ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចីលុយម៉ែមិនដល់ ១ខែផងស្រាប់តែបាន ៥លានពីវើក WURKZ សងវិញ !

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ប៉ូវកម្លាំងវើក WURKZ ត្រឹម ១កំប៉ុងនាំឲ្យលោក ថន ភូម សងផ្តាច់បំណុល រំសាយអស់កង្វល់…

ខេត្តកំពង់ស្ពឺ ៖ ប៉ូវកម្លាំងវើក WURKZ ត្រឹម ១កំប៉ុងនាំឲ្យលោក ថន ភូម សងផ្តាច់បំណុល រំសាយអស់កង្វល់ ហើយថែមទាំងសល់ចំណងដៃឲ្យកូនស្រីសំណព្វចិត្តទៀតផង ។ ក្នុងចំណោមអ្នកឈ្នះរង្វាន់ពី វើក ចំនួន ២២នាក់ ក្នុង ១សប្តាហ៍កន្លងទៅនេះ លោក ថន ភូម មកពីស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រើប្រាស់ទឹកប្រាក់រង្វាន់នេះយ៉ាងមានប្រសិទ្ធភាព ព្រោះថា លោកយកទៅសងម្តាយដែលបានខ្ចីដើម្បីទិញម៉ូតូកាលពី ១ខែមុនដាច់ទាំងស្រុង និងសល់ខ្លះគឺសម្រាប់ទិញរបស់ប្រើប្រាស់ឲ្យកូនតូចអាយុជិត ១ខួបផងដែរ ។

This image has an empty alt attribute; its file name is e6ff3e9ec570ff55e98bf578d90ba16a-1024x1024.jpg

លោករៀបរាប់ហេតុការណ៍ឈ្នះថា ៖ «ម៉ោងប្រហែល ៦ល្ងាច ខ្ញុំមកពីច្រូតស្មៅទុកឲ្យគោ ។ ព្រោះតែអស់កម្លាំងពេក ក៏ឈប់ទិញវើក WURKZ ១កំប៉ុងគត់ ពីផ្ទះអ្នកលក់នៅតាមផ្លូវ ។ ដល់តែមកដល់ផ្ទះបានគាស់ ស្រាប់តែក្រវិលកំប៉ុងដាក់ថា ៥លានរៀល ខ្ញុំភ្លាមៗមិនទាន់ជឿភ្នែកខ្លួនឯងទាំងស្រុងទេ ក៏ហៅប្រពន្ធមកជួយមើល ។ ដល់តែភ្នែក ៤បានជាក់ថា ឈ្នះ ៥លានពិតប្រាកដមែន» ។ វើក មានរង្វាន់ជាច្រើនក្នុងក្រវិលកំប៉ុងរួមមានរង្វាន់ធំទឹកប្រាក់ ៥០លានរៀល ៥លានរៀល ១ លានរៀល ១០ម៉ឺនរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រាប់លានកំប៉ុងទៀត ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ