ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ បន្ដ​ពិភាក្សា​សេចក្ដីព្រាងច្បាប់ បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​បន្ត​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​បទល្មើស​បច្ចេក វិទ្យា​ព័ត៌មាន ដើម្បី​ឱ្យ​សេចក្តីព្រាងច្បាប់ មាន​ភាព​កាន់តែ​សុ​ក្រឹត្យ​ភាព ។ ឯកឧត្តម ប៊ុ​ន…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​បន្ត​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​បទល្មើស​បច្ចេក វិទ្យា​ព័ត៌មាន ដើម្បី​ឱ្យ​សេចក្តីព្រាងច្បាប់ មាន​ភាព​កាន់តែ​សុ​ក្រឹត្យ​ភាព ។

ឯកឧត្តម ប៊ុ​ន ហុ​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​លើក​ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​យ៉ាង​ដូច្នេះ​ថា « កិច្ចប្រជុំ​ពិភាក្សា​ទៅ​លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នា​ពេល​នេះ ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម ដើម្បី​ឱ្យ​សេចក្តី ព្រាង​ច្បាប់​នេះ​កាន់តែ​មាន​ភាព​សុ​ក្រឹត្យ ។

ឯកឧត្តម បន្ត​ថា ដោយសារ​តែ​វិស័យ​បច្ចេកវិទ្យា​មានការ​រីករ​ចម្រើន ក្នុង​នោះ​ក៏​មាន បទល្មើស​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​កើនឡើង ដូច្នេះ​ហើយដោយ​សារ​តែ​មានការ ព្រួយបារម្ភ​ពី បទល្មើស​បច្ចេកវិទ្យា​នេះ កើតឡើង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ ដូច្នេះ​ហើយ​ទើប​ក្រសួងមហាផ្ទៃ បាន​រៀបចំ​នៅ​សេចក្តីព្រាងច្បាប់​នេះ​ឡើង ។

ឯកឧត្តម ប៊ុ​ន ហុ​ន ក៏​បាន​លើក​ឡើង​ដែរ​ថា សេចក្តីព្រាងច្បាប់​ស្ដី​ពី បទល្មើស បច្ចេកវិទ្យា​ព័ត៌មាន ត្រូវ​បាន​តាក់តែង​ក្នុង​ឆ្នាំ​២០១៦ ហើយ​បាន​ជួប​ប្រជុំ​ពិ​ភា ក្សា​ជា​បន្តបន្ទាប់ ចំនួន​៦៧​លើក រួច​មក​ហើយ ដោយ​មាន​ទាំង​ប្រជុំ​អន្តរក្រសួង ប្រជុំ​ជាមួយ​នាយកដ្ឋាន​ជំនាញ របស់​ក្រសួងមហាផ្ទៃ ព្រមទាំង​មាន​ជំនួយ​ឧ​ប​ត្ថ​ម​បច្ចេកទេស ពី​ក្រសួងយុត្តិធម៌​សហរដ្ឋ អា​មេ​រិ​ក​ផង​ដែរ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​សង្ឃឹមថា កិច្ចប្រជុំ​នា​ថ្ងៃនេះ តំណាង​ក្រសួង​ស្ថា​ប័​ន្ធ​ពាក់ព័ន្ធ នឹង​ជួយ​ផ្តល់​យោបល់ ព្រមទាំង​ផ្តល់​ធាតុ​ចូល​បន្ថែម​ទៀត​ដើម្បី​រៀបចំ​ឱ្យ​សេចក្តី ព្រាង​ច្បាប់​ស្តី​ពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​បាន​កាន់តែ​មាន​ភាព​សុ​ក្រិ​ត្យ​ឡើង ។

សូម​បញ្ជាក់​ថា សេចក្ដីព្រាងច្បាប់​ស្ដី​ពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះ មាន​គោលបំណង​ធានា សុចរិត​ភាព នៃ​ការ​ប្រើប្រាស់ ការ​គ្រប់គ្រង​ប្រព័ន្ធ​កុំព្យូទ័រ ទិន្នន័យ កុំព្យូទ័រ និង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ការ​ការពារ​សិទ្ធិ សេរីភាព បុគ្គល ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប បទល្មើស បច្ចេកវិទ្យា​ព័ត៌មាន ។

ជាង​នេះ​ទៅ​ទៀត ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​បទល្មើស​បច្ចេកវិទ្យា ព័ត៌មាន​ដែ ល​ប្រព្រឹត្ត​នៅ​ក្នុង ឬ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដែល​អំពើ​នោះ​ធ្វើ​ឱ្យ ប៉ះពាល់​ដល់​រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ឬ​ផលប្រយោជន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។
សេចក្តីព្រាងច្បាប់​ស្តី​ពី បទល្មើស បច្ចេកវិទ្យា ព័ត៌មាន​នេះ​មាន ៨​ជំពូក និង​៥០​មាត្រា ហើយ​ក្រុម ការងារ​បាន និង​កំពុង​តែ​ប្រមូល​ធាតុ​ផ្សំ​ផ្សេង​ៗ ដែល​ពាក់ព័ន្ធ ដើម្បី​ដាក់​ចូល​ទៅ​ក្នុ ង​សេចក្តីព្រាងច្បាប់​នេះ ហើយ​ខ្លឹមសារ​នៅ​ក្នុង​ច្បាប់​នេះ ក៏​មាន​ចែង​អំពី​ការ​ផ្ដន្ទាទោស​ផង​ដែរ ។

សូម​ជម្រាប​ថា ក្រសួងមហាផ្ទៃ បន្ត​កិច្ចប្រជុំ​ពិភាក្សា និង​ពិនិត្យ​លើ​សេចក្តី​ព្រា ង​ច្បាប់​ស្តី​ពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​ក្រោម​អធិបតីភាព ឯកឧត្តម ប៊ុ​ន ហុ​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួល​បន្ទុក​ក្រុមប្រឹក្សា​នីតិកម្ម ដោយ​មានការ​ចូលរួម​ពី តំណាង ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ អគ្គនាយកដ្ឋាន នាយកដ្ឋាន​នានា ក្រោម​ចំណុះ ក្រសួងមហាផ្ទៃ អ្នកជំនាញ​ផ្នែក​ច្បាប់ និង​អង្គភាព​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ៕

អត្ថបទសរសេរ ដោយ