ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ​បង្ហូរញើស​លើ​ទីលាន​ហ្វឹកហាត់ ជា​ជាង​បង្ហូរឈាម​លើ​សមរភូមិ​ប្រយុទ្ធ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ វគ្គ​ហ្វឹក​ហ្វឹ​ន​បំប៉ន​ពង្រឹង វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ នា​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ធ្វើ​យុទ្ធ​ដំណើរ​ទ័ព​ពង្រឹងសមត្ថភាព កាយសម្បទា​ដល់​សិក្ខាកាម…

ខេត្តបន្ទាយមានជ័យ ៖ វគ្គ​ហ្វឹក​ហ្វឹ​ន​បំប៉ន​ពង្រឹង វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ នា​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ធ្វើ​យុទ្ធ​ដំណើរ​ទ័ព​ពង្រឹងសមត្ថភាព កាយសម្បទា​ដល់​សិក្ខាកាម ដែល​មាន​រយៈ​ចម្ងាយ ៧​គីឡូម៉ែត្រ សាកល្បង ដោយ​មាន​ភ្ជាប់​ជាមួយ អាវុធ គ្រាប់ សម្ភារ​ផ្ទាល់ខ្លួន ។

វគ្គ​ហ្វឹក​ហ្វឹ​ន​នេះ​បាន​ចាប់ផ្តើម​ហ្វឹក​ហ្វឹ​ន កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០​ខាង​មុខ ដោយ​ចល័ត​ធ្វើ​យុទ្ធ​ដំណើរ​ទ័ព​តាម​រថយន្ត​៦៥​គីឡូម៉ែត្រ និង​ចល័ត​ដោយ​ថ្មើរជើង​២៥​គីឡូម៉ែត្រ ព្រមទាំង​បាញ់​គ្រាប់​ពិត នៅ​ទីលាន​បាញ់​គ្រាប់​ពិត​របស់​កង​ពក​តូច​ថ្មើរ​ចើ​ង​លេខ​៥១ ស្ថិត​នៅ​ភ្នំ​ផ្គាំ ភូមិ​ផ្គាំ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ក្រៅពី​ការងារ​ហ្វឹកហ្វឺន ស​ក្ខា​កាម​វគ្គ​នេះ​ក៏​បាន​ចូលរួម​សកម្ម​ចុះ​ជួយ​ប្រជាពលរដ្ឋ​រង​គ្រោះ​មហន្តរាយ​ធម្មជាតិ ដូច​ជា ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ និង​ទឹកជំនន់​ផង​ដែរ ៕