ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​កិច្ចប្រជុំ​សិក្សា​ និង​ដោះស្រាយ​រក​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​ ៖​ក្រុមការងារ​អន្តរក្រសួង បើក​កិច្ចប្រជុំ​ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រក​ឃើញ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ​។ យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​សុក្រ…

រាជធានី​ភ្នំពេញ ​ ៖​ក្រុមការងារ​អន្តរក្រសួង បើក​កិច្ចប្រជុំ​ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រក​ឃើញ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ​។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​សុក្រ ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ស្ថិត​នៅ​ភូមិ​វាល ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ​ថា កិច្ចប្រជុំ​នា​ថ្ងៃនេះ គឺ​ដើម្បី​ពិភាក្សា​បច្ចេកទេស បែក​ចែក​ភារកិច្ច​ដើម្បី​ឱ្យ​ជំនាញ​ចុះ​ទៅ​ផ្ទាល់​សិក្សា ដោះស្រាយ​ករណី​រក​ឃើញ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ​ជាមួយ​មូលដ្ឋាន​ផ្ទាល់​។

សូម​បញ្ជាក់​ថា ក្រុមការងារ​នេះ មាន​តួនាទី​ភារកិច្ច សិក្សា​ស្រាវ​ជ្រាល​អំពី​ប្រវត្តិ​នៃ​ការ​លិច​នាវា ព្រមទាំង​ភស្តុ​តាង​ផ្សេង​ៗ ដើម្បី​ឈាន​ទៅ​កំណត់​ទីតាំង​ជាក់លាក់​នៃ​នាវា​ដែល​លិច ប្រភេទ​នាវា និង​ប្រភេទ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​មាននៅ​ក្នុង​នាវា​សម្រាប់​ជា​មូលដ្ឋាន​កំណត់​គោលដៅ​បោះ​ពោង ឬ​ដាក់​ផ្លា​ក​សញ្ញា​ចំណាំ​ជា​តំបន់​មាន​ហានិភ័យ​ដែល​ត្រូវ​ហាមឃាត់​ការ​ចេញចូល​តំបន់​នោះ​។

ឯកឧត្តម​បន្ត​ថា ត្រូវ​សម្របសម្រួល​ស្នើ​សុំ​កងកម្លាំង​កងទ័ពជើងទឹក និង​នគរបាល​ការពារ​ព្រំ​ដែនទឹក ដើម្បី​សហការ​ប្រចាំការ​ការពារ​នៅ​តំបន់​មាន​ហានិភ័យ​ខាងលើ សំដៅ​ធ្វើការ​ហាមឃាត់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ចេញ ចូល ឆ្លងកាត់​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ និង​ការ​ធ្វើ​នាវាចរណ៍​ចូល​ទៅ​ក្នុង​តំបន់​នោះ​ ។ ជា​ពិសេស ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ អំពី​តំបន់​មាន​ហានិភ័យ​ដែល​ត្រូវ​បាន​ហាមឃាត់​ខាងលើ ដើម្បី​បង្ការ​ការពារ​ការ​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ដោយ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​។​សិក្សា​ស្រាវជ្រាវ និង​កំណត់​លក្ខខណ្ឌ​បច្ចេកទេស ដើម្បី​រៀបចំ​ប្រតិបត្តិការ​ស្រង់​យក​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចេញពី​ក្នុង​នាវា​ដែល​បាន​លិច ព្រមទាំង បំពេញការងារ​ផ្សេង​ៗ​ទៀត តាម​ការ​ចាំបាច់​។

សូម​ជម្រាប​ថា​កិច្ចប្រជុំ​មានការ​ចូលរួម​ពី លោក តាន់ សំណាង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ និង​ជា​សមាជិក ព្រមទាំង នាយកដ្ឋាន​នានា​ក្រោម​ចំណុះ​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង អង្គភាព​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ