ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលមានកម្លាំងយ៉ាងណាធៀបនឹងប្រាក់ប្រទេសសំខាន់ៗទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរមានកម្លាំងយ៉ាងណា បើធៀបទៅនឹង ប្រាក់នៃបណ្តាប្រទេសសំខាន់ៗមួយចំនួនដែលប្រជាពលរដ្ឋខ្មែរនិយមចាយញឹកញាប់ជាង គេ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៥ខែកញ្ញា…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរមានកម្លាំងយ៉ាងណា បើធៀបទៅនឹង ប្រាក់នៃបណ្តាប្រទេសសំខាន់ៗមួយចំនួនដែលប្រជាពលរដ្ឋខ្មែរនិយមចាយញឹកញាប់ជាង គេ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៥ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារ អាមេ រិក ស្មើនឹង ៤០៨៣ រៀល និង ១អឺរ៉ូ ទិញចូល ៤៧៦៤ រៀល លក់ចេញ ៤៨១២ រៀល ខណៈដែល ១ដុល្លារអូស្ត្រាលី ទិញចូល ២៨៧៩ រៀល ហើយលក់ចេញ ២៩០៨ រៀល ។

ទន្ទឹមនេះដែរសម្រាប់ហាងឆេងប្រាក់យន់ចិនធៀបជាមួយប្រាក់រៀលនៅថ្ងៃនេះដែរ គឺ ១យន់ចិន ទិញចូល ៥៩៨ រៀល លក់ចេញ ៦០៤ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៨៧១ រៀល លក់ចេញ ៣៩១០ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៤៩ រៀល លក់ចេញ ៣៥៣ រៀល ។

ជាមួយគ្នានេះដែរអត្រាប្តូរប្រាក់ដុល្លារសាំងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះ គឺ ១ដុល្លារសាំងហ្គាពួរ ទិញចូល ២៩៦៩ រៀល លក់ចេញ ២៩៩៩ រៀល ហើយ ១បាតថៃ ទិញចូល ១២៩ រៀល លក់ចេញ ១៣១ រៀល ខណៈដែល ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល និងលក់ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ