ទីនោះ​ថា សំណាង​ណាស់​មិន​ស្លាប់ ។

តាម​ច្បាប់​ចរាចរណ៍​គួរតែ​ចេញ​សំណង​ឱ្យ​ឡាន​ស្តា​រិច ហើយ​មិនបាច់​ទៅ​រក​ជើងកាង​មក​ការពារ​ទេ​…​លោក​ម្ចាស់ ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ