រាជធានីភ្នំពេញ ៖ រំលងបានតែ២ថ្ងៃ រកមុខឃាតករសម្លាប់ថៅកែចិន រួចដាក់ក្នុងវ៉ាលិសយកទៅបោះចោល នៅជ្រោះពេជ្រនិល ស្ថិតក្នុងខេត្តកំពង់ស្ពឺ ចាប់ខ្លួនបានហើយនៅវត្តទឹកថ្លា ឃាតករដែលជាជនជាតិចិន គឺកូនឈ្នួល ចាក់សម្លាប់ថៅកែខ្លួនឯង ។
តាមប្រភពពីនគរបាលបាននិយាយករណីបង្ក្រាបករណីប្លន់សម្លាប់នេះ គឺដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។ ចំណែកឃាតករត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា នៅខណ្ឌសែនសុខ តែមិនព្រមសារភាពភ្លាមៗនោះទេ រហូតមកដល់ថ្ងៃទី២៥ នេះទើបសារភាព ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ ដែលគេសន្និដ្ឋានថា ជនរងគ្រោះ ជាជនជាតិចិន ត្រូវបានឃាតករច្រកក្នុងវ៉ាលិស ហើយយកមកបោះចោល នៅចំណុចមាត់ជ្រោះ រោងរាង តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១០៤ និង ១០៥ ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ករណីខាងលើនេះ នគរបាល កំពុងសាកសួរឃាតករ នៅក្រសួងមហាផ្ទៃ ។ បន្ទាប់ពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនជំពាក់លុយគេ រួចប្លន់សម្លាប់ថៅកែយកលុយសងម្ចាស់បំណុល និងខឹងថៅកែស្តីឲ្យពេក ៕
ចែករំលែកព័តមាននេះ