បច្ចេកវិទ្យាថ្មីសាកថ្ម 65W SuperDart Charge បានមកដល់ហើយ ! បទពិសោធន៍ដំបូងរបស់ realme 7 Pro លឿនហួសពីការស្មាន !


រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ កម្មវិធី realme 7 series Media Tasting ដែលធ្វើឡើងក្រោមប្រធានបទ “65W OF SPEEDY FLASH CHARGING BEYONG YOUR IMAGINATION” បានបញ្ចប់ដោយជោគជ័យនៅក្នុងរាជធានីភ្នំពេញ ។ នៅក្នុងថ្ងៃកម្មវិធីផ្ទាល់ មានធ្វើការសាកល្បងនៅនឹងកន្លែងផ្ទាល់នូវល្បឿនសាកថ្មលឿ នបំផុតនៃ 65W SuperDart Charge ដែលបានបំពាក់លើទូរស័ព្ទ realme 7 Pro ព្រមទាំងបានបង្ហាញនូវកាមេរ៉ា 64MP ជំនាន់ថ្មី ដែលអាចថតយករូបភាពបានយ៉ាងច្បាស់ល្អនៅពេលយប់ ។ វាទទួលបានការកោតសរសើរព្រមគ្នាពីបណ្តាអ្នកសារព័ត៌មានទាំងអស់ នេះគឺជាការបង្កើតឡើងនូវរលកបច្ចេកវិទ្យាថ្មីមួយទៀត ។ តារាល្បីៗ និងបណ្តាញសារព័ត៌មានទាំងអស់បានបង្ហាញចំណាប់អារម្មណ៍ចំពោះបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge ថាអ្នកអាចនិយាយពាក្យលាក្នុងការរង់ចាំចំពោះការសាកថ្ម ។ វាបានផ្តល់នូវការស្រមើស្រមៃដល់ការរស់នៅឆ្លាតវៃបែបថ្មីដែលមិនធ្លាប់មានពីមុនមក ។

This image has an empty alt attribute; its file name is 401302e872351b4e170254f4915e85f4-1024x682.jpg

តារាល្បីៗ និងបណ្តាសារព័ត៌មានបានបង្ហាញចំណាប់អារម្មណ៍ព្រមគ្នាថា ៖ គ្មានទៀតឡើយការរង់ចាំចំពោះការសាកថ្ម ៖ នៅក្នុងកម្មវិធីផ្ទាល់ បន្ទាប់ពីការលេងសៀករហាសកម្មខ្លីដ៏ជក់ចិត្តបានកន្លងផុតទៅ ។ realme 7 Pro ដែលមានបំពាក់នូវបច្ចេកវិទ្យា 65W SuperDart Charge សម្រេចបានការសាកថ្មចំនួន 13% ក្នុងរយៈពេល 3 នាទី យោងតាមការធ្វើបទបង្ហាញរបស់ប្រធានផ្នែកផលិតរបស់ realme បានបង្ហាញថាថាមពលថ្មដែលសាកបាននេះអាចលេង PUBG បានដល់ ៣ ប្រគួត លេង Instagram បាន ២ ម៉ោង មើល YouTube បាន ២.៥ ម៉ោង ។ ឬអាចដាក់ standby ទុកបានរយៈពេល ៤ថ្ងៃ ។ កាន់តែអស្ចារ្យក្នុងរយៈពេលត្រឹមតែ ៣៤នាទី បច្ចេកវិទ្យា 65W SuperDart Charge អាចជួយឲ្យ realme 7 Pro ពោលពេញទៅដោយថាមពលឡើងវិញ ពី ០% ដល់ ១០០% ។

This image has an empty alt attribute; its file name is 7fdaa7d82bd9200538607ce00b7d6bfb-1024x682.jpg

លោក G-Devith និងកញ្ញា ទេព បូព្រឹក្ស ដែលជាកំពូលតារាចម្រៀងតំណាងឲ្យ realme បាននិយាយថា គាត់តែងតែស្វែងរកជីវិតដែលមានប្រសិទ្ធិភាពខ្ពស់ទាំងការងារ និងក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះគាត់មិនអាចខ្ចះខ្ចាយពេលវេលា បើចង់ធ្វើអ្វី គឺធ្វើភ្លាម ការសា កថ្មទូរស័ព្ទក៏មិនត្រូវការរង់ចាំដូចគ្នា ។ ល្បឿនសាកថ្ម 65W SuperDart Charge ជួយកាត់បន្ថយពេលវេលារង់ចាំនៃការសាកថ្មបានយ៉ាងច្រើន ដែលអាចឱ្យអ្នកប្រើប្រាស់រីករាយនឹងជីវិតកម្សាន្តដែលមានគុណភាពខ្ពស់គ្រប់ពេលវេលា ។

This image has an empty alt attribute; its file name is c909fe6cc42fff7871927c4a8c78ca8e-1024x682.jpg

លោក ឃីម តារា មកពីទស្សនាវដ្តីប្រជាប្រិយ បានបង្ហាញចំណាប់អារម្មណ៍ថា ៖ បច្ចេក វិទ្យា65W SuperDart Charge មិនមែនគ្រាន់តែជាបទពិសោធន៍ បច្ចេកវិទ្យាថ្មី ភាព ឡូយឆាយ និងការយកចិត្តទុកដាក់សម្រាប់អ្នកប្រើប្រាស់វ័យក្មេងប៉ុណ្ណោះទេ វាថែមទាំងបានផ្លាស់ប្តូរនូវទម្លាប់រស់នៅនាពេលបច្ចុប្បន្ន និងអនាគតរបស់ពួកគេ និងអាចឱ្យពួក គេទទួលបាននូវជីវិតប្រសើរឡើងភ្លាមៗ ។ នៅក្រោមជំនួយពីមុខងារសាកថ្មនេះ realme 7 Pro អាចសម្រេចនូវតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងការសាកថ្មលឿននិងប្រើប្រាស់បានវិញភ្លាមៗ បំបាត់ចោលនូវការកំណត់ទៅលើពេលវេលាកន្លងមកដែលប្រើប្រាស់ក្នុងការរង់ចាំការសាកថ្ម និងផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍កាន់តែងាយស្រួលនិងរហ័ស បង្កើតនូវរបៀបរស់នៅបែបថ្មី ។

This image has an empty alt attribute; its file name is 07440ec5235babdfd3d77c16b8ab25af-1024x682.jpg

អ្នកជំនាញខាងវិស័យបច្ចេកវិទ្យា លោក John Sey យល់ថា realme បាននាំមកនូវបច្ចេកវិទ្យាសាកថ្មទំនើបជាងគេ និងលំដាប់ខ្ពស់បំផុតប្រភេទ 65W SuperDart Charge បំពាក់ចូលទៅលើផលិតផល realme Number seires ដែលអាចឱ្យយុវជនកាន់តែច្រើនទទួលបាននូវបទពិសោធន៍ប្រើប្រាស់ផលិតផលដែលមានគុណភាពខ្ពស់និងមានតម្លៃសមរម្យ លុបបំបាត់នូវពេលវេលារង់ចាំសម្រាប់ទទួលយកជីវិតដែលមានគុណភាពខ្ពស់ ។ នេះក៏បានបង្ហាញផងដែរថា realme គឺជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យានិយមយ៉ាងពិតប្រាកដ ។ ចំពោះថាមពលថ្ម 4500 mAh អាចកំដរគគាត់បានពេញ១ថ្ងៃសម្រាប់ការប្រើប្រាស់ទូទទៅ ហើយការប្រើប្រាស់ទៅលើអេក្រង់ជាប់បានរហូតដល់ ៦ម៉ោង ៤០ នាទី ។ គាត់ក៏ស្វាគមន៍ចំពោះការផ្លាស់ប្តូរមកប្រើអេក្រង់ Super AMOLED កាន់តែពិតសេសទៅទៀតនោះគឺ កាមេរ៉ា 64MP ជំនាន់ថ្មី ដែលអាចផ្តិតនូវរូបភាពពេលយប់កាន់តែច្បាស់ ។ ហើយនាពេលអនាគតសង្ឃឹមថា realme នឹងផ្តល់ជូនអ្នកប្រើប្រាស់នូវបច្ចេកវិទ្យាជឿនលឿនជាងគេ និងបទពិសោធន៍ដែលកាន់តែល្អប្រសើរ ។

This image has an empty alt attribute; its file name is e39f51cb75a0c8684e939b0935c3f6d3-1024x682.jpg

កាមេរ៉ា Sony បួនគ្រាប់ 64MP ការថតរូបពេលយប់កាន់តែស្រស់ស្អាត និងច្បាស់ជាងមុន ៖
ចំពោះផ្នែកថតរូប realme 7 series បំពាក់ដោយកាមេរ៉ា Sony 64MP ចំនួនបួនគ្រាប់ដែលមានកម្រិតច្បាស់ល្អ ដែលអាចស្រូបពន្លឺបានកាន់តែច្រើនដោយមានកាំពន្លឺ f / 1.8 ដើម្បីទទួលបានប្រសិទ្ធិភាពនៃការថតពេលយប់ឲ្យបានកាន់តែច្បាស់ ហើយវាក៏មានបំពាក់នូវមុខងារ AI Color Portrait បែបថ្មី នាំមកនូវបទពិសោធន៍វីឌីអូគួរឱ្យចាប់អារម្មណ៍បន្ថែមជាច្រើនទៀត ។

This image has an empty alt attribute; its file name is a04c863391a986fce7eb3feaf0eca2c6-1024x682.jpg

នៅក្នុងកម្មវិធីផ្ទាល់ លោក Lun ដែលជា អ្នកជំនាញថតរូបដោយទូរសព្ទដៃ realme បានបង្ហាញពីគន្លឹះសំខាន់ៗនៃការប្រើប្រាស់ realme 7 Pro ដើម្បីថតយកទិដ្ឋភាពស្រស់ស្អាតពេលរាត្រី និងបង្ហាញរូបភាពដែលគួរឱ្យភ្ញាក់ផ្អើល ថតជាមួយនឹងមុខងារ Starry Mode ដែលលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាប្រើប្រាស់រូបភាពដើម្បីកត់ត្រានូវសកម្មភាពជីវិតដ៏ស្រស់បំព្រង ។

Media Tek Helio G95 ដែលបង្ហាញខ្លួនដំបូងបំផុតលើពិភពលោក ៖ បទពិសោធនៃការគ្រប់គ្រងហ្គេម «ខ្លាំងលើសពីការរំពឹងទុក» ។ ក្នុងនាមជាទូរស័ព្ទលេងហ្គេម ម៉ូឌែលថ្មីបង្អស់របស់ realme បន្ទះឈីប realme 7 មានការវិវឌ្ឍន៍កាន់តែប្រសើរ និងមានសម ត្ថភាពខ្លាំង បន្ទះឈីប Media Tek Helio G95 ដំបូងគេក្នុងពិភព លោក ថែមទាំងប្រើប្រាស់អេក្រង់លេងហ្គេម ដែលមានកម្រិតល្បឿនរលូន 90Hz អាចនាំឲ្យអ្នកប្រើប្រាស់ទទួ លបាននូវបទពិសោធន៍កាន់តែរលូន ។ លោក Ic3_fr0Gz ដែលជា Game Caster និងជាសមាជិកគ្រួសាររបស់ realme ។ តាំងនាមជាអ្នកដែលប្រើប្រាស់ផលិតផលជំនាន់មុនបាននិយាយថា បទពិសោធន៍នៃការគ្រប់គ្រងហ្គេមរបស់ realme 7 មានភាពប្រសើរជាងមុនខ្លាំង «ខ្លាំងលើសពីការរំពឹងទុក» វាពិតជាសាកសមសម្រាប់អ្នកលេងហ្គេមគ្រប់រូបគួរតែធ្វើការសាកល្បង ។

This image has an empty alt attribute; its file name is e39f51cb75a0c8684e939b0935c3f6d3-1024x682.jpg

បច្ចុប្បន្ននេះ realme បានប្រកាសចេញនូវចំណុចសំខាន់អំពីគ្រឿងបច្ចេកវិទ្យាបំពា ក់លើ realme 7 series ដែល realme 7Pro មានបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge ជាមួយនឹងកាមេរ៉ា Sony ៤គ្រាប់ 64MP ហើយ realme 7 ដែលមានបន្ទះឈីប Media Tek Helio G95 ដំបូងគេក្នុងពិភពលោក ព្រមទាំងបំពាក់នូវអេក្រង់រលូន 90Hz និងមុខងារ សាកថ្មលឿន 30W Dart ។ realme 7 series នឹងដាក់ប្រកាសជាផ្លូវការនៅថ្ងៃទី 30 ខែកញ្ញា នេះហើយ សូមរង់ចាំទសន្សាទាំងអស់គ្នា ! ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ